Jennie សមាជិក BLACKPINK បាន​ចេញ​បទ​ចម្រៀង​រួមគ្នាមួយបទ ដោយបកស្រាយជាមួយ​តារា​រ៉េប​អាមេរិក

បទចម្រៀង” Slow Motion ” គឺជាបទចម្រៀងមួយបទដែលជាការបកស្រាយដោយតារាចម្រៀងជនជាតិអាមេរិកលោក Matt Champion និងតារាចម្រៀងរ៉េបស្រី ដ៏ល្បីឈ្មោះមួយរូបរបស់ក្រុម Blackpink ជនជាតិកូរ៉េខាងត្បូង ដែលមានយុវវ័យជាច្រើនបានស្គាល់យ៉ាងច្បាស់ថាជា  Jennie ។ 

តាមដានយើងតាមរយៈ Telegram CPN Daily

ការចេញផ្សាយមួយកាលពីថ្ងៃទី 8 ខែមីនា ឆ្នាំ 2024 តាមរយៈ RCA Records បានឲ្យដឹងថា បទចម្រៀងមួយបទនេះគឺត្រូវបាននិពន្ធតារាចម្រៀងដោយតារាទាំងពីររូបខាងលើដោយផ្ទាល់តែម្តង។

          សមត្ថភាព និងទេពកុសល្យរបស់ Jennie ពិតជាមិនអាចឲ្យអ្នកគាំទ្រមិនសរសើរមិនបាន នាងពិតជាក្មេងស្រីម្នាក់ដែលមានសមត្ថភាពខ្ពស់។ Jennie នាងមិនត្រឹមតែជាតារាចម្រៀង និងរ៉េបមួយរូបដែលដែលលេចធ្លោនៅក្នុងក្រុមតែមួយមុខទេ តែនាងក៏ហ៊ានបង្កើតស្លាកយីហោផ្ទាល់ខ្លួនថែមទៀតផង។ កាលពីឆ្នាំ ២០២៣ Jennie បើទោះបីជាងនាងបានយល់ព្រមបន្តកុងត្រាជាមួយនឹងផលិតកម្ម YG Entertainment ក៏ដោយ ប៉ុន្តែនាងបានប្រកាសថា កុងត្រាមួយនោះគឺសម្រាប់តែ​សកម្មភាពជា​ក្រុម​ក្នុងរបស់នាងតែប៉ុណ្ណោះ។

          គួររំលឹកថា នៅពេលដែល Jennie បានបន្ថែមអាជីព ក្នុងការបង្កើតផលិតកម្មផ្ទាល់ខ្លួន Jennie បាន​ចេញ​នូវបទ​ចម្រៀង​ចំនួន​ពីរបទរួចមកហើយ ដោយបទចម្រៀងទាំងនោះមានចំណងជើងថា ​” You & Me ” និង ” One of the Girls “។ បើយោងទៅតាមការចុះផ្សាយរបស់យ៉ុនហាប់បានឲ្យដឹងថា បទចម្រៀងទាំងពីរបទដែលជាស្នាដៃរបស់ Jennieគឺសុទ្ធសឹងតែទទួលបាននូវចំណាត់ថ្នាក់កំពូលទាំងដប់នៃ Billboard Global 200 ថែមទៀតផង។ ហើយមិនយូប៉ុន្មាន វាក៏បានក្លាយទៅជាបទចម្រៀង ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុត ក្នុងនាមនាងជាអ្នកលេងភ្លេងរបស់ K-pop នារី គឺនៅក្នុង Billboard Hot 100 ។

បច្ចុប្បន្នសម្រាប់បទចម្រៀងទី ៣ ដែលទើបនឹងចេញនាពេលថ្មីៗនេះ ខាងក្រុមការងាររបស់យ៉ុនហាប់បានសង្កេតឃើញថា សិល្បករ​ទាំង​ពីរខាងលើនេះ គឺពួកគេម្នាក់ៗ គឺ​បាន​ប្រកាស​នៅ​លើ​គណនី​បណ្ដាញ​សង្គមរបស់ពួកគេ​រៀងៗ​ខ្លួនចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍មកម្ល៉េះ។ ហើយចំពោះកិច្ចខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់ពួកគេលើកនេះផងដែរ ពួកគេទាំងពីបាននិយាយថា ខ្ញុំនិងមិនធ្វើឲ្យទស្សនិកជនខកចិត្តឡើយ។

 គួរបញ្ជាក់ថា ចំពោះបទចម្រៀងដែល​មាន​ចំណង​ជើង​ថា “Slow Motion” ដែលទើបនឹង​ចេញ​នៅ​ថ្ងៃ៨ មីនា បើយើងក្រឡេកទៅមើលនៅក្នុង ឆានែលយូធូបរបស់ Matt Champion វិញ គឺមានចំនួនអ្នកចូលទៅទស្សនាច្រើនជាង ៥០មឺននាក់ទៅទៀត តែទន្ទឹមនឹងនោះ សម្រាប់ឆានែលយូធូបរបស់ Jennie ផ្ទាល់ដែលមានឈ្មោះថា OA ENTERTAINMENT គឺមានអ្នកចូលទៅទស្សនា ត្រឹម ៥២៤ នាក់ ដោយយើងគិតត្រឹមរយៈពេល ២១​ ម៉ោងចុងក្រោគឺបន្ទាប់ពីការចុះផ្សាយ។

តែបើទោះជាយ៉ាងណាក៏ដោយ ចំពោះគណនីសង្គមរបស់Jennie ផ្ទាល់ នាងបានសរសេរទៅកាន់អ្នកគាំទ្ររបស់នាងថា “ខ្ញុំមានការរំពឹងទុកថា ថ្ងៃណាមួយមនុស្សនៅក្នុងពិភពលោក នឹងស្តាប់បទចម្រៀងរបស់នាង” ។

Reporter:
scroll to top