មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ ខណៈដែលការប្រយុទ្ធកាន់តែខ្លាំងក្លាឡើងនៅក្នុងតំបន់ West Darfur ប្រទេសស៊ូដង់

ការប្រយុទ្ធគ្នារវាងក្រុមយោធា និងកងកំលាំងគាំទ្ររហ័សដើម្បីដណ្តើមយកការត្រួតត្រានៅក្នុងប្រទេស បានធ្វើឲ្យមនុស្សរាប់រយនាក់ស្លាប់នៅក្នុងតំបន់ West Darfur ។

តាមដានយើងតាមរយៈ Telegram CPN Daily

អំពើហឹង្សាចុងក្រោយបំផុតនៅទីក្រុង El-Geneina បានកើតឡើងនៅចន្លោះថ្ងៃសុក្រ និងថ្ងៃច័ន្ទ ដែលជាលើកទីពីរក្នុងរយៈពេល 3 សប្តាហ៍ដែលរដ្ឋធានីនៃខេត្ត West Darfur ប្រទេសស៊ូដង់មានអំពើហិង្សាដ៏ខ្លាំងក្លាបានកើតឡើង។

តាមរយៈសារព័ត៍មាន CNN កាលពីថ្ងៃអង្គារបានឲ្យដឹងថា បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាអស់រយៈពេលបីថ្ងៃជាប់គ្នា នៅស្រុក El-Geneina រួចមក វាបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានផ្ទះសម្បែង។

គ្មានចរន្តអគ្គិសនី គ្មានទឹកសម្រាប់ប្រើប្រាស់ ប្រព័ន្ធ​សុខាភិបាល​លែង​ដំណើរការ​ទាំងស្រុង ចំណែក”អ៊ីនធឺណិត​ដំណើរការ​តែ​ពេល​ថ្ងៃ ហើយ​ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ពេល​យប់”។

វេជ្ជបណ្ឌិតរបស់ប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃអង្គារ ថាក្នុងរយៈពេលតែពីរថ្ងៃគឺថ្ងៃទី 12 និងទី 13 ខែឧសភាការស្លាប់មានចំនួនរហូតដល់ 280 នាក់និងរបួស 169 នាក់។

            ការវាយប្រហាររបស់កងជីវពលទៅលើតំបន់លំនៅដ្ឋាន និងការប្រយុទ្ធគ្នាតាមដងផ្លូវរវាងកងកម្លាំងចម្រុះសហគមន៍ ដែលបណ្តាលឱ្យជនស៊ីវិលរាប់រយនាក់ត្រូវស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ អ្នកសម្របសម្រួលស្ថានការណ៍សំខាន់របស់ UNHCR នៅទីក្រុង Darfur លោក Toby Howard បាននិយាយកាលពីថ្ងៃអង្គារថា មកដល់បច្ចុប្បន្ននេះមនុស្សជាង 150,000 នាក់ត្រូវបាន ផ្លាស់ទីលំនៅ។

សម្រាប់ក្រុមប្រឹក្សាអន្តោប្រវេស ន័រវេសបាននិយាយកាលពីថ្ងៃចន្ទថា ជនស៊ីវិលនៅ El-Geneina បានស៊ូទ្រាំនឹង “ការបាញ់ផ្លោងឥតឈប់ឈរ ដោយបំផ្លិចបំផ្លាញផ្ទះរបស់ពួកគេ” អស់រយៈពេលបីថ្ងៃ។  ជនភៀសខ្លួនក្នុងស្រុកប្រមាណ 100,000 នាក់ នៅតែ “ស្ថិតក្រោមអំពើហឹង្សាឥតស្រាកស្រាន បើទោះជាពួកគេទៅតាំងទីលំនៅថ្មីមួយទៀតក៏នូវតែទទួលរងការបំផ្លិចបំផ្លាចទៅជាផេះម្តងទៀតដែរ” ។

លោក William Carter នាយក NRC សម្រាប់​ប្រទេស​ស៊ូដង់ បាន​ហៅ​កម្រិត​នៃ​អំពើ​ហិង្សា​ដែល​កំពុង​កើត​ឡើង​នៅ​តំបន់ West Darfur ថា​ជា​«អំពើ​អមនុស្សធម៌»។ លោកបានបន្ថែមថា ជារៀងរាល់ថ្ងៃការយកព័ត៌មាន គឺមានតែការបញ្ចុះសពមនុស្ស ដែលបានរងគ្រោះដោយការប្រយុទ្ធគ្នារបស់មហាលអំនាចទាំងពីរនេះតែប៉ុណ្ណោះ។

នៅពេលនេះ(DNHR) ដែលជាអង្គការមិនមែនរដ្ឋាភិបាលបានផ្តោតលើតំបន់ Darfur ក៏បានរាយការណ៍ពីការបាញ់ផ្លោងយ៉ាងខ្លាំងក្លានៅ El-Geneina កាលពីចុងសប្តាហ៍នេះ។ ហេតុការនេះបានធ្វើឲ្យបុគ្គលិករបស់ពួកគេម្នាក់ត្រូវបានស្លាប់ក្នុងអំឡុងពេលនៃការវាយប្រហារដោយក្រុមគាំទ្ររហ័ស(RSF)។

ការវាយប្រហារដោយគ្រាប់ផ្លោងដែលធ្វើឡើងដោយក្រុមគាំទ្ររហ័ស (RSF) និងក្រុមជីវពលអារ៉ាប់កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យមនុស្ស  150 នាក់បាត់បង់ជីវិត។ 

ការប្រយុទ្ធគ្នានៅតំបន់ West Darfur បានបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ឈានដល់ការភៀសខ្លួនឆ្លងព្រំដែនទៅកាន់ប្រទេសឆាដទៀតផង។ ទីភ្នាក់ងារអន្តោប្រវេសរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ជនភៀសខ្លួនសរុបបានកើនឡើងរហូតដល់ទៅ 60,000 នាក់។

ការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកម្លាំងប្រតិកម្មរហ័ស (RSF) នៅក្នុងតំបន់ Darfur នៃប្រទេសស៊ូដង់ គឺកាន់តែធ្ងន់ធ្ងរឡើង ដោយមានការចូលរួមពីកងជីវពលអារ៉ាប់ និងក្រុមប្រដាប់អាវុធភាគច្រើនដែលមិនមែនជាជនជាតិអាហ្រ្វិកទើបធ្វើឲ្យជម្លោះ Darfur មិនអាចទាន់ដោះស្រាយបាន។

Reporter:
scroll to top