ព្រះអង្គម្ចាស់​ប្រ៊ុយណេ​នាំ​ស្បែកជើង​តម្លៃ​១៧​លាន​ដុល្លារ​ទៅ​វៀតណាម​ដើម្បី​ស្វែងរក ស៊ីនដឺរេឡា

ថ្មីៗនេះ MXH បានចែករំលែកព័ត៌មានអំពីព្រះអង្គម្ចាស់នៃប្រទេសប្រ៊ុយណេ – Abdul Mateen កើតក្នុងឆ្នាំ 1991 បានទៅប្រទេសវៀតណាមដើម្បីជ្រើសរើសភរិយា។ បណ្ដាញ​សង្គម​ជាច្រើន ជាពិសេស​អ្នក​និយម​លេង​អ៊ីនធឺណិត​បាននិយាយ​ថា ព្រះអង្គម្ចាស់​ដ៏​សង្ហា​រូប​នេះ​មាន​វត្តមាន​នៅក្នុង​ទីក្រុង​ហាណូយ។ មានការបង្ហើបថា ព្រះអង្គម្ចាស់នៃប្រទេសប្រ៊ុយណេ បាននាំយកស្បែកជើងកែងចោតមួយគូ ដែលមានតម្លៃ ១៧លានដុល្លារអាមេរិក (ប្រហែល ៣៩៨ពាន់លានដុង) ដើម្បីចង់ដឹងថា តើនារីរូបណាដែលសក្តិសមនឹងស្បែកជើងមួយនេះ។

តាមដានយើងតាមរយៈ Telegram CPN Daily

ព្រះអង្គម្ចាស់ដែលមាន​រូបរាង​សង្ហា ទាំងចំនេះវិជ្ជា និង​មានទ្រព្យ​សម្បត្តិច្រើនមហាលសាលផងដែរនោះ ប្រធានបទ​ខាងលើនេះ​បាន​ទាក់ទាញ​អ្នក​លេង​អ៊ីនធឺណិត​យ៉ាង​ឆាប់​រហ័ស។             សមាគម​បងប្អូន​ស្រី​ជា​ច្រើន​ក៏​បាន​ចែក​រំលែក និង​ Tag ឲ្យមិត្ត​ភក្តិ បងប្អូន ​ដើម្បី​អញ្ជើញ​គ្នា​ទៅ​ធ្វើ​​ជា “ស៊ីនដឺរេឡា”។

ទោះ​ជា​យ៉ាង​ណា តាម​ការ​ស្រាវជ្រាវ ព្រះអង្គម្ចាស់​ប្រ៊ុយណេ មិន​មាន​វត្តមាន​នៅ​ប្រទេស​វៀតណាម​ទេ។ នៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់ Abdul Mateen គ្រាន់តែបង្ហោះរូបភាពការទូត និងពាណិជ្ជកម្មប៉ុណ្ណោះ។ ជាងនេះទៅទៀត កាលពីប៉ុន្មានម៉ោងមុននេះ ព្រះអង្គម្ចាស់ដ៏សង្ហាម្នាក់នេះ ទើបតែ Check-in នៅចក្រភពអង់គ្លេស។

ចំណែក​ការ​ស្វែង​រក​ព្រះនាងម្ចាស់​នេះគឺ​ជា​រឿង​មួយ​ដែលបានកន្លងផុតអស់ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ដូច្នេះហើយ នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ 2016 នៅក្នុងទស្សនាវដ្តី Thai GQ ព្រះអង្គម្ចាស់នៃប្រទេសប្រ៊ុយណេបានចែករំលែកអំពីចំណង់ចំណូលចិត្ត ជីវិត និងលក្ខណៈវិនិច្ឆ័យក្នុងការស្វែងរកដៃគូជីវិត។ Mateen បាននិយាយថា គាត់ជាមនុស្សអនុវត្តជាក់ស្តែង មិនចូលចិត្តបង្ហាញទ្រព្យសម្បត្តិគ្រួសារ និងមានចំណង់ចំណូលចិត្តច្រើននោះទេ។ ហើយចំណែករឿង​ដៃគូ​ជីវិត Mateen ចង់បាន​មនុស្ស​ស្រី​ដែល​ស្មោះ​ត្រង់ ចូលចិត្តជីវិតដែល​សាមញ្ញ និងគិតពី​ផលប្រយោជន៍​រួម។

មួយរយៈមកនេះ ព្រះអង្គម្ចាស់មានពាក្យចចាមអារ៉ាមថាកំពុងមានទំនាក់ទំនងស្នេហាជាមួយនារីនៃគ្រួសារអភិជននៅប្រទេសប្រ៊ុយណេ។ ទោះ​យ៉ាង​ណាក៏ដោយ តំណាង​ភាគី​ទាំង​ពីរ​មិន​បាន​បញ្ជាក់ ឬ​បដិសេធ​ពាក្យ​ចចាម​អារ៉ាមទាំងអស់​នេះ​ទេ។ មក​ទល់​ពេល​នេះ គឺមិន​មាន​ព័ត៌មានណាមួយដែលបញ្ជាក់​អំពី​ស្ថានភាព​ទំនាក់​ទំនង​របស់​ព្រះអង្គម្ចាស់​ប្រ៊ុយណេ​ឡើយ។

ស្បែកជើងដែល MXH ស្មានថា ព្រះអង្គម្ចាស់នៃប្រទេសប្រ៊ុយណេ នាំយកទៅប្រទេសវៀតណាម ដើម្បីស្វែងរកស៊ីនដឺរេឡាដើម្បីលរស្បែកជើងនោះ ក៏ជាព័ត៌មានមិនពិតផងដែរ។ តាមការពិត នេះគឺជាស្បែកជើងស្បែកមាសមួយគូ ដែលស្រោបដោយត្បូងពេជ្ររាប់រយគ្រាប់ ដែលត្រូវបានដាក់ឱ្យដំណើរការដោយ Jada Dubai ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួមក្នុងឆ្នាំ 2018 ឯណោះ ។

Reporter:
scroll to top