កូរ៉េខាងត្បូង៖ បង្កើតកន្លែងប្រគុំតន្ត្រី K-pop មួយដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ទៅ28,000 នាក់

ប្រទេសកូរ៉េខាងត្បូងនៅពេលនេះ គឺកំពុងតែរៀបចំផែនការសាងសង់មជ្ឈមណ្ឌល K-pop មួយកន្លែង ដើម្បីសម្រេចបាននូវព្រឹត្តិការណ៍ប្រគុំតន្ត្រីខ្នាតយក្សជាលើកដំបូងរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ 2027។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមអភិបាលក្រុងសេអ៊ូល លោកបាននិយាយប្រាប់ Korean times ថា បច្ចុប្បន្នពួកយើងកំពុងតែមមាញឹកចំពោះការរៀបចំផែនការដើម្បីសាងសង់កីឡាដ្ឋានមួយដែលមានឈ្មោះថា Seoul Arena ។ Seoul Arena វាគឺជាកន្លែងវប្បធម៌ជាមជ្ឈមណ្ឌល K-pop មួយដែលមានទីតាំងស្ថិតនៅក្នុងភាគឦសាននៃទីក្រុងសេអ៊ូល។ លោកបានមានប្រសាសន៍បន្តទៀតថា ការចំនាយប្រាក់របស់រាជរដ្ឋាភិបាលទៅលើគម្រោងមួយនេះ គឺយើងចង់បញ្ជាក់ពីដឹងគុណរបស់យើងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិល្បៈករ និងសិល្បៈការនីទាំងអស់កន្លងមក ជាពិសេសជាងគេនោះគឺតារាចម្រៀង K-pop។

គួរបញ្ជាក់ថាវិស័យចម្រៀង K-pop គឺបានជួយរកប្រាក់ចំណូលដល់ប្រទេសកូរ៉េខាងត្បូងរាប់ពាន់លានក្នុងមួយឆ្នាំៗ។ បើយោងតាមរបាយករណ៍របស់មូលនិធិកូរ៉េ និងក្រសួងការបរទេស បានឲ្យដឹងទៀតថា កាលពីឆ្នាំ ២០២៣ ចំនួនអ្នកទិញសំបុត្រដើម្បីទស្សនាការប្រគុំតន្ត្រី K-pop គឺមានច្រើនជាង 225 លាននាក់ទៅទៀត។ ការមកដល់ទាំងភ្ញៀវក្នុងស្រុក និងនៅជុំវិញពិភពលោក នាពេលនោះ វាពិតជាបានជួយដល់វិស័យទេសចរណ៍ និងជួយបង្កើនប្រាក់ចំណូលដល់ប្រជាជនកូរ៉េបានយ៉ាងច្រើនថែមទៀតផង។

ប្រភពខាងលើដដែលបាននិយាយបន្តទៀតថា ប្រសិនបើយើងនិយាយតែពីសមត្ថផលរបស់ K-pop ត្រឹមក្នុងឆ្នាំ២០២៣មកវិញនោះ​ ចំនួនអ្នកគាំទ្រនៅក្នុងវិស័យចម្រៀងមួយនេះគឺបានកើនឡើងប្រហែលជាជិត១០ លាននាក់ ឬស្មើនឹង 68% ដោយយើងប្រៀបធៀបទៅនឹងកាលពីឆ្នាំ 2012។ ជាការពិតណាស់ឧស្សាហកម្មតន្ត្រីរបស់កូរ៉េខាងត្បូង (K-pop) គឺបានរួមចំណែកជួយដល់សេដ្ឋកិច្ចរបស់កូរ៉េយ៉ាងសំខាន់ តួរយ៉ាងដូចជា កាលពីឆ្នាំ ២០២២ វិស័យមួយនេះបានរកចំណូលបានជាង 927.6 ដុល្លារ ប៉ុន្តែនៅក្នុងឆ្នាំ២០២៣ ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនកម្សាន្ត K-pop គឺបានធ្លាក់ចុះប្រហែលជា 1.62 ពាន់ពាន់លានវ៉ុន គឺដោយសារតែកាលនោះសមាជិកក្រុមរបស់ BTS ត្រូវបានគេតម្រូវឲ្យចូលបម្រើវិស័យកងទ័ព ហេតុដូច្នេះហើយទើបធ្វើឲ្យការលក់បទចម្រៀងនាពេលនោះអាចទទួលបានចំណូលត្រឹម (298 លានដុល្លារសហរដ្ឋអាមេរិក)។

ដើម្បីជាការដឹងគុណ និងសម្រួលដល់អ្នកគាំទ្ររបស់ K-pop ទាំងអស់ នាពេលខាងមុខនេះលោកអ្នកដែលស្រលាញ់និងតែងតែតាមដាន និងចង់រួមទស្សនាការប្រគុំតន្ត្រីដោយផ្ទាល់នោះ លោកអ្នកមិនបានមានកង្វល់ពីចំនួនកៅអីទៀតនោះទេ ព្រោះថាមជ្ឈមណ្ឌល  Seoul Arena គឺអាចផ្ទុកចំនួនមនុស្សបានរហូតដល់ 28,000 នាក់ឯណោះ។

Seoul Arena វាគឺជាមជ្ឈមណ្ឌលវប្បធម៌មួយដែលត្រូវបានគេសាងសង់ឡើងជាមួយទំហំយ៉ាងទូលាយ ដោយនៅខាងក្នុងរបស់វាមានជាកៅអីសរុបច្រើនជាង 18,200 ទៅទៀត ម្យ៉ាងទៀតក្នុងនោះក៏មានដូចជាសាលសំដែងសម្រាប់ខ្នាតកណ្តាលដែលមានរហូតដល់ទៅ 2,010 កៅអី។

ដើម្បីសម្រេចបាននូកង្វល់ និងដើម្បីដោះស្រាយបញ្ហាខ្វះខាតនសកន្លែងប្រគុំតន្ត្រី កីឡាដ្ឋាន Seoul Arena និងចាប់ផ្តើមសម្ភោធការសាងសង់ចាប់ពីខែវិច្ឆិកា ឆ្នាំ 2023 នេះតទៅ ហើយគម្រោងនេះនឹងបញ្ចប់ទៅវិញយ៉ាងយូបំផុតត្រឹមដើមឆ្នាំ2027។

យ៉ាងណាមិញបើយោងតាមការរបៀបរាប់អភិបាលរបស់ទីក្រុងសេអ៊ូល លោកបានសង្ឈឹមយ៉ាងមុតមាំថា វត្តមានរបស់ Seoul Arena នៅក្នុងទីក្រុងមួយនេះគឺមិនគ្រាន់តែជួយដល់វិស័យសិល្បៈតែមួយមុខនោះទេ ផ្ទុយទៅវិញមជ្ឈមណ្ឌលមួយនេះវានឹងអាចទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាយ៉ាងតិចក៏ 2 លាននាក់ក្នុងមួយឆ្នាំផងដែរ។

Reporter:
scroll to top