តាមរយៈសារព័ត៍មាន BBC News ដែលចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងទទួលបានជំនួយជាច្រើនទៀត សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ យោងតាមក្រុមហ៊ុនផលិត កាំជ្រួច Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស បានបញ្ជាក់ថាកាំជ្រួចមួយប្រភេទនេះអាចបាញ់ដល់រយៈចម្ងាយជាង 250km (155 ម៉ាយ)។ ផ្ទុយទៅវិញកាំជ្រួច Himars ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិច គឺមានរយៈចម្ងាយត្រឹមតែ 80 គីឡូម៉ែត្រ (50 ម៉ាយ) តែប៉ុណ្ណោះ។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Ben Wallace បាននិយាយថា អាវុធនេះនឹងផ្តល់ឱ្យអ៊ុយក្រែននូវ “ក្នុងស្ថានភាពមួយសក្តិសមបំផុត” ដើម្បីការពារខ្លួនពួកគេ។
នៅពេលដែលបាញ់បង្ហោះ Storm Shadow ទម្លាក់នៅរយៈកម្ពស់មួយដែលទាប គឺវាអាចជៀសផុតការចាប់បានដោយរ៉ាដារបស់សត្រូវ មុនពេលដែលវាមិនទាន់ទៅដល់គោលដៅ។
- ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បាននិយាយថា យើងត្រូវតែរង់ចាំ មុននឹងយើងចាប់ផ្តើមការវាយលុក
ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសភាដោយលោក Wallace ហើយការសម្រេចនេះធ្វើឡើងបន្ទាប់ពីការអង្វរករ ម្តងហើយម្តងទៀតពីអ៊ុយក្រែនសម្រាប់កាផ្តល់សភាវុធបន្ថែមទៀតពីលោកខាងលិច។
លោក Wallace រដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បាននិយាយថា មីស៊ីល ដែលផ្តល់ជូនអ៊ុយក្រែនគឺ “អនុញ្ញាតឱ្យអ៊ុយក្រែន រុញច្រានកងកម្លាំងរុស្ស៊ី ដែលមានមូលដ្ឋានទ័ពលើទឹកដីដែលជាអធិបតេយ្យភាពរបស់អ៊ុយក្រែនតែប៉ុណ្ណោះ”។
លោកបាននិយាយថាចក្រភពអង់គ្លេសបានទទួលយកសំណើររបស់លោក Zelensky បន្ទាប់ពីប្រទេសរុស្ស៊ី “កំពុងបន្តផ្លូវងងឹត” នៃការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងអ៊ុយក្រែន។
លោក Wallace បានផ្តល់ដំណឹងទៅកាន់ភាគីរុស្ស៊ី លោក Sergei Shoigu ក្នុងខែធ្នូ ដោយព្រមានថា បើសិនជាមានការវាយប្រហារបន្ថែមទៀតមកលើអ៊ុយក្រែន នោះនឹងអាចបណ្តាលឱ្យចក្រភពអង់គ្លេស បរិច្ចាគអាវុធដែលមានសមត្ថភាពបន្ថែមទៀតដូចគ្នាដែរ។
លោកបានបន្តរទៀតថា កាំជ្រួចកំពុង “ចូលទៅក្នុង” ដៃរបស់អ៊ុយក្រែនរួចរាល់ហើយ ម្យ៉ាងទៀតកាំជ្រួចនោះបានក្រិតតាមខ្នាត និងសមាមាត្រទៅនឹងការកើនឡើងរបស់រុស្ស៊ីថែមទៀតផង”។
លោក Wallace បានបន្ថែមថា៖ «កាំជ្រួចទាំងនោះវាអាចនិងមិនចាំបាច់ប្រើ ប្រសិនបើរុស្ស៊ីមិនធ្វើការឈ្លានពានមកលើអ៊ុយក្រែន»។
សម្រាប់លោក Wallace នៅពេលនេះក៏មានពីការព្រួយបារម្មណ៍ទៅលើអ៊ុយក្រែនផងដែរថា ជួរនៃ Storm Shadows ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសគឺ “មិននៅក្នុងលីគតែមួយ”( not in the same league) ដូចប្រព័ន្ធមីស៊ីលផ្ទាល់របស់រុស្ស៊ីនោះទេ ដោយអាវុធមួយចំនួនរបស់ទីក្រុងម៉ូស្គូអាចធ្វើដំណើរបានឆ្ងាយជាងកាំជ្រួចខ្លួនបានផ្តល់ជូនប្រទេសអ៊ុយក្រែន។
នៅក្នុងកិច្ចប្រជុំ EU លោក Wallace បាននិយាយថា “ប្រសិនបើយើងផ្តល់អាវុធដែលអាចវាយប្រហារនៅចម្ងាយរហូតដល់ 300 គីឡូម៉ែត្រ នោះកងទ័ពរុស្ស៊ីនឹងមិនអាចផ្តល់ការការពារបានទេ ហើយនឹងត្រូវចុះចាញ់” ។ ប៉ុន្តែសម្រាប់អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេច ដើម្បីធានាថា អាវុធដែលជាជំនួយរបស់លោកខាងលិច នឹងមិនពាក់ព័ន្ធនឹងការវាយប្រហារលើទឹកដីរុស្ស៊ីនោះទេ។
ហេតុដូច្នេះហើយ ទើបកាលពីខែកុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយថា លោកបានត្រៀមបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន។ លោក Sunak បាននិយាយនៅពេលនោះថា ” យើងត្រូវតែរួមគ្នាជួយអ៊ុយក្រែនដើម្បីការពារទីក្រុងរបស់ខ្លួនពីគ្រាប់បែក និងយន្តហោះគ្មានមនុស្សរបស់រុស្ស៊ី ។ “នោះហើយគឺជាមូលហេតុចម្បងដែលចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសដំបូងគេដែលផ្តល់ឱ្យអ៊ុយក្រែននូវអាវុធដែលមានរយៈចម្ងាយឆ្ងាយ” ។