អ៊ុយក្រែន​ បាញ់​ទម្លាក់​កាំជ្រួច​ ១០​គ្រាប់​ ដែលជា​ការ​វាយ​ប្រហារ​របស់ ​រុស្ស៊ី

មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីបានការបាញ់ទម្លាក់មីស៊ីលចំនួន ១០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាង ២០ គ្រឿង មកលើរដ្ឋធានី Kyiv ទីក្រុង Dnipro និងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែនអស់រយៈពេលមួយយប់។

តាមដានយើងតាមរយៈ Telegram CPN Daily

ការិយាល័យរបស់ប្រធានាធិបតី Volodymyr Zelenskiy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លើងបានឆាបឆេះនៅជាយក្រុងភាគឦសាននៃទីក្រុង Kharkiv បន្ទាប់ពីឃ្លាំងប្រេងមួយត្រូវបានវាយប្រហារពីរដង ហើយឧបករណ៍សម្រាប់បូមប្រេងត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។រុស្ស៊ី បានបង្កើនការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើអ៊ុយក្រែនក្នុងខែនេះ ដោយភាគច្រើនគឺវាយប្រហារទៅលើកន្លែងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានមុនពេលការវាយលុករបស់អ៊ុយក្រែន។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់កាំជ្រួចចំនួន ១០ គ្រាប់ដែលបានបាញ់ចេញពីសមុទ្រកាសព្យែន និងយន្តហោះគ្មានមនុស្សបើក Shahed ដែលផលិតដោយអ៊ីរ៉ង់ចំនួន ២៣ គ្រឿង និងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ចំនួន ២ គ្រឿងក្នុងអំឡុងពេលនៃការវាយប្រហារកាលពីយប់មិញ។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយទៀតថា កាំជ្រួចសរុបមានចំនួន 17 គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន 31 គ្រឿងត្រូវបានបាញ់បង្ហោះនៅក្នុងការវាយប្រហារនេះ ដែលបានចាប់ផ្តើមនៅវេលាម៉ោងប្រហែល 10:00 យប់កាលពីថ្ងៃព្រហស្បតិ៍ និងបន្តរហូតដល់ម៉ោង 5:00 ព្រឹកនាថ្ងៃសុក្រ។

ក្រុមមន្ត្រីបាននិយាយថា យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចជាច្រើនបានវាយប្រហារគោលដៅនៅក្នុងតំបន់ Kharkiv និង Dnipropetrovsk ប៉ុន្តែមិនមានការស្លាប់នរនាម្នាក់នោះទេ។ លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា “វាជាយប់ដ៏លំបាកមួយ ជាយប់ដែលមានសំឡេងខ្លាំង – សត្រូវបានបើកការវាយប្រហារទ្រង់ទ្រាយធំលើតំបន់ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក” ដែលនាំឲ្យតំបន់ “Dnipro បានរងទុក្ខ”ថែមមួយកម្រឹតទៀត ។

លោក Lysak  បាន​និយាយ​ថា ផ្ទះ រថយន្ត និង​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​រួម​ទាំង​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ស្ថានីយ​ប្រេង​មួយចំនួនបាន​រងនូវ​ការ​ខូច​ខាត ព្រមទាំងមានបុគ្គលិក​ស្ថានីយ​ប្រេង​ម្នាក់​បាន​រង​របួស។ អភិបាលនៃតំបន់ Kharkiv ក៏បានរាយការណ៍ពីការខូចខាតផ្ទះឯកជនមួយចំនួន និងកន្លែងឧស្សាហកម្មផ្សេងទៀតផងដែរ។ ប្រទេសរុស្ស៊ីដែលបានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំរបស់ខ្លួនកាលពី 15 ខែមុន បានបើកការវាយប្រហារដោយកាំជ្រួចរា​ប់រយដងចាប់តាំងពីខែតុលាឆ្នាំមុនមកម្ល៉េះ។ ពួកគេបានព្យាយាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងកន្លែងថាមពលជាច្រើនរបស់អ៊ុយក្រែន។ មន្ត្រីយោធាបាននិយាយថា វាបានផ្លាស់ប្តូរការផ្តោតអារម្មណ៍នៃការវាយប្រហារដោយកាំជ្រួចរបស់ខ្លួន ដើម្បីព្យាយាមរំខានដល់​ការរៀបចំសម្រាប់ការវាយប្រហារតបតរបស់អ៊ុយក្រែន។

Reporter:
scroll to top