ខណៈដែលតារាចម្រៀងរ៉េបស្រី Lisa សមាជិកក្រុម Blackpink ទើបតែចេញនូវបទថ្មី“Rockstar” ភ្លាមៗនោះនាងក៏បានសរសេរបង្ហោះនៅលើ IG របស់នាងថា នាងនឹងក្លាយទៅជា reppin របស់ក្រុមហ៊ុនលក់ទំនិញប្រណិតរបស់ប្រទេសបារាំង Louis Vuitton។
បើយោងទៅតាមការរៀបរាប់ពីប្រធានផ្នែកច្នៃម៉ូដរបស់ LV ដោយផ្ទាល់ លោក Nicolas Ghesquière បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលលោកបានធ្វើការជាមួយនិង BA ថ្មីរបស់ក្រុមហ៊ុន LV ហើយអ្នកដែលនិងមកបង្ហាញនូវម៉ូដចុងក្រោយរបស់លោកនាពេលនេះ គឺជាកញ្ញា Lisa។ លោក Nicolas បានលើកឡើងថា Lisa នាងគឺជាក្មេងស្រីម្នាក់ដែលមានភាពក្លាយហាន ហើយក៏ជានារីម្នាក់ដែលមានមន្តស្នេហ៍ និងភាពទាក់ទាញដែលមិនគួរឲ្យជឿផងដែរ។ ហើយប្រសិនបើយើងនិយាយពីសមត្ថភាព និងទើបកុសលរបស់នាងវិញ Lisa នាងមិនត្រឹមតែជាតារាចម្រៀង តែក៏ជាអ្នកតារារ៉េបស្រីដ៏លេចម្នាក់ថែមទៀតផង។ Lisa នាងពិតជាមានភាពច្នៃប្រឌិតខ្ពស់នៅក្នុងតន្ត្រី ហើយនាងតែងតែរកនឹកនូវស្ទាយថ្មីៗ និងប្លែក សម្ថភាពមួយនេះគឺបានធ្វើឲ្យនាងកាន់តែមានភាពទាក់ទាញលើសពីតារាចម្រៀងទូទៅ ហេតុដូច្នេះហើយ ចំពោះដំណើរនៃការលក់ម៉ូដថ្មីរបស់ក្រុមហ៊ុន LV នៅក្នុងឆ្នាំនេះ លោក Nicolas គឺមានទំនុកចិត្តខ្ពស់ជាមួយនឹង Lalisa ខ្លាំងជាង។
អស់រយៈពេលជាទស្សវត្សមកហើយដែលក្រុមហ៊ុន Louis Vuitton តែងតែរក្សាបាននូវភាពដើមរបស់ខ្លួន ជានិច្ច ហើយជាពិសេសជាងនេះទៅទៀតនោះចំពោះនិមិត្តសញ្ញាអក្សរកាត់របស់ពួកគេវិញ គឺស្ថាបនិករបស់ LV បានគិតគូរយ៉ាងហ្មត់ចត់ ព្រោះវាគឺជាបំណែកប្រវត្តិសាស្ត្រដែលមានប្រជាប្រិយខ្លាំង មិនថាសម័យកាលនោះទេ LV នៅតែជាទីទុកចិត្តរបស់អតិថិជន។ ការលក់នូវផលិតផលដ៏ស្រស់ស្អាត និងប្រណិតវាគឺជាគោលគំនិតរបស់ស្ថាបនិក Louis Vuitton តែទន្ទឹមនឹងនោះអ្នកដែលអាចក្លាយទៅជា BA របស់ខ្លួនបានលុះត្រាតែពួកគេមានទាំងសមត្ថភាព ទេពកុសល និងចំណេះដឹងទើបក្រុមហ៊ុនយក្សមួយនេះព្រមជ្រើសរើស។ យ៉ាងណាមិញ សម្រាប់ការបង្ហាញខ្លួនជាលើកដំបូងរបស់ Lisa នៅក្នុងក្រុមហ៊ុន Louis Vuitton គឺនឹងប្រព្រឹត្តទៅនៅក្នុងកម្មវិធីនារដូវស្លឹកឈើជ្រុះ (រដូវរងា) ឆ្នាំ 2024 គឺនៅក្នុងទីក្រុងប៉ារីសដោយផ្ទាល់តែម្តង។