ក្រុមសង្កេតការណ៍ហុងកុងបានចេញសេចក្តីប្រកាសមួយថា ហុងអាចមានព្យុះភ្លៀងពណ៌មាស ហើយវាកើតឡើងនៅវេលាម៉ោង 12.10 នាយប់ថ្ងៃអាទិត្យនេះ។ ដោយក្រសួងឧត្តុនិយមបានផ្តល់សេចក្តីជូនដំណឹងមួយនេះដល់ប្រជាជន ដើម្បីឱ្យស្វែងរកទីជម្រកដែលមានសុវត្តិភាពឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ព្រោះព្យុះមួយនេះ និងមានភ្លៀងធ្លាក់ខ្លាំង ថែមទាំងមានខ្យល់បក់បោក ដែលអាចនឹងវាយប្រហារទីក្រុងក្នុងពេលឆាប់ៗនេះ។
ក្រុមសង្កេតការណ៍បាននិយាយថា ល្បឿនខ្យល់អាចឈានដល់ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានកត់ត្រានៅក្នុងទីក្រុង Lau Fau Shan វាក៏ត្រូវបានគេព្យាករណ៍ថា នឹងមានព្យុះ ភ្លៀង ផ្គរ និង រន្ទះកើតឡើងពាសពេញទីក្រុងទៀតផង។
សម្រាប់សញ្ញាព្យុះភ្លៀងពណ៌លឿងគឺមានន័យថា មានភ្លៀងធ្លាក់ខ្លាំងលើសពី 30 millimetres ក្នុងមួយម៉ោង។ ដោយសារតែហុងកុងស្ថិតនៅក្នុងភាគខាងត្បូងនៃប្រទេសចិន ទើបទទួលរងនៅសម្ពាធបានតិចតួច។ ក្រុមសង្កេតការណ៍បានរំពឹងទុកថាព្យុះមួយនេះនឹងរសាត់ចេញពីទីក្រុងនៅថ្ងៃច័ន្ទនេះ។ ទោះយ៉ាងណាក៏ដោយអ្នកព្យាករណ៍ អាកាសធាតុបាននិយាយប្រាប់ South China Morning Post ថា ព្យុះមួយនេះក៏មិនទាន់ស្ងប់ដែរ ប៉ុន្តែភ្លៀងអាចនឹងមានការធូរស្រាលខ្លះ។
សម្រាប់ហុងកុងនៅប៉ុន្មានថ្ងៃខាងមុខនឹងមានសីតុណ្ហភាពនឹងចុះត្រជាក់ ដោយសាររងឥទ្ធិពលនៃចរន្តខ្យល់ខ្លាំងនៅភាគខាងកើតនៃប្រទេសចិន។