ជប៉ុន​ដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល បន្ទាប់ពី​កូរ៉េ​ខាងជើង​ព្រមាន​ពី​ការ​បាញ់​បង្ហោះ​ផ្កាយរណបចារកម្ម​

នៅថ្ងៃច័ន្ទ ទី២៩ ខែឧសភានេះទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ប្រទេសជប៉ុនបានដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរបស់ខ្លួនជាច្រើន បន្ទាប់ពីទទួលការព្រមានពីកូរ៉េខាងជើងថា ខ្លួននឹងបាញ់ទម្លាក់មីស៊ីលជាថ្មីម្តងទៀត ដើម្បីគំរាមកំហែងដល់ទឹកដីរបស់ជប៉ុន។ ប្រទេសកូរ៉េខាងជើងបានជូនដំណឹងជាផ្លូវការថា ខ្លួននិងបាញ់បង្ហោះផ្កាយរណបនៅចន្លោះថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១១ ខែមិថុនាខាងមុខនេះ។

តាមដានយើងតាមរយៈ Telegram CPN Daily

កូរ៉េ​ខាង​ជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរបាន​និយាយ​ថា​ ខ្លួន​បាន​បញ្ចប់​ផ្កាយ​រណប​ចារកម្ម​យោធា​ដំបូង​របស់​ខ្លួនជាស្ថាពរ។ ហើយ​មេដឹកនាំ ​គីម ជុងអ៊ុន ​ក៏បាន​អនុម័ត​ក្នុងការ​ត្រៀម​ខ្លួន​ចុងក្រោយ​របស់លោក សម្រាប់​ការ​បាញ់​បង្ហោះផ្កាយរណបមួយនេះផងដែរ។

ក្រុមអ្នកវិភាគនយោបាយបាននិយាយថា ផ្កាយរណបនេះគឺជាផ្នែកមួយនៃកម្មវិធីបច្ចេកវិទ្យាឃ្លាំមើលពិភពលោក រួមបញ្ចូលទាំងយន្តហោះគ្មានមនុស្សបើកថែមទៀតផង។ រាល់សកម្មភាពទាំងនេះគឺសរបញ្ជាក់ឲ្យឃើញថា កូរ៉េខាងជើងគឺមានសមត្ថភាពកាន់តែរីកចម្រើនឡើង លើការបំពាក់អាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហាលុកគោលដៅក្នុងពេលដែលមានសង្គ្រាម។

ក្រសួងការពារជាតិជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងចាត់វិធានការ ដើម្បីប្រឆាំងនឹងការផ្លោងគ្រាប់ ព្រមទាំងកាំជ្រួចផ្សេងៗជាច្រើនទៀតដែលត្រៀមបាញ់មកលើទឹកដីរបស់យើង”។ ក្រសួងការពារជាតិជប៉ុនបាននិយាយទៀតថា ខ្លួននឹងប្រើប្រាស់មីស៊ីល Standard Missile-3 (SM-3) ឬ Patriot Missile PAC-3 ដើម្បីកម្ទេចមីស៊ីលកូរ៉េខាងជើង។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយប្រាប់អ្នកយកព័ត៌មានថា រាល់ការបាញ់កាំជ្រួចណាមួយរបស់កូរ៉េខាងជើង នឹងក្លាយជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើការដោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយអង្គការនិងធ្វើការថ្កោលទោសរាល់ប្រទេសទាំងឡាយណាដែលធ្វើសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីល។

ការិយាល័យរបស់លោកប្រធានាធិបតីជប៉ុនបាននិយាយនៅក្នុងការបង្ហោះនៅលើ Twitter ថា “យើងនូវតែ​ទទូច​ឱ្យ​កូរ៉េ​ខាងជើង​បញ្ឈប់​ការ​បាញ់​សាកល្បងនោះដដែល។  ដោយជប៉ុនបានបន្ថែមទៀតថាខ្លួននឹងសហការជាមួយសម្ព័ន្ធមិត្តរបស់យើងនោះគឺ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ព្រមទាំងប្រទេសដទៃជាច្រើនទៀត ហើយពួកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីប្រមូលទិន្នន័យ និងវិភាគទៅការបាញ់បង្ហោះទាំងនោះយ៉ាងច្បាស់លាស់។   នៅក្នុងនោះផងដែរ ប្រទេសកូរ៉េខាងត្បូងបានចូលរួមជាមួយប្រទេសជប៉ុន ក្នុងការអំពាវនាវឱ្យកូរ៉េខាងជើងលុបចោលការបាញ់បង្ហោះផ្កាយរណបដែលបានគ្រោងទុកនោះបន្ថែមពីលើជប៉ុនថែមទៀតផង។ ហើយអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមជំរុញឱ្យកូរ៉េខាងជើងដកផែនការដែលខុសច្បាប់នោះជាបន្ទាន់ ប្រសិនបើកូរ៉េខាងជើងនៅតែបន្តទៅមុខ វានិងខាតបង់លើការចំនាយ ហើយថែមទាំងនាំទុក្ខដាក់ខ្លួនជាក់ជាមិន ខាន។

ប៉ុន្តែកូរ៉េខាង​ជើង​នៅតែ​ធ្វើ​ការ​បាញ់​សាកល្បង​កាំជ្រួច​ជា​បន្តបន្ទាប់ឥតឈប់ឈរ ព្រមទាំងធ្វើការ​សាកល្បង​អាវុធ​ជាច្រើនហូរហែរក្នុងរយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ ថែម​ទាំងសាកល្បង​កាំជ្រួច​មីស៊ីល​អន្តរទ្វីប​ថ្មី​ប្រើដោយ​ឥន្ធនៈ​រឹងថែមទៀតផង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំរបស់ខ្លួនគឺលោក Kim កាលពីខែឧសភា បានត្រួតពិនិត្យទីតាំងផ្កាយរណបយោធាមួយកន្លែង។ ហើយនៅពេលនេះកូរ៉េខាងជើងបានព្យាយាមជាច្រើនដងក្នុងការបាញ់បង្ហោះផ្កាយរណបមួយសម្រាប់ “អង្កេតផែនដី” ដែលក្នុងនោះមាន ផ្កាយរណបចំនួនពីរ ហាក់ដូចជាត្រូវបានដាក់ដោយជោគជ័យនៅក្នុងគន្លងតារាវិថី ដែលជាការដាក់ចុងក្រោយបំផុតក្នុងឆ្នាំ 2016 ។

ចំពោះប្រមុខខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានមួយថា “រដ្ឋាភិបាលរបស់ខ្លួនព្រមទទួលស្គាល់ថា ផ្កាយរណបរបស់កូរ៉េខាងជើងពិតជាមានលទ្ធភាពអាចឆ្លងកាត់ទឹកដីនៃប្រទេសយើងបានផងដែរ។

ចំនែកឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងវិញ បានធ្វើការរិះគន់ទៅលើផែនការរបស់គូប្រជែងរបស់ខ្លួនយ៉ាងជះដៃ ក្នុងនោះមានដូចជា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។ ដោយកូរ៉េខាងជើងបាននិយាយថា ពួកគេទាំងនោះកំពុងតែចែករំលែកទិន្នន័យលើការបាញ់មីស៊ីលរបស់ខ្លួន ហើយជាពិសេសនោះគឺពួកគេទាំងបីនេះកំពុងតែពិភាក្សាអំពី វិធានការដ៏អាក្រក់មួយ សម្រាប់រឹតបន្តឹងលើកិច្ចខិតខំប្រែងរបស់យើង។

Reporter:
scroll to top