ផ្ទុះ​ការ​តវ៉ាឡើង​ក្នុង​ទីក្រុង​ប៉ារីស  ខណៈដែល​ប្រទេស​បារាំង​បានតំឡើងអាយុ​ចូល​និវត្តន៍

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ ទី 1 ឧសភា ដែលជាថ្ងៃប្រពៃណីនៃការហែក្បួនដឹកនាំដោយសហជីព បន្ទាប់ពីមានការផ្លាស់ប្តូរយ៉ាងខ្លាំង ចំពោះប្រព័ន្ធសោធននិវត្តន៍របស់ប្រទេសបារាំងដែលត្រូវបានចុះហត្ថលេខាកាលពីខែមុន។

តាមដានយើងតាមរយៈ Telegram CPN Daily

អគារ​មួយ​បាន​ឆាបឆេះ​នៅ Place de la Nation ខណៈ​រដ្ឋធានី​បារាំង​បាន​ក្លាយ​ជា​ការ​ប្រយុទ្ធ​គ្នា​រវាង​បាតុករ និង​ប៉ូលិស​កុបកម្ម។

នេះបើយោងតាមសាខារបស់ CNN BFMTV ប៉ូលីសប៉ារីសបាននិយាយថា មនុស្សប្រហែល 112,000 នាក់បានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃច័ន្ទនៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង។ វាគឺជាចំនួនអ្នកទៅចូលរួមច្រើនជាងគេទីពីរ បើគិតចាប់តាំងពីបាតុកម្មប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍បានចាប់ផ្តើមនៅក្នុងឆ្នាំនេះ។​

ក្រុម CNN នៅមូលដ្ឋានបានរាយការណ៍ពីទិដ្ឋភាពដ៏វឹកវរក្នុងការតវ៉ា ដោយគប់កាំជ្រួចមកលើប៉ូលីស ហេតុដូច្នេះហើយទើបមានការនឆ្លើយតបដោយឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីឲ្យពួកគេបានដកថយ។

ទន្ទឹមគ្នានោះផងដែរប៉ូលីសបាននិយាយថាមានអគារមួយបានឆេះ ក្រោយមកត្រូវបានពន្លត់វិញ។ អគ្គីភ័យនោះកើតឡើងនៅ Place de la Nation ជា​ចំណុចចុង​បញ្ចប់​នៃ​ការ​តវ៉ា​។ បើតាមការរៀបរាប់របស់ទីភ្នាក់ងារសារព័ត៍មាន CNN បានឲ្យដឹងថា នៅពេលក្រុមប៉ូលីសបានបាញ់ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក គឺវា​បាន​ឆក់យក​ខ្យល់ពី​ទីក្រុង Place de la Nation ខណៈដែល​ការ​ប៉ះ​ទង្គិច​គ្នា​នៅតែ​បន្ត ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ​ក្រុម​បាតុករ​មិន​បាន​បង្ហាញ​សញ្ញា​នៃ​ការ​បំបែក​ខ្លួន​នោះទេ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Gerald Darmanin  បាននិយាយ នៅមុនការតវ៉ាថា ក្រុមប៉ូលីសបាននិយាយប្រាប់ពីហានិភ័យនៃការប្រើអំពើហឹង្សាផងដែរ ហើយនៅពេលនោះគឺ មានការឃាត់ខ្លួនសរុបចំនួន 291នាក់ ចំនែកឯក្រុមប៉ូលីសវិញ បានរងរបួសប្រហែលជាង 100 នាក់។

ការកើតឡើងមួយនេះគឺបន្ទាប់ពីសហជីពដ៏ធំបំផុតមួយរបស់ប្រទេសបារាំង CGT បានអំពាវនាវឱ្យមានការតវ៉ា “ជាប្រវត្តិសាស្ត្រ” បន្ទាប់ពីភាពចលាចលជាច្រើនខែ និងកូដកម្មបានរីករាលដាល គឺបានធ្វើឲ្យមានគំនរសំរាមនៅតាមដងវិថីនៃទីក្រុងប៉ារីសទៀតផង។

ទាំងអស់នេះគឺកើតឡើងបន្ទាប់ពី ក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសបារាំង ដែលដើរតួនាទីស្រដៀងនឹងតុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីខែមេសា បានអនុម័តនូវកំណែទម្រង់មួយដោយធ្វើ ការបង្កើនអាយុចូលនិវត្តន៍ពី 62 ទៅ 64 ឆ្នាំ។

បើទោះបីជាមានការសម្រេចរួចរាល់យ៉ាងណាក្តី ក៏សហជីពដ៏មានអំណាចមួយចំនួនរបស់ប្រទេសបារាំងនិយាយថា ពួកគេនឹងតវ៉ាបន្តរទៀត។

កំហឹងនេះនឹងញាំញីក្នុងកំឡុងពេលនៃការកាន់តំណែងរបស់លោក Macron តើប្រទេសបារាំងនឹងមានរឿងអ្វីកើតឡើងបន្ទាប់?

Reporter:
scroll to top