នៅក្នុងទីក្រុងសេអ៊ូលនាពេលខាងមុខនេះ ទីតាំងសំខាន់ៗមួយចំនួន នឹងត្រូវដាក់ពណ៌ស្វាយ សម្រាប់ការប្រារព្ធខួបលើកទី 10 នៃក្រុមចម្រៀង K-pop ដោយគិតចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់ BTS ដែលទទួលបាននៅប្រជាប្រិយភាពទូទាំងពិភពលោក។
យោងតាមប្រភពឧស្សាហកម្មតន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ Hybe ដែលជាមហាអំណាច K-pop នៅពីក្រោយក្រុម និងរដ្ឋាភិបាលទីក្រុងសេអ៊ូលកំពុងពិភាក្សារួមគ្នាដើម្បីរៀបចំព្រឹត្តិការណ៍ផ្សេងៗសម្រាប់ការរំលឹកខួបលើកទី 10 ។ បើតាមប្រភពបាននិយាយថា ការបង្កើតកន្លែងព្រឹត្តិការណ៍ពិសេសមួយដែលមានឈ្មោះថា “ARMY Road” បន្ទាប់ពីឈ្មោះនៃ fandom ទូទាំងពិភពលោករបស់ក្រុមតន្រ្តីនេះ។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ កន្លែងសំខាន់របស់ទីក្រុងក៏ជាផែនការមួយក្នុងការពិភាក្សាផងដែរ។ មន្ត្រីទីក្រុងបានរំពឹងទុកថា ព្រឹត្តិការណ៍នេះនឹងជួយជំរុញឧស្សាហកម្មគ្មានផ្សែង គឺជាផ្នែកទេសចរណ៍របស់ទីក្រុងសេអ៊ូលដែលត្រូវបានវាយប្រហារដោយជំងឺរាតត្បាត COVID-19 នឹងអាចមានដំណើរការល្អឡើងវិញ។
BTS កំពុងតែរៀបចំព្រឹត្តិការណ៍រំលឹកខួប នៃថ្ងៃដំបូងរបស់ខ្លួន ដែលត្រូវនឹងថ្ងៃទី 13 ខែមិថុនា ជារៀងរាល់ឆ្នាំ។ ការរៀបចំព្រឹត្តិការណ៍មួយនេះបានខកខានអស់រយៈប៉ុន្មានឆ្នាំកន្លងមក ដោយសារតែការរាតត្បាតនៃជំងឺ COVID-19 ទើបធ្វើឲ្យពួកគេមិនបានជួបជុំក្នុងការប្រារពធ្វើកម្មវិធីមួយនេះ។ ហើយសម្រាប់ការសួរសុខទុក្ខ នឹកសេចក្តីនឹករលឹក អាចធ្វើបានតាមរយៈអ៊ីនធឺណិតតែប៉ុណ្ណោះ។
ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់ នៃការប្រារព្ធខួបលើកទី 10 របស់BTS ហើយព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅយ៉ាងរលូន បើទោះបីជាសមាជិកមួយចំនួនជាប់បំពេញកាតព្វកិច្ចរបស់ខ្លួនជាយោធាក៏ដោយ។
មន្ត្រី Hybe បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងនឹងប្រកាសនៅពេលដែលផែនការរបស់យើងសម្រាប់ព្រឹត្តិការណ៍ត្រូវបានពិភាក្សារួចរាល់ជាមុនសិន។
K-pop septet នឹងចេញផ្សាយអនុស្សាវរីយ៍មួយដែលមានចំណងជើងថា “Beyond The Story: 10-Year Record of BTS” ដើម្បីជាកិត្តិយសនៃខួបលើកទី 10 របស់ខ្លួននៅក្នុងប្រទេសកូរ៉េ និងសហរដ្ឋអាមេរិក ជាពិសេសគឺសេចក្តីនឹកលឹកដល់កន្លែងកំណើតរបស់ពួកគេ។