ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា អ៊ីរ៉ង់បានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចរយៈចម្ងាយ ២.០០០ គីឡូម៉ែត្រកាលពីថ្ងៃព្រហស្បតិ៍ នូវពីរថ្ងៃបន្ទាប់ពីប្រមុខកងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែលបានលើកឡើងពីការរំពឹងទុកនៃ “សកម្មភាព” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់របស់ខ្លួន។
អ៊ីរ៉ង់ដែលមានកម្មវិធីមីស៊ីលដ៏ធំបំផុតមួយនៅមជ្ឈិមបូព៌ា អាចនិយាយបានថា សព្វាវុធរបស់ប្រទេសមួយនេះគឺមានសមត្ថភាពទៅដល់មូលដ្ឋានរបស់សត្រូវអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងតំបន់ថែមទៀតផង។
បើទោះបីជាមានការប្រឆាំងដោយសហរដ្ឋអាមេរិក និងអឺរ៉ុបក៏ដោយ ក៏សាធារណរដ្ឋអ៊ីស្លាមបាននិយាយថា ខ្លួននឹងអភិវឌ្ឍកម្មវិធីមីស៊ីល “ការពារ” របស់ខ្លួនបន្ថែមទៀត។
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammadreza Ashtiani បាននិយាយថា “សាររបស់យើងចំពោះសត្រូវរបស់អ៊ីរ៉ង់គឺថា យើងនឹងការពារប្រទេស និងសមិទ្ធផលរបស់ខ្លួន។ សាររបស់យើងទៅកាន់មិត្តរបស់យើងគឺថា យើងចង់ជួយឲ្យមានស្ថេរភាពក្នុងតំបន់” ។
ទូរទស្សន៍រដ្ឋបានចាក់ផ្សាយវីដេអូពីរបីវិនាទីនៃអ្វីដែលខ្លួនបាននិយាយថា គឺជាការបាញ់បង្ហោះមីស៊ីល Khoramshahr 4 របស់អ៊ីរ៉ង់ដែលមានរយៈចម្ងាយរហូតដល់ 2,000 គីឡូម៉ែត្រ (1,243 ម៉ាយ) និងអាចផ្ទុកក្បាលគ្រាប់ទម្ងន់ 1,500 គីឡូក្រាម (3,300 ផោន) ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បាននិយាយថា កាំជ្រួចឥន្ធនៈរាវនេះ ត្រូវបានគេដាក់ឈ្មោះថា “Kheibar” ដែលសំដៅទៅលើប្រាសាទជ្វីហ្វ (Jewish) ដែលត្រួតត្រាដោយពួកអ្នកចម្បាំងមូស្លីមក្នុងសម័យដើមនៃសាសនាអ៊ីស្លាម។ អាចនិយាយបានថា “លក្ខណៈពិសេសដ៏អស្ចារ្យរបស់មីស៊ីល Kheibar ផលិតក្នុងស្រុក គឺមានការរៀបចំរហ័ស ស្របពេលវេលាបាញ់បង្ហោះ ដែលធ្វើឱ្យវាក្លាយជាអាវុធយុទ្ធសាស្ត្រ បន្ថែមពីលើយុទ្ធសាស្ត្រមួយទៀត”។
អ៊ីស្រាអែលគឺជាសាធារណរដ្ឋមួយ ដែលអ៊ីស្លាមមិនទទួលស្គាល់ ត្រូវបានអ៊ីរ៉ង់មើលឃើញថាជាប្រទេសដែលមានការគំរាមកំហែង។ អ៊ីរ៉ង់និយាយថា មីស៊ីលបស់ខ្លួនគឺជាកម្លាំងរារាំង និងការសងសឹកដ៏សំខាន់ ហើយអាចប្រឆាំងនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងសត្រូវក្នុងតំបន់ដ៏មានសក្តានុពលផ្សេងៗជាច្រើនទៀត។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា យោធាលោកមិនធ្វើការអត្ថាធិប្បាយលើបញ្ហាបែបនេះទេ។ ដោយកាលពីថ្ងៃអង្គារ ឧត្តមសេនីយកំពូលរបស់អ៊ីស្រាអែលបានរិះគន់សកម្មភាពយោធា ដែលអាចប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ គឺជាពេលមួយដែលកិច្ចខិតខំប្រឹងប្រែងរបស់មហាអំណាចពិភពលោកចំនួនប្រាំមួយ បានស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ 2015 របស់ទីក្រុងតេអេរ៉ង់បានជាប់គាំងចាប់តាំងពីខែកញ្ញាឆ្នាំមុន។ វាពិតជាពេលវេលាមួយដែលនាំឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងសម្រាប់លោកខាងលិច ព្រោះពួកគេកំពុងតែពន្លឿននៃដំណើរការនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
កិច្ចព្រមព្រៀងដែលទីក្រុងវ៉ាស៊ីនតោនបានលុបចោលនៅឆ្នាំ 2018 ដោយបានដាក់ការទប់ស្កាត់សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាការពន្យារពេលវេលា ដែលទីក្រុងតេអេរ៉ង់ត្រូវការផលិតសារធាតុប្រសព្វគ្រប់គ្រាន់សម្រាប់គ្រាប់បែក នុយក្លេអ៊ែរ។