ប្រទេសរុស្ស៊ី ខឹងសម្បារបន្ទាប់ពី នាវាចម្បាំង ដ៏ធំបំផុតរបស់ពិភពលោកបានមកដល់ទីក្រុង Oslo

នាវាចម្បាំងដ៏ធំបំផុតរបស់ពិភពលោក គឺនាវាផ្ទុកយន្តហោះ USS Gerald R. Ford បានមកដល់ទីក្រុង Oslo នៃប្រទេស ន័រវេសកាលពីថ្ងៃពុធ។ ការចតរបស់នាវាចម្បាំងមួយនេះ គឺសម្រាប់ការឈប់សម្រាកតែប៉ុណ្ណោះ ប៉ុន្តែវាត្រូវបានរងការរិះគន់ដោយប្រទេសជិតខាងទៅវិញ។ រុស្ស៊ីបាននិយាយថាការចុះចតនាវាចម្បាំងនៅពេលនេះ គឺជាការបង្ហាញកម្លាំងដែល “មិនសមហេតុផល អាចនិយាយបានថាពួកគេកំពុងតែចង់បង្ករគ្រោះថ្នាក់”។
            បើយោងតាមប្រព័ន្ធផ្សព្វផ្សាយន័រវេស បានឱ្យដឹងថា កប៉ាល់ដើរដោយថាមពលនុយក្លេអ៊ែរប្រវែង 337 ម៉ែត្រ (1,106 ហ្វីត) បានធ្វើដំណើរចូលទៅក្នុង Oslo Fjord ដែលនឹងស្នាក់នៅជាច្រើនថ្ងៃមុនពេលធ្វើដំណើរទៅកាន់តំបន់អាក់ទិក គឺសម្រាប់ការធ្វើសមយុទ្ធយោធាតែប៉ុណ្ណោះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយន័រវេស Erik J. Eslich មេបញ្ជាការនៃ US Carrier Strike Group 12 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ន័រវែសគឺជាដៃគូរយុទ្ធសាស្រ្តក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាតំបន់អាក់ទិក និងអាត្លង់ទិកខាងជើងឲ្យមានសុវត្ថិភាព និងស្ថិរភាព ដើម្បីផ្តល់ផលប្រយោជន៍ និង           ​សណ្តាប់ធ្នាប់ជូនពិភពលោក”។

តាមដានយើងតាមរយៈ Telegram CPN Daily

យោធាន័រវេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដំណើរទស្សនកិច្ច និងវត្តមានរបស់នាវាផ្ទុកយន្តហោះគឺជាការផ្តល់ឱកាសពិសេសមួយក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ពួកយើង គឺធ្វើជាមួយសម្ព័ន្ធមិត្តដ៏សំខាន់បំផុតនោះគឺសហរដ្ឋអាមេរិក”។

រដ្ឋមន្ត្រីក្រសួងការពារជាតិន័រវេស លោក Bjorn Arild Gram បាននិយាយថា “នេះគឺជាការបង្ហាញជាក់ស្តែងនៃទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់យើងជាមួយនិងសហរដ្ឋអាមេរិក ហើយវាក៏ជាការបង្ហាញនូវឆន្ទៈសម្រាប់ការការពារ និងការទប់ស្កាត់ជាសមូហភាព”ផងដែរ។  ដំណើរ​ទស្សន​កិច្ច​លើកនេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ​ ទន្ទឹមគ្នានោះផងដែរ វាក៏ស្របពេលដែល ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំងឡើង ​រវាង​លោក​ខាង​លិច​និង​រុស្ស៊ី​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយក្រែនថែមទៀតផង។ អ្នកនាំពាក្យស្ថានទូតរុស្ស៊ីលោក Timur Chekanov បានប្រាប់ AFP តាមអ៊ីមែលថា “គ្មានបញ្ហាណាមួយនៅភាគខាងជើង ដែលទាមទារដោះស្រាយយោធា ហើយក៏គ្មានបញ្ហាកើតឡើងណាមួយដែលទាមទារឱ្យមានអន្តរាគមន៍ពីខាងក្រៅនោះទេ” ។

            លោកបានបន្ថែមទៀតថា “គួរពិចារណាថា Oslo បានទទួលស្គាល់ថា រុស្ស៊ីមិនបង្កការគំរាមកំហែងផ្នែកយោធាដោយផ្ទាល់ដល់ប្រទេសន័រវេសនោះទេ តែការបង្ហាញកម្លាំងបែបនេះរបស់ពួកគេ វាហាក់ដូចជាគ្មានហេតុផលណាផ្សេងក្រៅពីការចង់បង្កគ្រោះថ្នាក់ដល់រុស្ស៊ីនោះ។
            ចំនែកសមាជិកណាតូ ន័រវែស មានព្រំដែនគោកជាមួយរុស្ស៊ី ក៏ដូចជាព្រំដែនសមុទ្រនៅសមុទ្រ Barents គឺមាននាវា USS Gerald R. Ford ដែលអាចដឹកជញ្ជូនយន្តហោះ និងឧទ្ធម្ភាគចក្របានរហូតដល់ 90 គ្រឿង។ អ្នកវិភាគនយោបាយបានរំពឹងទុកថា នាវានឹងនៅតែចតនៅរដ្ឋធានីន័រវេសអស់រយៈពេលជាច្រើនថ្ងៃបន្តទៀត។ ហើយកំឡុងពេលនេះផងដែរ ការហាមឃាត់ដែនអាកាស និងសមុទ្រដ៏ធំក៏អាចនិងត្រូវបានអនុវត្តជុំវិញនាវាចម្បាំងមួយនោះដែរ។  បើយោងតាមគេហទំព័រ Barents Observer ប្រចាំថ្ងៃបានឲ្យដឹងថា សម្រាប់នាវាចម្បាំងដ៏ធំបំផុតរបស់ពិភពលោកមួយនេះត្រូវបានគេទស្សទាយថា នឹងធ្វើដំណើរទៅកាន់តំបន់អាក់ទិកក្នុងរយៈពេលជាច្រើនថ្ងៃមុនការចាប់ផ្តើមនៃសមយុទ្ធ Arctic Challenge នៅថ្ងៃទី 29 ខែឧសភា ដោយប្រមូលផ្តុំយន្តហោះចំនួន 150 គ្រឿង ដែលមកពីប្រទេសលោកខាងលិចចំនួន14ប្រទេស។ 

Reporter:
scroll to top