នាពេលប៉ុន្មានថ្ងៃថ្មីៗនេះ គេសង្កេតឃើញថា អ្នកគាំទ្រគណបក្សភឿថៃមួយចំនួនកំពុងតែអំពាវនាវឱ្យគណបក្សនេះបំបែកខ្លួនចេញពីគណបក្សផ្លាស់ទីទៅមុខ (MFP) ជុំវិញបញ្ហារកាំរកោះផ្ទៃក្នុងជាច្រើនដែលទាក់ទងនឹងការជ្រើសរើសតំណែងប្រធានសភា។
ទោះជាយ៉ាងណាក៏ដោយ លោក Niyom Nopparat ដែលជាអ្នកដឹកនាំក្រុមអ្នកតវ៉ាខាងលើនេះ នៅតែគាំទ្រការទទួលស្គាល់របស់គណបក្សភឿថៃ ចំពោះការឈ្នះឆ្នោតរបស់ MFP លោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីបន្ទាប់ និងអនុញ្ញាតឱ្យ MFP ដឹកនាំការបង្កើតសម្ព័ន្ធថ្មីមួយនេះផងដែរ។ ព្រោះតែគណបក្សភឿថៃបានអំពាវនាវឱ្យអ្នកគាំទ្រទាំងអស់ទទួលស្គាល់ការដឹកនាំនៃ MFP ក្នុងការសរសេររដ្ឋធម្មនុញ្ញឡើងវិញសម្រាប់ប្រជាជនជាមុនសិន។ប៉ុន្តែនៅពេលនេះសមាជិកក្រុមរបស់បក្សជាច្រើនបានប្រមូលផ្តុំគ្នា ក្នុងទីក្រុងបាងកកកាលពីថ្ងៃអាទិត្យ។ ហើយពួកគេបានដាក់លិខិតដោយបើកចំហរមួយជូនគណបក្សភឿកថៃដោយពួកគេទាំងបានអំពាវនាវទៅកាន់គណបក្ស ក្រោមឥត្ថន័យមួយថា ប្រសិនបើ MFP បរាជ័យក្នុងការប្រមូលផ្តុំសមាជិកសភាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មីនោះ ពួកគេជឿថា ភឿថៃ ដែលបានឈ្នះអាសនៈសភាច្រើនជាងគេទីពីរបន្ទាប់ពី MFP គួរតែមានសិទ្ធិក្នុងការដឹកនាំដើម្បីបង្កើតក្រុមចម្រុះថ្មីមួយនេះ។
លោក Niyom ជាមនុស្សម្នាក់ក្នុងចំណោមសមាជិកក្រុមបាននិយាយថា ក្រុមពួកយើងទាំងអស់គ្នាមានគោលបំណងធ្វើឲ្យ MFP ត្រូវដឹងថា វានឹងពិបាកក្នុងការបង្កើតរដ្ឋាភិបាលប្រសិនបើគ្មានគណបក្សភឿថៃនៅខាងពួកគេនោះ។ លោកបានបន្តទៀតថា “យើងសូមជូនពរឱ្យ MFP ទទួលបានជោគជ័យក្នុងការបង្កើតសម្ព័ន្ធភាព ក្រោមការគាំទ្ររបស់គណបក្សភឿថៃចំពោះ MFP និងគណបក្សចម្រុះផ្សេងទៀត ជួយបោះឆ្នោតឱ្យលោក Pita ក្លាយជានាយករដ្ឋមន្ត្រី”ទៅចុះ ។ លោក Niyomបានប្រកាសថា ហេតុផលរបស់ក្រុមពួកយើងនៅក្នុងថ្ងៃនេះ គឺមិនមែនជាល្បែងនយោបាយ ឬជាការប៉ុនប៉ងបង្កើតជម្លោះបន្ថែមទៀតរវាងគណបក្សភឿថៃ និង MFP នោះទេ។ ប៉ុន្តែជម្លោះផ្ទៃក្នុងមួយក្រុមនៃគណបក្សចំនួនប្រាំបី ដែលបានព្រមព្រៀងបង្កើតរដ្ឋាភិបាលរួមគ្នា សូមជៀសវាងនូវសកម្មភាពទាំងឡាយណាដែលមានចេតនាបំភ្លៃព័ត៌មានដើម្បីផ្សព្វផ្សាយក្នុងការប្រឆាំងនឹងភឿថៃជាដាច់ខាត។
ចំនែកលោក Anusorn Iamsa-ard ឥស្សរជនសំខាន់ដែលបម្រើការជាអគ្គលេខាធិការរងនៃគណៈកម្មាធិការយុទ្ធសាស្ត្រនយោបាយរបស់គណបក្សភឿថៃ បានទទួលសំបុត្រនោះជាផ្លូវការ ហើយថែមទាំងបានសន្យាថានឹងបញ្ជូនការអំពាវនាវមួយនេះទៅកាន់នាយកប្រតិបត្តិរបស់គណបក្សដើម្បីពិចារណាថែមទៀតផង។ លោក Anusorn បាននិយាយថា “នៅក្នុងលទ្ធិប្រជាធិបតេយ្យ ការខុសគ្នានៃមតិគឺជារឿងមួយដែលល្អឥតខ្ចោះ ដរាបណាវាមានលក្ខណៈស្ថាបនា និងនិយាយត្រង់ៗ មិនមែនជាការបំភ្លៃដើម្បីបន្ទាបតម្លៃ ឬចោទប្រកាន់នរណាម្នាក់នោះ”។ ជាមួយគ្នានេះ អ្នកបញ្ចេញព័ត៌មានមួយបនេះគឺលោក Chuvit Kamolvisit គាត់ក៏បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់គាត់អំពីអ្វីដែលគាត់បានពិពណ៌នាថាជា “កិច្ចព្រមព្រៀងសម្ងាត់ថ្មីមួយដោយគ្មាន MFP” ផងដែរ។ បើយោងតាមលោក Chuvit បានឲ្យដឹងថាការចរចាដោយសម្ងាត់នឹងត្រូវធ្វើឡើងដើម្បីធ្វើឱ្យ MFP ដែលជាគណបក្សប្រឆាំង នឹងក្លាយខ្លួនជាអ្នកបរាជ័យក្នុងការប្រមូលអាសនៈឲ្យបានច្រើនជាងពាក់កណ្តាលនៃសភា ដើម្បីបង្កើតរដ្ឋាភិបាល។
