ស្នេហារបស់ Karina ដែលជាសមាជិកក្រុម  aespa បានដើរដល់ផ្លូវបំបែក

ទីបំផុតស្នេហារបស់តារាចម្រៀងស្រី Karina ដែលមហាលជនស្គាល់យ៉ាងច្បាស់ថា​ ជាសមាជិកដ៏លេចធ្លោម្នាក់របស់ក្រុមចម្រៀងនារី K-pop Aespa  នៅពេលនេះនាង និងលោក Lee Jae-wook, បានសម្រេចចិត្តចែកផ្លូវគ្នារួចទៅហើយ គឺបន្ទាប់ពីពួកគេបានរងនូវការរិៈគន់ពីមហាលជនជាច្រើនសប្តាហ៍កន្លងមក។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថា Yonhap គឺពួកគេបានសរសេរថា កាលពីថ្ងៃល្ងាចអង្គារ តារាសម្តែង Lee Jae-wook និង តារាចម្រៀងស្រី Karina បានបញ្ចប់ទំនាក់ទំនងស្នេហា គឺបន្ទាប់ពីពួកគេទាំងពីរបានទាក់ទងគ្នាអស់រយៈ ៥សប្តាហ៍កន្លងមក។

យ៉ាងណាមិញបើយោងទៅតាមទីភ្នាក់ងារគ្រប់គ្រងរបស់ C-JeS Studios បាននិយាយនៅក្នុងការចេញផ្សាយថា នៅពេលនេះតារាសម្តែងរបស់យើងគឺលោក Lee Jae-wook  បានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហារបស់ខ្លួន ដោយផ្តោតតែលើការងារតែមួយមុខគាត់ ហើយនាពេលបច្ចុប្បន្ននេះផងដែរលោក Lee គ្រាន់តែចង់បានការយកចិត្តទុកពីមិត្តរួមអាជីព ពីអ្នកគាំទ្រ និងក្រុមគ្រួសាររបស់លោកតែប៉ុណ្ណោះ ។

ប៉ុន្តែបើទោះជាយ៉ាងនេះក្តី អ្នកយកព័ត៌មានរបស់ យ៉ុនហាប់ក៏បានព្យាយាមទាក់ទងទីក្រុមការងាររបស់ K-pop Aespa ផងដែរ គឺជាអ្នកគ្រប់គ្រងរបស់ SM Entertainment ដោយផ្ទាល់តែម្តង ដើម្បីធ្វើការបញ្ជាក់អំពីរឿងមួយនេះឲ្យកាន់តែច្បាស់។

គួររំលឹកថា ទំនាក់ទំនងរបស់ពួកគេត្រូវបានបង្ហាញជាលើកដំបូងនៅថ្ងៃទី 27 ខែកុម្ភៈ នៅពេលដែល Dispatch ដែលជាបណ្តាញព័ត៌មានកម្សាន្តអនឡាញក្នុងស្រុកដ៏ពេញនិយមមួយបានរាយការណ៍ថា តារាទាំងពីរដួងខាងលើបានណាត់ជួបគ្នាជាច្រើនលើក រហូតដល់ពួកគេបានធ្វើឱ្យទំនាក់ទំនងមួយនោះក្លាយទៅជាសាធារណៈ។

តារា​ទាំង​ពីររូប​ត្រូវ​បាន​គេ​រាយការណ៍ទៀត​ថា ពួកគេ​បាន​ជួប​គ្នា​ដំបូងគឺនៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដមួយដែលធ្វើឡើង​ក្នុង​ទីក្រុង Milan កាល​ពី​ខែ​មករា បន្ទាប់មកពួកគេក៏​ចាប់​ផ្ដើម​មាន​ស្នេហា​។

មិនខ្វល់ថា Karina បានរងនូវការរិៈគន់ទាំងក្នុងនិងក្រៅប្រទេសយ៉ាងក៏ដោយ ​តែនៅពេលនេះក្រុមនារី k-pop Aespa គឺមានគម្រោង​ចេញ​អាល់ប៊ុម​ថ្មី​របស់​ខ្លួន​នៅ​ឆមាស​ទីពីរ​នៃ​ឆ្នាំ​នេះរួចទៅហើយ។

ហើយចំណែកឯលោក Lee​ វិញ ដែលត្រូវបានគេស្គាល់ថាជាតួឯកនៅក្នុងរឿងភាគរបស់ទូរទស្សន៍ TVN “Alchemy of Souls”  គឺត្រូវបានក្រុមការងាររបស់លោកបានបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងតែសម្តែងនៅក្នុងរឿងភាគមួយដែលជារបស់ក្រុមហ៊ុន Disney មានចំណងជើងថា “The Impossible Heir” រឿងនោះគឺគេមានគម្រោងចាក់បញ្ចាំងនាពេលឆាប់ៗនេះហើយ។

Reporter:
scroll to top