មានមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ រហូតដល់ជិត 400 នាក់ នៅក្នុងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងរហូតដល់ជិត 400 នាក់។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក Thomas Bakenga អ្នកគ្រប់គ្រងដែនដី Kalehe វាជាភូមិមួយដែលរងផលប៉ះពាល់ដោយគ្រោះថ្នាក់ធម្មជាតិយ៉ាងធ្ងន់ធ្ងរ។ ហើយនៅកន្លែងនោះគេបានរកឃើញសាកសពចំនួន 394​ នាក់ហើយ បន្ទាប់ពីទឹកជំនន់កាលពីសប្តាហ៍មុន។ ដោយកាលពីថ្ងៃសៅរ៍ លោក​បាន​ប្រកាសថាមាន​មនុស្សប្រហែល២០៣ នាក់តែប៉ុណ្ណោះដែល​បានបាត់ខ្លួន។

ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Kalehe នៃខេត្ត South Kivu កាលពីថ្ងៃព្រហស្បតិ៍ បានបណ្តាលឱ្យទឹកទន្លេហូរហៀរពាសពេញផ្ទៃដី និងបណ្តាលឱ្យមានការបាក់ស្រុតដី ហើយលេបត្របាក់ភូមិ Bushushu និង Nyamukubi ។

លោក Bakenga គាត់បានប្រាប់ AFP កាលពីថ្ងៃអាទិត្យតាមទូរស័ព្ទថា “ឥឡូវនេះយើងបានរកឃើញសាកសពជាង 390″នាក់ហើយនៅតំបន់ខាងលើនេះ ។

លោកបានបន្ថែមថាសាកសព 142 ត្រូវបានរកឃើញនៅ Bushushu, 132 នៅ Nyamukubi និង 120 ត្រូវបានគេរកឃើញអណ្តែតនៅលើបឹង Kivu ក្បែរ Idjwi ដែលជាកោះមួយនៅកណ្តាលបឹងភ្នំភ្លើងធំ។

លោក Bakenga បានបន្តទៀតថា “ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ពួកយើងបានស្វែងរកសាកសពរៀងរាល់នាទី ហើយយើងក៏កំពុងកប់ពួកគេទាំងនោះ”។ 

លោក​បន្ត​ថា រដ្ឋាភិបាល​ខេត្ត​បាន​បញ្ជូន​ទូក ដោយនាំយក ​សណ្ដែក ម្សៅ និង​អាហារ​ផ្សេង​ទៀត បូករួមទាំងក្រណាត់ និង​ថ្នាំពេទ្យផងដែរ។

ជាសរុបនៃប្រទេសកុងហ្គោនៅពេលនេះ គឺមានភូមិជាច្រើនត្រូវបានលិចលង់ ផ្ទះជាច្រើនត្រូវទឹកជន់លិច និងវាលស្រែត្រូវបានបំផ្លិចបំផ្លាញ នៅពេលដែលទន្លេនៅក្នុងតំបន់បានបាក់ច្រាំងដោយសារតែមានភ្លៀងធ្លាក់ខ្លាំងជាប្រចាំ។

រដ្ឋាភិបាលបានចេញសេចក្តីប្រកាសថា ថ្ងៃនៃការកាន់ទុក្ខជាតិនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ ដោយទង់ជាតិត្រូវបានទម្លាក់នៅពាក់     កណ្តាលដើម «ក្នុងការចងចាំដល់ជនរួមជាតិដែលបាត់បង់ជីវិត»។

Reporter:
scroll to top