ភ្លៀងធ្លាក់ ខ្លាំងពេកបានធ្វើឱ្យដំណាំស្រូវរបស់ប្រទេសចិនរងនូវការខូចខាត

ភ្លៀងធ្លាក់ខ្លាំងបានក្លាយជាបញ្ហាចម្បងដែលកសិករចិនបានជួបប្រទះនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាបានកាត់បន្ថយទិន្នផលស្រូវរបស់ប្រទេសចិនជិត 8 ភាគរយក្នុងរយៈពេល 2 ទសវត្សរ៍ចុងក្រោយ។

តាមដានយើងតាមរយៈ Telegram CPN Daily

ទស្សនាវដ្តី Nature Food បានចេញផ្សាយកាលពីថ្ងៃទី 4 ខែឧសភា បានរកឃើញថាផលប៉ះពាល់នៃភ្លៀងធ្លាក់ខ្លាំងជាប្រចាំ  គឺប៉ះពាល់ទៅដល់ដំណាំស្រូវ ប្រហាក់ប្រហែលគ្នាទៅអាកាសធាតុក្តៅហួតហែងផងដែរ។

អ្នកស្រាវជ្រាវបានព្យាករណ៍ថា នៅចុងសតវត្សនេះ និងមានភ្លៀងធ្លាក់ខ្លាំងដែលអាចកាត់បន្ថយទិន្នផលស្រូវរហូតដល់ទៅ 7.6 ភាគរយនៃប្រទេសចិនទាំងមូល។  ហើយអ្វីដែលកាន់តែពិបាកសម្រាប់កសិករនៅពេលនេះ គឺផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុផ្សេងទៀត ដូចជាការឡើងកំដៅផែនដី និងការកើនឡើងនៃការបញ្ចេញកាបូនឌីអុកស៊ីតជាដើម។

លោក Jian Yiwei អ្នកដឹកនាំការសិក្សា និងជាបេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ Peking បាននិយាយថា ការបម្រែបម្រួលនៃអាកាសធាតុ ត្រូវបានគេព្យាករណ៍ថាផលិតភាពកសិកម្មនឹងកាន់តែធ្លាក់ចុះនាពេលអនាគត ដោយសារតែមានការគំរាមកំហែងពីការផ្លាស់ប្តូរអាកាសធាតុដ៏ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានបន្តទៀតថា “គោលបំណងនៃការសិក្សារបស់យើងគឺដើម្បីជួយប្រជាជនឱ្យយល់កាន់តែច្បាស់អំពីបញ្ហាធម្មជាតិដែលពួកគេកំពុងប្រឈម  បន្ទាប់មកចេញជាវិធានការបែបវិទ្យាសាស្ត្រ និងប្រសិទ្ធភាពបែបណាដែលអាចជួយពួកគេដើម្បីអនុវត្តន៍ឲ្យបានជោគជ័យ ជាពិសេសបញ្ហាដែលយើងកំពុងជួបប្រទះធ្ងន់ជាងគេនៅពេលនេះគឺទឹកភ្លៀង។

យោងតាមរបាយការណ៍សំយោគលើក 6 របស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) ក្នុងខែមីនា នៅរយៈពេល 50 ឆ្នាំចុងក្រោយនេះ គឺពិតជាមានការប្រែប្រួលអាកាសធាតុ ដែលនាំឱ្យផលិតភាពកសិកម្មនៅទូទាំងពិភពលោកអាចធ្លាក់ចុះ។ វាក៏ជាហេតុដែលធ្វើឱ្យអសន្តិសុខស្បៀងនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក អាស៊ីកណ្តាល និងអាមេរិកខាងត្បូងជាដើម។ល។

ប្រទេសចិន ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនច្រើនជាងគេ បានចាប់ផ្តើមមើលឃើញពីផលប៉ះពាល់អវិជ្ជមាននៃ ការឡើងកំដៅផែនដី ក្នុងការកើនឡើងកម្រិតទឹកសមុទ្រ ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងផ្ទាំងទឹកកករលាយ។

ក្រសួងធនធានទឹកបានព្យាករណ៍កាលពីខែមីនាថា តំបន់ភាគខាងត្បូងនៃប្រទេសចិន នឹងទទួលរងនូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតញឹកញាប់ជាងគេនៅក្នុងឆ្នាំនេះ។ ក្រៅ​ពី​ការ​គំរាម​កំហែង​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ក្តី​បារម្ភ​អំពី​សន្តិសុខ​ស្បៀង​ក្នុង​ប្រទេស​ចិន​បាន​កើត​ឡើង​ជុំវិញ​ការ​ធ្លាក់​ចុះ​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត ដែល​ភាគ​ច្រើន​ជា​អ្នក​ផ្គត់​ផ្គង់​កសិកម្ម​ដ៏​សំខាន់។

ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយនៅក្នុងសន្និសីទការងារជនបទកណ្តាលប្រចាំឆ្នាំកាលពីខែធ្នូថា វិស័យកសិកម្មគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ ប្រសិនបើការទំនាក់ទំនងមានការថយចុះ ហើយផលិតភាពទាបផងដែរនោះ គឺយើងត្រូវតែជួសជុលវាមុនគេ។

Reporter:
scroll to top