ការប្រយុទ្ធគ្នានៅជិតទីក្រុង BAKHMUT រវាងយោធាអ៊ុយក្រែន និងកងទ័ពឯកជន Wagner របស់រុស្ស៊ី ត្រូវបានគេរាយការណ៍ថា រុស្ស៊ីបានធ្វើការដកថយបន្ថែមទៀតនៅជុំវិញទីក្រុង Bakhmut កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទីក្រុង Kyiv បានជំរុញជាមួយនឹងការរីកចម្រើនដ៏ធំបំផុតរបស់ខ្លួន សម្រាប់រយៈពេលប្រាំមួយខែមុនពេលការវាយលុក។
ទាហ៊ានអ៊ុយក្រែននៅជិតសមរភូមិជួរមុខបាននិយាយថា រុស្ស៊ីកំពុងទម្លាក់គ្រាប់បែកលើផ្លូវចូល ដើម្បីបន្ថយល្បឿននៃការវាយលុករបស់អ៊ុយក្រែន ដែលបានផ្លាស់ប្តូរសន្ទុះ បន្ទាប់ពីមានការកើនឡើងយឺតយ៉ាវជាច្រើនខែរបស់រុស្ស៊ីក្នុងការប្រយុទ្ធដ៏សាហាវបំផុតនៅក្នុងអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
លោក Petro Podaru មេបញ្ជាការអ៊ុយក្រែនបាននិយាយថា “ឥឡូវនេះ សម្រាប់ផ្នែកភាគច្រើន នៅពេលដែលយើងបានចាប់ផ្តើមឈានទៅមុខ ពួកគេកំពុងបាញ់ផ្លោងគ្រប់នៅតាមផ្លូវទៅកាន់ទីតាំងខាងមុខ ដូច្នេះរថក្រោះរបស់យើងមិនអាចបញ្ជូនទ័ពថ្មើរជើង និង គ្រាប់រំសេវ ទៀតបានទេ” ។
អ្នកនាំពាក្យយោធាលោក Serhiy Cherevatyi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទោះបីជាអង្គភាពរបស់យើងមិនមានគុណសម្បត្តិលើការប្រើឧបករណ៍ក៏ដោយ តែពួកយើងនិងបន្តទៅមុខ និងចំហៀង យ៉ាងហោចណាស់ត្រឹម 150 ទៅ 1,700 ម៉ែត្រ (1.1 ម៉ាយ)” ផងដែរ ។
ការកើនឡើងរបស់អ៊ុយក្រែនពិតជាឆាប់រហ័សគួរឲ្យកត់សម្គាល់ វាកាន់តែធ្វើឲ្យកងកម្លាំង Wagner របស់រុស្ស៊ីរ និងយោធាធម្មតា ដែលដឹកនាំយុទ្ធនាការ Bakhmut និងត្រូវគិតគូរពិចារណាឡើងវិញ។
សំណង់បាក់បែកនៃ Bakhmut ដែលត្រូវបានពិពណ៌នាដោយភាគីទាំងពីរថាជា “ម៉ាស៊ីនកិនសាច់” នឹងក្លាយជារង្វាន់តែមួយគត់របស់ទីក្រុងម៉ូស្គូ សម្រាប់ការវាយលុកក្នុងរដូវរងាដ៏ធំរបស់ខ្លួន ដែលទទួលបាននូវការបរាជ័យ។
ទីក្រុង Kyiv និយាយថា ខ្លួនបានចាប់ផ្តើមការជឿនលឿនក្នុងតំបន់ជុំវិញ Bakhmut ជាការនាំមុខចំពោះការវាយលុកដ៏ធំនាពេលខាងមុខ ដែលខ្លួនសង្ឃឹមថា នឹងកែប្រែទំនោរនៃការឈ្លានពានរបស់រុស្ស៊ីដែលមានរយៈពេល 15 ខែកន្លងមក។
ប្រធានក្រុម Wagner លោក Yevgeny Prigozhin និយាយថា កងកម្លាំងរបស់គាត់នៅខាងក្នុង Bakhmut គឺនៅតែជឿនលឿន ដោយសារការរុញច្រានកងទ័ពអ៊ុយក្រែនចេញពីមូលដ្ឋានចុងក្រោយរបស់ពួកគេនៅក្នុងតំបន់ដែលបានសាងសង់នៅជាយក្រុងភាគខាងលិច។
ប៉ុន្តែលោកបែរជាចោទប្រកាន់ទៅលើមេបញ្ជាការកងកម្លាំងប្រចាំការរបស់រុស្ស៊ីថាបានបោះបង់ចោលដីនៅភាគខាងជើង និងខាងត្បូងនៃទីក្រុង ហើយក៏បង្កើតហានិភ័យលើកងទ័ពខ្លួនទៅវិញ។
លោក Prigozhin បាននិយាយនៅក្នុងសារជាសំឡេងចុងក្រោយរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ថា “វាជារឿងអកុសលមួយ ដែលអង្គភាពនៃក្រសួងការពារជាតិរុស្ស៊ីបានដកថយរហូតដល់ 570 ម៉ែត្រ (1,880 ហ្វីត) ទៅកាន់ភាគខាងជើងនៃ Bakhmut ដោយបើកជំហរ” ។
ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ការដកទ័ពមួយចំនួនពីទីតាំងនៅជិត Bakhmut ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីក៏សូមបដិសេធការអះអាងរបស់ Prigozhin ប្រធានក្រុម Wagner ដែលថាផ្នែកខាងក្រោមកំពុងដួលរលំ ឬថាខ្លួនបានដកហូតគ្រាប់រំសេវពី Wagner ។