លោក Chuvit បានបន្ថែមទៀតតថា បើតាមការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលនៅប្រទេសសិង្ហបុរី បាននិយាយថា៖ ក្រុមគណបក្សដែលទទួលបាននូវអាសនៈក្នុងសភាទាំងអស់ដូចជាគណបក្សភឿថៃ គណបក្ស Bhumjaithai គណបក្ស Palang Pracharath គណបក្សប្រជាធិបតេយ្យ និងគណបក្ស Charthaipattana នឹងបង្កើតក្រុមចម្រុះជំនួសវិញ ក្រោមកិច្ចព្រមព្រៀងសម្ងាត់មួយហៅថា “ការត្រឡប់មកផ្ទះវិញ”។លោក Chuvit ក៏បានឆ្លៀតបន្ថែមជាចុងក្រោយរបស់លោកថា៖ «ខ្ញុំយល់ថាអ្វីៗនៅពេលនេះវាហាក់ដូចប្រជាធិបតេយ្យក្លែងក្លាយ។
មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បាននិយាយថា គណបក្សនឹងពិចារណាលើការអំពាវនាវរបស់ក្រុម ជាពិសេសការស្នើរបស់ក្រុមអ្នកតវាសម្រាប់គណបក្សភឿថៃឱ្យចាកចេញពីសម្ព័ន្ធភាពដែលដឹកនាំដោយ MFP ។ លោក Cholnan បាននិយាយទៀតថា ចំពោះស្ថានភាពនេះ ការមានរដ្ឋាភិបាលបែបប្រជាធិបតេយ្យគឺពិតជាសំខាន់ជាងអ្វីៗទាំងអស់។ លោកបានបន្ថែមថាខណៈដែលការខ្វែងគំនិតគ្នាក្នុងចំណោមគណបក្សដែលប៉ុនប៉ងបង្កើតរដ្ឋាភិបាលអាចនៅតែត្រូវបានផ្សះផ្សាដើម្បីសម្រេចបាននូវគោលដៅចុងក្រោយជារួមមិនខាន។ លោកបានថ្លែងថា៖ «ភឿថៃរង់ចាំស្តាប់យោបល់ពីគ្រប់ភាគី ជាពិសេសអ្នកដែលគាំទ្រគណបក្ស។ ហើយលោកបានបដិសេធពាក្យចចាមអារ៉ាមដែលថាគណបក្សភឿថៃត្រូវបានផ្តល់តំណែងជារដ្ឋមន្ត្រីថាមពល ដែលថាវាជាថ្នូរនឹងតំណែងប្រធានសភា។ លោកចង់បញ្ជាក់រឿងនេះឲ្យច្បាស់ថា គណបក្សលោកមិនទាន់និងចាប់ផ្តើមការពិភាក្សាជាផ្លូវការស្តីពីការបែងចែកផលប័ត្រគណៈរដ្ឋមន្ត្រីនៅឡើយទេ។ សម្រាប់ប្រភពមួយបាននិយាយថា កិច្ចប្រជុំនៃគណបក្សចម្រុះត្រូវបានគេហៅសម្រាប់ថ្ងៃស្អែកដើម្បីដោះស្រាយជាចម្បងជាមួយនឹងកូតារដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីដែលគណបក្សចម្រុះនីមួយៗនឹងមានសិទ្ធិទទួល។
ចំពោះអគ្គលេខាធិការ MFP លោក Chaithawat Tulaton បាននិយាយថា លោកជឿជាក់ថា បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃស្អែក សម្រាប់កិច្ចពិភាក្សាក្រៅផ្លូវការជាមួយភាគីចម្រុះ និងអាចស្វែងរកមុខតំណែងប្រធានសភាជាក់ជាពុំខាន។ ទន្ទឹមគ្នានេះផងដែរ គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) នៅថ្ងៃនេះនឹងចាប់ផ្តើមការស៊ើបអង្កេតថាតើលោក Pita អំពីសិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោតមួយនេះដែរឬយ៉ាងណា ព្រោះតែភាពជាម្ចាស់ភាគហ៊ុនរបស់លោក Pita នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយគឺនៅតែជាឈ្មោះរបស់លោកនៅឡើយ។