ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ដោយសារការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីទៅលើរោងចក្រឧស្សាហកម្មមួយក្នុងទីក្រុង Odesa ភាគខាងត្បូងប្រទេសអ៊ុយក្រែន ខណៈដែលមានការធ្លាក់កំទេចកំទីនៅតំបន់ Dnipro កំឡុងពេលមានការវាយឆ្មក់តាមអាកាសទើបបង្កឱ្យមានអគ្គីភ័យចំនួនពីរនៅក្នុងស្រុកភាគខាងកើតនៃទីក្រុង Kyiv ។
អ្នកនាំពាក្យរដ្ឋបាលយោធាលោក Serhiy Bratchuk បានសរសេរនៅលើ Telegram ថា ក្នុងកំឡុងពេលនៃការវាយប្រហារ Odesa បានធ្វើឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ ។
ប្រធានរដ្ឋបាលយោធានៃទីក្រុង Kyiv លោក Serhiy Popko បាននិយាយនៅលើ Telegram ថា អគ្គីភ័យបានឆាបឆេះនៅក្នុងបរិវេណដែលមិនមែនជាលំនៅដ្ឋាន គឺស្ថិតនៅក្នុងសង្កាត់ Desnyansky ដែលជាភាគខាងកើតនៃរដ្ឋធានី។
លោក Popko បាននិយាយថា Kyiv ត្រូវបានរងនូវការវាយប្រហារដោយកាំជ្រួច Cruise របស់រុស្ស៊ី។ បន្ទាប់ពីរុស្ស៊ីបានបំផ្លាញប្រព័ន្ធការពារមីស៊ីល Patriot ដែលផលិតដោយសហរដ្ឋអាមេរិកកាលពីថ្ងៃទី 17 ខែ ឧសភាម្សិលមិញនេះ។