ឪពុករបស់នាងត្រូវបានទម្លាក់ចេញពីអំណាចដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ 2006 ហើយម្តាយមីងរបស់នាងបានទទួលរងនូវជោគវាសនាស្រដៀងគ្នានឹងលោកថាក់ស៊ីនផងដែរ។
ឥឡូវនេះ Paetongtarn Shinawatra នឹងក្លាយជាសមាជិកចុងក្រោយក្នុងឆាកនយោបាយដ៏ល្បីឈ្មោះម្នាក់ របស់ប្រទេសថៃ បន្ទាប់ពីឪពុកថាក់ស៊ីន និងម្តាយមីងឈ្មោះថា Yingluck Shinawatra ។ ដើម្បីអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី នាងបានចូលបម្រើយោធាជាមុនសិន។
គណបក្សភឿថៃកាលពីថ្ងៃពុធបានប្រកាសថាលោកស្រី Paetongtarn អាយុ 36 ឆ្នាំ គឺជាបេក្ខជននាយករដ្ឋមន្ត្រីមួយក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីចំនួនបីសម្រាប់ការបោះឆ្នោតខែឧសភាខាងមុខនេះ។
ការសម្រេចចិត្តនេះបង្កើតនូវលទ្ធភាពនៃការប្រកួតប្រជែងដ៏គួរឱ្យចាប់អារម្មណ៍មួយរវាង Shinawatra វ័យក្មេង និងនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចរបស់ប្រទេសថៃ លោក Prayut Chan-o-cha ដែលជាអតីតមេទ័ព និងធ្លាប់បានកាន់កាប់អំណាចពីរដ្ឋាភិបាលភឿថៃកាលពីឆ្នាំ 2014 បន្ទាប់ពីម្តាយមីងរបស់ Paetongtarn គឺលោកស្រី Yingluck ត្រូវបានដកចេញពីតំណែង។
សម្រាប់លោកស្រី Paetongtarn ហាក់ដូចជាចង់រំលឹកអ្នកគាំទ្ររបស់នាងអំពីរឿងទាំងនោះកាលពីមុន ព្រោះលោកស្រី បានប្រាប់អ្នកគាំទ្រជាច្រើនពាន់នាក់ ដែលស្លៀកពាក់ពណ៌ក្រហម ក្នុងការប្រមូលផ្តុំយុទ្ធនាការមួយក្នុងសប្តាហ៍នេះថា “បើទោះជាយើងបានឈ្នះការបោះឆ្នោត ប៉ុន្តែក៏អាចប្រឈមមុខនឹងរដ្ឋប្រហារយោធាផងដែរ” ។
ហើយលោកស្រីបានសន្យាថាគណបក្សនឹងឈ្នះឆ្នោតម្តងទៀតនៅខែឧសភា លោកស្រីបានថ្លែងថា៖ «យើងនឹងរួមគ្នានាំមកវិញនូវលទ្ធិប្រជាធិបតេយ្យ នាំមកវិញនូវប្រជាជាតិ និងភាពរុងរឿងរបស់ប្រជាជនដែលបានបាត់បង់អស់រយៈពេលជិតមួយទសវត្សរ៍មកហើយ» “(ជនជាតិថៃ) បានរងទុក្ខច្រើនរួចទៅហើយ យើងមិនចង់ធ្វើរដ្ឋប្រហារទៀតទេ»។
ដើម្បីសម្រេចបាននូវគោលបំណងនោះ គណបក្សភឿថៃហាក់ដូចជាកំពុងអនុវត្តតាមផែនការល្បែងដែលធ្លាប់ស្គាល់ ដោយបានគូសបញ្ជាក់ពីប្រភេទនៃគោលនយោបាយប្រជាភិថុតិដែលធ្វើឱ្យឪពុករបស់លោកស្រីគឺ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្លាយជាកម្លាំងដែលត្រូវគិតគូរ។ ក្នុងចំណោមការសន្យារបស់ Paetongtarn គឺការដំឡើងប្រាក់ឈ្នួលអប្បបរមាទ្វេដង ពង្រីកការថែទាំសុខភាព និងកាត់បន្ថយថ្លៃដឹកជញ្ជូនសាធារណៈ។
លោកស្រីនិងធ្វើឲ្យសេដ្ឋកិច្ចនៅតែងើបឡើងវិញពីជំងឺរាតត្បាតដែលបានវាយលុកវិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសថៃ ការសន្យាទាំងនោះរួមជាមួយការអំពាវនាវដល់លទ្ធិប្រជាធិបតេយ្យអាចបញ្ជាក់បានយ៉ាងច្បាស់ថាអ្នកឈ្នះការបោះឆ្នោតដោយការស្ទង់មតិដំបូងបង្ហាញថា Paetongtarn គឺជាអ្នកនាំមុខគេ។
ការបោះឆ្នោត នៅក្នុងខែឧសភា នឹងក្លាយជាការបោះឆ្នោតលើកដំបូងរបស់ប្រទេសថៃ ចាប់តាំងពី ការតវ៉ាទ្រង់ទ្រាយធំដែលដឹកនាំដោយយុវជនក្នុងឆ្នាំ 2020 ដែលបានធ្វើការទាមទារដើម្បីទប់ស្កាត់អំណាចទាំងរាជាធិបតេយ្យ និងយោធា។
ហើយប្រទេសថៃ គឺជាប្រទេសរបបរាជានិយម គោរពព្រះមហាក្សត្រយ៉ាងជ្រាលជ្រៅ ប្រសិនបើមានការប្រមាថព្រះមហាក្សត្រ គឺជាបទឧក្រិដ្ឋមួយដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារជាច្រើនឆ្នាំ។
លោកស្រីបានបន្ថែមថា ការប្រឈមនឹងឧបសគ្គធំជាងគេរបស់ គណបក្សរបស់លោកស្រី នៅពេលនេះគឺមិនមែន សំឡេងពីសាធារណជននោះទេ។ ប៉ុន្តែគឺជាការកាន់អំណាច បើទោះជាយ៉ាងណាក្តីគឺនៅតែទទួលរងនូវឥទ្ធិពលតាមរយៈរដ្ឋប្រហារ ឬមធ្យោបាយផ្សេងៗជាច្រើនទៀត។
ការបោះឆ្នោតនៅឆ្នាំនេះនឹងឃើញអ្នកបោះឆ្នោតដែលមានសិទ្ធិប្រមាណ 52 លាននាក់ជ្រើសរើសសមាជិកចំនួន 500 នាក់ទៅកាន់សភាជាន់ទាបនៅក្នុងប្រព័ន្ធ bicameral របស់ប្រទេសថៃ។ ប៉ុន្តែនៅក្រោមរដ្ឋធម្មនុញ្ញដែលព្រាងដោយយោធាបន្ទាប់ពីការធ្វើរដ្ឋប្រហារចុងក្រោយ ព្រឹទ្ធសភាដែលមាន 250 អាសនៈ ដែលត្រូវបានភ្ជាប់ជាមួយសម្ព័ន្ធមិត្តនៃការបង្កើតយោធា ក៏អាចមានឥទ្ធិពលលើអ្នកដែលក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ដែរ។