អ៊ីស្រាអែល បានបំផ្លាញផ្ទះរបស់ពួកគេនៅក្នុងតំបន់ Deir Al-Balah នៃ Gaza តាមរយៈផ្លូវអាកាសជាលើកទីពីរក្នុងរយៈពេលមួយទសវត្សរ៍ ដោយបន្សល់ទុកតែកម្ទេចថ្ម គ្រឿងសង្ហារឹមដែលខូចខាត និងរបស់របរប្រើប្រាស់ក្នុងផ្ទះដែលខ្ចាត់ខ្ចាយ។
ដោយមុនពេលការវាយប្រហារ គឺមានកាំជ្រួចតូចៗបានវាយប្រហារផ្ទះ ដែលជាយុទ្ធសាស្ត្រប្រើដោយយោធារបស់អ៊ីស្រាអែល ដើម្បីជូនដំណឹងដល់ជនស៊ីវិលអំពីការវាយប្រហារដែលជិតមកដល់ ដែលផ្តល់ឱ្យពួកគេនូវពេលវេលាមួយគ្រប់គ្រាន់ដើម្បីរត់ទៅខាងក្រៅ។
យោងតាមមន្ត្រីមកពីក្រុមហាម៉ាស់ ក្រុមអ៊ីស្លាមនិយមដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បានឲ្យដឹងថា ជុំចុងក្រោយនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ បានបំផ្លាញប្លុកលំនៅដ្ឋានចំនួន 15 ដែលមានផ្ទះល្វែងជាង 50 ។ លើសពីនេះផងដែរ អគារចំនួន ៩៤០បានរងការខូចខាត។
នេះគឺជាការឆ្លើយតបចំពោះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលបានបាញ់រ៉ុក្កែតរាប់រយគ្រាប់ឆ្លងកាត់ព្រំដែន នៅពេលនោះជនជាតិអ៊ីស្រាអែលបានបញ្ជូនមនុស្សចំនួនមួយលានកន្លះចូលទៅក្នុងជម្រកដើម្បីការពារការវាយឆ្មក់តាមអាកាស។
អ៊ីស្រាអែល ដែលបាននិយាយថា ខ្លួនបានកំណត់គោលដៅរបស់ខ្លួនទៅតាម បទបញ្ជានៃក្រុមជីហាតអ៊ីស្លាមដែលគាំទ្រដោយអ៊ីរ៉ង់តែប៉ុណ្ណោះ។ អ៊ីស្រាអែលបាននិយាយទៀតថា ទំនួលខុសត្រូវមាន នៅពេលដែលពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ព្រមបញ្ឈប់ការបាញ់រ៉ុក្កែត។ ប៉ុន្តែក្រុមជីហាតអ៊ីស្លាមបាននិយាយថា ខ្លួនចង់ឱ្យអ៊ីស្រាអែលប្តេជ្ញាបញ្ឈប់ការវាយលុកទៅលើមេដឹកនាំក្រុមសកម្មប្រយុទ្ធជាមុនសិន។
លោក Eyad Al-Bozom អ្នកនាំពាក្យក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានច្រានចោលការចោទប្រកាន់របស់អ៊ីស្រាអែលដោយនិយាយថាពួកគេចង់ “បង្ហាញពីភាពត្រឹមត្រូវនៃឧក្រិដ្ឋកម្មរបស់ពួកគេប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់” ។ យើងចង់សង្កត់ធ្ងន់ថា ប្លុកលំនៅឋានដែលត្រូវបំផ្លាញ ដោយយោធាអ៊ីស្រាអែល គឺជាកន្លែងដែលមានជនស៊ីវិលរស់នៅ។ Bozom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់របស់អ៊ីស្រាអែល ដែលថាផ្ទះទាំងនេះមានគោលដៅយោធាគឺមិនពិត និងមិនត្រឹមត្រូវ។
នៅទីក្រុង Gaza លោក Hazem Muhana អាយុ 62 ឆ្នាំបាននិយាយថា ក្រុមគ្រួសាររបស់គាត់ដែលមានមនុស្សចំនួន 55 នាក់ត្រូវបានយោធាអ៊ីស្រាអែលផ្តល់ពេលត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះដើម្បីចាកចេញពីអគារលំនៅដ្ឋានកំពស់ប្រាំជាន់របស់ពួកគេ បន្ទាប់មកពួកគេក៏ទម្លាក់គ្រាប់បែកទៅលើដី។
បច្ចុប្បន្នគ្រួសារនេះបានបែកបាក់គ្នា ព្រោះការទុកពេលឲ្យជនស៊ីវិលចាកចេញពីលំនៅដ្ឋានគឺមិនដល់ 5 នាទីនោះទេ។