កន្លែងប្រណាំងរថយន្ត Formula One ត្រូវបានបិទ បន្ទាប់មានមនុស្សស្លាប់៩នាក់​ ដោយសារទឹកជំនន់នៅភាគខាងជើង ប្រទេសអ៊ីតាលី

កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសអ៊ីតាលី ​មានមនុស្សស្លាប់ចំនួន៩នាក់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈដែលមានភ្លៀងធ្លាក់ខ្លាំងបានវាយលុកតំបន់ Emilia-Romagna ភាគខាងជើងនៃប្រទេសអ៊ីតាលី ទឹកភ្លៀងនេះបានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដីទៀតផង។ 

តាមដានយើងតាមរយៈ Telegram CPN Daily

រដ្ឋមន្ត្រីការពារជនស៊ីវិល លោក Nello Musumeci បាននិយាយថា តំបន់មួយចំនួននៃភាគខាងជើងបានទទួលទឹកភ្លៀងរហូតដល់ទៅ 36 ម៉ោង ទើបបណ្តាលឱ្យទន្លេហូរបញ្ជូនទឹកហូរកាត់ទីក្រុង ថែមទាំងលិចទឹកលើផ្ទៃដីកសិកម្មរាប់ពាន់ហិចតា។ 

ទន្ទឹមគ្នានោះផងដែរ ការប្រកួតប្រណាំងរថយន្ត Formula One Grand Prix កាលពីថ្ងៃអាទិត្យនៅទីក្រុង Imola ដែលនៅជិតតំបន់ដែលរងគ្រោះខ្លាំងបំផុតនោះ ក៏ត្រូវបានបញ្ឈប់ជាបន្ទាន់។ ការបិទនេះគឺដើម្បីសម្រាលបន្ទុកលើសេវា       សង្គ្រោះបន្ទាន់ និងការពារអ្នកគាំទ្រដែលប្រមូលផ្តុំគ្នានៅក្នុងតំបន់លិចទឹកមួយនោះ។ 

ប្រធាន​តំបន់ Emilia-Romagna លោក Stefano Bonaccini បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖ «​យើង​កំពុង​ប្រឈម​នឹង​គ្រោះមហន្តរាយធម្មជាតិ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​។ “បរិមាណទឹកភ្លៀងមួយនេះគឺមិនធម្មតានោះទេ វាបានធ្លាក់មកលើដីរហូតដល់ដីលែងមានលទ្ធភាពស្រូបយកវាទៅហើយ” ។ 

ចំណែកទីក្រុងឆ្នេរសមុទ្រ Adriatic នៃ Ravenna ដែលល្បីល្បាញដោយសារទីតាំងបេតិកភណ្ឌគ្រីស្ទានសម័យដើមត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ តំណាងក្រសួងមហាផ្ទៃក្នុងតំបន់បាននិយាយថា មនុស្សប្រហែល 14,000នាក់ នឹងត្រូវជម្លៀសចេញពីតំបន់នេះកាន់តែឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

អាជ្ញាធរបាននិយាយថាទឹកជំនន់បានវាយប្រហារទីក្រុងនិងសហគមន៍ចំនួន 37 បានរងគ្រោះដោយរបាក់ដីត្រូវបានចុះបញ្ជីប្រវត្តិសាស្ត្រ។ គ្រោះធម្មជាតិមួយនេះយ៉ាងហោចណាស់មានស្ពានមួយនៅជិតទីក្រុង Bologna បានដួលរលំ ផ្លូវមួយចំនួនត្រូវបានប៉ះពាល់ដោយទឹកជំនន់ និងសេវាកម្មផ្លូវដែកជាច្រើនត្រូវបានផ្អាក។ 

ចំនែកលោក Irene Priolo អនុប្រធានតំបន់បានប្រាប់អ្នកយកព័ត៌មានថា ទោះបីជាភ្លៀងបានថយចុះក៏ដោយ កម្រិតទឹកទន្លេគឺនៅតែកើនឡើង។ 

រដ្ឋមន្ត្រីការពារជនស៊ីវិល លោក Musumeci បាននិយាយថា លោកនឹងស្នើឱ្យគណៈរដ្ឋមន្ត្រីស្វែងរកប្រាក់ចំនួន 20 លានអឺរ៉ូ (22 លានដុល្លារ) សម្រាប់តំបន់ដែលរងផលប៉ះពាល់នៅពេលប្រជុំនៅថ្ងៃទី 23 ខែឧសភា ដើម្បីពិចារណាលើវិធានការក្នុងការសង្គ្រោះតំបន់រងគ្រោះទាំងនេះ។ 

បើតាមសារព័ត៍មានក្នុងស្រុកបានឲ្យដឹងថាទឹកជំនន់បានកើតឡើងបន្ទាប់ពីមានភាពរាំងស្ងួត 

វាជាលើកទីពីរក្នុងខែនេះដែល Emilia-Romagna ត្រូវបានវាយលុកដោយគ្រោះធម្មជាតិ ហើយតំបន់មួយនេះគឺមានមនុស្សពីរនាក់បានស្លាប់ក្នុងអំឡុងពេលព្យុះនៅដើមខែឧសភា។ 

រដ្ឋមន្ត្រី Musumeci បាននិយាយថា ភ្លៀងធ្លាក់ចន្លោះពី 200mm ទៅ 500mm នៅតំបន់ខ្លះនៃតំបន់ក្នុងរយៈពេល 1-1/2 ថ្ងៃ បើធៀបនឹងទឹកភ្លៀងប្រចាំឆ្នាំជាមធ្យម 1,000 mm។

ទឹកល្បាប់បានហូរកាត់មជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃ Faenza, Cesena និង Forli ហើយបោកបក់លើដំបូលរថយន្តដែលចត និងហាងមួយចំនួនត្រូវបានលិចទឹក កក្តាទាំងអស់នេះបានបង្ខំឱ្យអ្នកស្រុកត្រូវភៀសខ្លួន។ អ្នកឧតុនិយមបាននិយាយថា ភ្លៀងធ្លាក់យ៉ាងគំហុកជាច្រើនខែ ដែលបានធ្វើឱ្យដីដែលធ្លាប់តែស្ងួតត្រូវ កាត់បន្ថយសមត្ថភាពស្រូបយកទឹក ហេតុដូច្នេះហើយទើបមានផលប៉ះពាល់នៃទឹកជំនន់កាន់តែអាក្រក់ទៅៗ អាចនិយាយបានថា វាជាប្រវត្តិសាស្ត្រមួយដែលអាក្រក់បំផុតនៃក្រុង Romagna” ។

scroll to top