តូក្យូ៖ កាលពីថ្ងៃអង្គារ អាជ្ញាធរការពារជាតិជប៉ុន និងកូរ៉េខាងត្បូង គ្រោងនឹងធ្វើសេចក្តីព្រមព្រៀងមួយនៅដើមខែក្រោយ ដើម្បីភ្ជាប់រ៉ាដារបស់ពួកគេ តាមរយៈប្រព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីចែករំលែកព័ត៌មានតាមពេលវេលាជាក់ស្តែង ស្តីពីកាំជ្រួចមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកគ្រោងនឹងឈានដល់កិច្ចព្រមព្រៀងមួយនៅខាងក្រៅកិច្ចប្រជុំកំពូលការពារអាស៊ីដែលនឹងធ្វើឡើងនៅប្រទេសសិង្ហបុរីនៅដើមខែក្រោយនេះ។ ការជួបពិភាក្សាមួយនេះគឺទាក់ទងជាមួយនឹងកូរ៉េខាងជើងដែលបានបាញ់មីស៊ីលផ្លោងក្នុងល្បឿនដែលមិនធ្លាប់មានកាលពីឆ្នាំមុន។
ប្រទេសទាំងបីនៅក្នុងខែវិច្ឆិកាបានយល់ព្រមបង្កើនល្បឿន ក្នុងការចែករំលែកព័ត៌មានឲ្យបានឆាប់រហ័សជាង មុន។ ហើយសម្រាប់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងត្រូវបានភ្ជាប់ដោយឯករាជ្យទៅនឹងប្រព័ន្ធរ៉ាដារបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនមែនសម្រាប់តែប្រទេសទាំងពីរនេះទេ គឺបូករួមទាំងសហរដ្ឋអាមេរិកផងដែរ។