ទីក្រុងព្យុងយ៉ាងនឹងបន្តការបង្កហេតុដោយប្រដាប់អាវុធ នៅពេលដែលការធ្វើសមយុទ្ធរួមរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគ្រោងធ្វើឡើងនៅពេលឆាប់ៗនេះ។
លោក Lee Hyo-jin កូរ៉េខាងជើងហាក់ដូចជាជាប់គាំងនៅក្នុងបញ្ហាមួយអំពីរបៀបឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលបានចុះហត្ថលេខាកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ បើតាមអ្នកវិភាគនយោបាយបាននិយាយថា វាអាចមានហេតុផលជាច្រើន ដែលធ្វើឲ្យរបបផ្តាច់ការមួយនេះ ផ្អាកបង្ករជម្លោះយោធាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានមើលឃើញថា កូរ៉េខាងជើងទំនងនឹងរៀបចំអ្វីផ្សេងទៀតដើម្បីត្រៀមបង្ហាញពីភាពលេចធ្លោរបស់ពួកគេ ព្រោះកូរ៉េខាងជើងបានត្រៀមខ្លួនដើម្បីទប់ទល់និង ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាដ៏ធំបំផុតមិនធ្លាប់មាន រវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី 25 ខែឧសភារហូតដល់ថ្ងៃទី15ខែមិថុនាខាងមុខនេះ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ របបលោក គីម ជុងអ៊ុន កំពុងតែបង្កើនការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងកាំជ្រួច ដោយបានបាញ់សាកល្បងកាំជ្រួចមីស៊ីល រួមទាំងកាំជ្រួចអន្តរទ្វីបឥន្ធនៈរឹងលើកដំបូង(ICBM)នៅថ្ងៃទី 13 ខែមេសា។
ការបើកបង្ហាញយោធាដែលចង់បញ្ចេញពីភាពខ្លាំងរបស់កូរ៉េខាងជើងចាប់តាំងពីពេលនោះមក វាត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា ទីក្រុងព្យុងយ៉ាងនឹងចាប់ផ្តើមសកម្មភាពយោធាក្នុងអំឡុងពេលនៃការធ្វើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅចុងខែមេសា។ ដោយសហរដ្ឋអាមេរិកបានសន្យាថានឹងរពង្រីកការទប់ស្កាត់កាន់តែខ្លាំងក្លាឡើងក្នុងការហាមឃាត់ការវាយប្រហាររបស់កូរ៉េខាងជើង។
បន្ទាប់ពីមានសេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោនរួចមក កូរ៉េខាងជើងបែរជានៅស្ងៀម ហើយមិនបានបង្ហាញការបង្កហេតុខាងយោធាណាមួយឡើយរហូតមកដល់ពេលនេះ។
លោក Cho Han-beom អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានរដ្ឋកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិបានមើលថាទីក្រុងព្យុងយ៉ាងគឺកំពុងតែស្ថិតក្នុងភាពលំបាក បន្ទាប់ពីមេដឹកផ្តាច់ការលោក គីម បានចេញនូវវិធានការខ្លាំងជាងសមត្ថភាពដែលខ្លួនមាន។ ព្រោះថានៅពេលនះសហរដ្ឋអាមេរិកបានការដាក់ពង្រាយជាប្រចាំនូវប្រព័ន្ធការពារពាសពេញឧបទ្វីបកូរ៉េទាំងមូល។
លោក Cho បាននិយាយថា ការពិតដែលកូរ៉េខាងជើងបានលាតត្រដាងដល់ពិភពលោកនូវសព្វាវុធទាន់សម័យរបស់ខ្លួន អាចជាហេតុផលមួយទៀតដែលនាំឲ្យលោក គីម នៅស្ងៀមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោកបាននិយាយថា ភាពស្ងៀមស្ងាត់រយៈពេលមួយខែមិនមានន័យថាទីក្រុងព្យុងយ៉ាងនឹងបោះបង់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន ហើយត្រលប់ទៅរកការចរចារវិញនោះទេ។
កាលពីថ្ងៃទី 18 ខែមេសា មេដឹកនាំកូរ៉េខាងជើងបានបញ្ជាឱ្យបញ្ចប់ការឈ្លបយកការណ៍យោធាក្នុងរយៈពេលមួយខែ ដើម្បីអនុវត្តការបាញ់បង្ហោះផ្កាយរណបចរកម្មដំបូងរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែមកទល់និងពេលនេះកូរ៉េខាងជើងនៅមិនទាន់អាចធ្វើវាបាននៅឡើយ។
លោក Cho បានបន្ថែមទៀតថា ការបាញ់បង្ហោះផ្កាយរណបអាចនឹងត្រូវពន្យារពេលពីរបីសប្តាហ៍ទៀត ដោយសារបញ្ហាបច្ចេកទេស។ អ្នកស្រាវជ្រាវបាននិយាយថា ទីក្រុងព្យុងយ៉ាងជារឿយៗតែងតែបង្ករឿងបង្កហេតុនិងបញ្ចេញប្រដាប់អាវុធ ដូច្នេះហើយទើបមានការឆ្លើយតបទៅវិញ ដោយការសមយុទ្ធរួមគ្នាមួយមួយនេះ វាទំនងជានឹងអាចបំបែកភាពស្ងៀមស្ងាត់ ហើយបែរជាបន្តការគំរាមកំហែងផ្នែកយោធាដល់កូរ៉េខាងជើងទៅវិញ។
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេចាប់ពីថ្ងៃទី 25 ខែឧសភារហូតដល់ថ្ងៃទី 15 ខែមិថុនានៅទីក្រុង Pocheon ខេត្ត Gyeonggi ដើម្បីរំលឹកខួបលើកទី 70 នៃទំនាក់ទំនងទ្វេភាគី។
លោក Park Won-gon សាស្ត្រាចារ្យនៃការសិក្សាលើកូរ៉េខាងជើងនៅសាកលវិទ្យាល័យ Ewha Womans បានមើលឃើញថា របបលោក Kim កំពុងរៀបចំផែនការបន្ទាប់របស់ខ្លួនដោយប្រុងប្រយ័ត្ន ហើយការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់លោក Kim អាចជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនទៀត។ កូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែលើកទី៦របស់ខ្លួនកាលពីខែកញ្ញាឆ្នាំ២០១៧។
លោកបាននព្យាករណ៍យ៉ាងប្រយ័ត្នប្រយែងថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្តនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន មុនពេលរដូវមូសុងនាដូវក្តៅ។