រដ្ឋាភិបាលបារាំងនឹងវិនិយោគចំនួន 2 ពាន់លានអឺរ៉ូក្នុងរយៈពេល 4 ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និង វិស័យសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃផែនការជិះកង់។
ហើយនៅពេលនេះរដ្ឋាភិបាលកំពុងរៀបចំផែនការ ជាបន្តបន្ទាប់នៃវិធានការណ៍ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់យានជំនិះកង់ពីរ ដោយចាប់ផ្តើមពីការអភិវឌ្ឍន៍ផ្លូវរង្វង់មូល និងគន្លងផ្លូវដែលត្រូវប្រើប្រាស់សម្រាប់ផែនការមួយនេះ។
ក្នុងរយៈពេលនៃផែនការក្នុងឆ្នាំ 2023 មូលនិធិចល័តសកម្មគឺអាចនឹងត្រូវចំណាយរហូតដល់ទៅ 250 លានអឺរ៉ូក្នុងមួយឆ្នាំ ដើម្បីពន្លឿនការអភិវឌ្ឍន៍កន្លែងជិះកង់នៅទូទាំងប្រទេសបារាំង” ។
រដ្ឋាភិបាលបារាំងក៏ចង់លើកទឹកចិត្តដល់ការអភិវឌ្ឍន៍ផ្លូវរង្វង់មូល ដែលពេញនិយមពីអ្នកទេសចរណ៍ តាមរយៈកិច្ចសន្យាធ្វើផែនការរដ្ឋនៅក្នុងតំបន់។ បច្ចុប្បន្នមានផ្លូវជិះកង់សុវត្ថិភាពចំនួន ៥៧,០០០ គីឡូម៉ែត្រទូទាំងប្រទេសបារាំង។ ប៉ុន្តែសម្រាប់គោលដៅរបស់រាជរដ្ឋាភិបាលបារាំងនៅពេលនេះគឺឈានដល់ 80,000 គីឡូម៉ែត្រនៅឆ្នាំ 2027 និង 100,000 គីឡូម៉ែត្រ នៅឆ្នាំ 2030 ។
សម្រាប់រដ្ឋាភិបាលក៏បានជួយជាជំនួយដល់អ្នកទិញកង់ផងដែរ ការជួយនេះនឹងបន្តរហូតដល់ចុងបញ្ចប់នៃ ‘ផែនការជិះកង់ នៅឆ្នាំ 2027។ សូមបញ្ជាក់ផងដែរថា ជំនួយដែលរដ្ឋាភិបាលផ្តល់ជូនគឺសម្រាប់តែការទិញកង់ជជុះដែលលក់ដោយអ្នកជំនាញតែប៉ុណ្ណោះ។
នៅពេលដែលគម្រោងត្រូវបានបញ្ចប់ ការផ្លាស់ប្តូរលេខកូដផ្លូវហាយវេក៏នឹងត្រូវបានសាកល្បងផងដែរ ដើម្បីកែលម្អចរាចរណ៍នៃការជិៈកង់ឲ្យបានល្អប្រសើរជាងមុន។ ដោយឯកសារនៃផែនការមួយនោះក៏បានបញ្ជាក់ថា៖ «មានការស្នើឱ្យដំឡើងជើងទ្រនៅគែមផ្លូវ ដើម្បីឱ្យអ្នកជិះកង់អាចឈប់នៅភ្លើងស្តុបដោយមិនចាំបាច់ចុះពីកែប» ។
មុនពេលចាប់ផ្តើមអនុវឌ្ឍនៃផែនការខាងលើការនេះ រដ្ឋាភិបាលក៏បានធ្វើការផ្លាស់ប្តូរភ្លើងពណ៌បៃតងសម្រាប់អ្នកជិះកង់រួចរាល់ហើយផងដែរ។ ភ្លើងស្តុបដែលកែរសម្រួលនេះ គឺ “អនុញ្ញាតឱ្យអ្នកជិះកង់បានត្រៀមខ្លួនទុកមុន ដើម្បីបង្កើនល្បឿនឲ្យគ្រប់គ្រាន់ទៅដល់គំលាភមួយដែលមានសុវត្តិភាព ទើបភ្លើងស្តុបលោតសញ្ញាឲ្យរថយន្តផ្សេងទៀតចាកចេញ” ។