សមាជិកបក្ស MFP ដែលត្រូវបានជ្រើសរើសជាសមាជិកសភាបានលាលែងពីតំណែង ក្រោយពេលប៉ូលីសឃាត់ខ្លួនពីបទបើកបរក្នុងស្ថានភាពស្រវឹង

អ្នកស្រី Nateepat បាននិយាយប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា នាងបានសូមទោសជាសាធារណៈ និងសោកស្តាយចំពោះទង្វើរបស់នាង ដោយសារតែនាងបានធ្វើឱ្យ មនុស្ស ខកចិត្ត និងមិនអាចបោះឆ្នោតជូន ច្បាប់ នៃការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាដែលនាងបានជំរុញ។
            អ្នកស្រី​បាន​និយាយ​ថា នាង​បាន​ជួប​មិត្ត​ភក្តិ​មួយ​ចំនួន​នៅ​ម៉ោង​ប្រហែល ១១ យប់​ថ្ងៃ​ច័ន្ទ ហើយ​បាន​ទទួលទានគ្រឿងស្រវឹងអស់ប្រហែល​បី​ទៅ​បួន​កែវ។ ហើយអ្នកស្រី ​បាន​បដិសេធ​នូវពាក្យចរចាមរ៉ាមដែលថា អ្នកស្រី ​មិន​បាន​ឆ្លើយ​តប​នឹង ​សំណើ​របស់​ប៉ូលិស​សម្រាប់​ការ​ធ្វើ​តេស្ត​រកជាតិ​អាល់កុលនោះ​ទេ។
            មានសេចក្តីរាយការណ៍មួយបានលើកឡើងថា លោកស្រី Nateepat អាយុ 46 ឆ្នាំត្រូវបានប៉ូលីសហៅឈប់នៅ ប៉ុស្តិ៍ត្រួតពិនិត្យ របស់ប៉ូលីស ក្នុងសង្កាត់ Lat Phrao នៃទីក្រុងបាងកក។  ការធ្វើតេស្តផ្លុំខ្យល់រកជាតិអាល់កុលបានបង្ហាញថានាងមានជាតិអាល់កុល 66 មីលីក្រាមក្នុង 100 មីលីលីត្រខ្យល់ គឺវាលើសពីដែនកំណត់របស់សមត្ថកិច្ចដែលអនុញ្ញាតត្រឹម 50 មីលីក្រាម។
            Move Forward បានឈ្នះអាសនៈសភាចំនួន ១៥២ ដោយមិនផ្លូវការ រួមទាំងអាសនៈក្នុងបញ្ជីចំនួន ៣៩ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការបង្កើត រដ្ឋាភិបាលចម្រុះ ។ អ្នកស្រី Nateepat ជាប់ចំណាត់ថ្នាក់លេខ ២៧ ក្នុងបញ្ជីបេក្ខជនឈរឈ្មោះ ១០០ នាក់របស់គណបក្ស។
អ្នកស្រី Nateepat បាននិយាយថា លោកស្រីនៅតែជាសមាជិករបស់គណបក្សឆ្ពោះទៅមុខដដែល។

តាមដានយើងតាមរយៈ Telegram CPN Daily

Reporter:
scroll to top