កូរ៉េខាងជើង កំពុងសាងសង់ស្ថានីយ៍បាញ់បង្ហោះផ្កាយរណបយ៉ាងប្រញ៉ាប់ញ៉ាល់

ក្រុមអ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយនៅក្នុងរបាយការណ៍មួយដោយដកស្រង់រូបភាពពីផ្កាយរណបពាណិជ្ជកម្មថា ការសាងសង់ស្ថានីយ៍បាញ់បង្ហោះផ្កាយរណបរបស់ប្រទេសកូរ៉េខាងជើងបានឈានដល់ “កម្រិតថ្មីយ៉ាងឆាប់រហ័ស” ដែលទំនងជាត្រូវររៀបចំសម្រាប់ការបាញ់បង្ហោះនាពេលឆាប់ៗនេះ។

តាមដានយើងតាមរយៈ Telegram CPN Daily


            កូរ៉េខាងជើងនិយាយថា ខ្លួនបានបញ្ចប់ផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនជាស្ថាពរ ហើយមេដឹកនាំគីម ជុងអ៊ុន បានយល់ព្រមលើការរៀបចំចុងក្រោយសម្រាប់ការបាញ់បង្ហោះដើម្បីដាក់វានៅលើគន្លងតារាវិថី ប៉ុន្តែលោកមិនប្រកាសកាលបរិច្ឆេទជាសាធារណៈឡើយ។ រូបភាពពីផ្កាយរណកាលពីថ្ងៃច័ន្ទ បានបង្ហាញថា ដំណើរការនៃការបាញ់បង្ហោះផ្កាយរណបថ្មី គឺធ្វើនៅក្នុងតំបន់ឆ្នេរភាគខាងកើតនៃស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae របស់ប្រទេសកូរ៉េខាងជើង ដែលឆ្ពោះទៅមុខក្នុង “ល្បឿនដ៏គួរឱ្យកត់សម្គាល់” (38 North) វាជាកម្មវិធីដែលមានមូលដ្ឋានចេញពីទីក្រុងវ៉ាស៊ីនតោន ។

មានរបាយការណ៍មួយបាននិយាយថា “ខណៈពេលដែលធាតុផ្សំសំខាន់ៗនៃស្ថានីយន៍ Sohae ត្រូវបានឆ្លងកាត់ទំនើបកម្ម និងការពង្រឹងខ្លួនកាលពីឆ្នាំមុនកន្លងមក។ កូរ៉េខាងជើង គឺកំពុងបង្ហាញនូវការឈានឡើងរបស់ខ្លួន ដោយចង់ប្រាប់ពិភពលោកឲ្យបានដឹងពីការត្រៀមខ្លួនជាស្រេចរបស់ពួកគេដើម្បីបាញ់បង្ហោះផ្កាយរណប”។
            សម្រាប់ស្ថានីយន៍បាញ់បង្ហោះថ្មីនេះ ហាក់ដូចជាមានរចនាសម្ព័នដំឡើងនៃផ្លូវដែក គឺជាប្រព័ន្ធដែលរៀបចំឡើងសម្រាប់ការលើករ៉ុក្កែតចូលកន្លែងបាញ់បង្ហោះគឺមានប៉មបំភ្លឺ ថែមទាំងផ្លូវក្រោមដីសម្រាប់ពន្លត់ភ្លើងថែមទៀតផង។ ចំពោះរបាយ​ការណ៍​មួយនេះបាន​បន្ថែម​ថា ប្រសិន​បើ​​គ្រាប់​រ៉ុក្កែត​ដែលបាញ់ត្រូវ​ប្រើ​ឥន្ធនៈ​រាវ ចំពោះហេដ្ឋារចនាសម្ព័ន្ធ​ដែលបានរៀបរាប់ខាងលើ អាចនិងជា​ត្រូវ​ការច្រើនជាងនេះ។

ក្រុមអ្នកវិភាគបាននិយាយថា ផ្កាយរណបយោធាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋណាដែលមានអាវុធនុយក្លេអ៊ែរ ដើម្បីជំរុញបច្ចេកវិទ្យាក្នុងការឃ្លាំមើល បូករួមទាំងយន្តហោះគ្មានមនុស្សបើក ដើម្បីកែលម្អសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារគោលដៅក្នុងករណីមានជម្លោះ។
            ចំនែកកូរ៉េខាងជើងបានព្យាយាមជាច្រើនដងក្នុងការបាញ់បង្ហោះផ្កាយរណបដើម្បី “សង្កេតលើផែនដី” ដែលក្នុងនោះ ផ្កាយរណបចំនួនពីរហាក់ដូចជាត្រូវបានដាក់ដោយជោគជ័យនៅក្នុងគន្លងតារាវិថី រួមទាំងការដាក់ចុងក្រោយបំផុតរបស់ពួកគេនៅក្នុងឆ្នាំ 2016។ អ្នកសង្កេតការណ៍អន្តរជាតិបាននិយាយថា ផ្កាយរណបនេះហាក់ដូចជាស្ថិតនៅក្រោមការគ្រប់គ្រង ប៉ុន្តែមានការជជែកវែកញែកយ៉ាងយូរអំពីផ្កាយរណបទាំង២នោះ ថាតើវាមានសមត្ថភាពបញ្ជូនព័ត៌មានអ្វីខ្លះពីទីតាំងដែលបានបាញ់បង្ហោះ។

scroll to top