នាវាចម្បាំងរបស់ប្រទេសជប៉ុនបានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃច័ន្ទ ការមកដល់របស់នាវាមួយនេះគឺសម្រាប់ធ្វើសមយុទ្ធកងទ័ពជើងទឹកពហុជាតិនៅក្នុងចុងសប្តាហ៍នេះ។ នៅលើកប៉ាល់នោះផងដែរ គឺមានទង់ជាតិមួយដែល ប្រជាជនកូរ៉េជាច្រើនបានតំណាងវាឱ្យការពង្រីកអាណានិគមយោធា កាលពីអតីតកាលរបស់ប្រទេសជប៉ុន។
JS Hamagiri ដែលជានាវាពិឃាត Asagiri នៃកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន បានធ្វើដំណើរទៅកាន់កំពង់ផែ Busan ជាមួយនឹងទង់ជាតិ Rising Sun ដែលត្រូវបានដាក់នៅខាងមុខ Eastern Endeavor 23 ក្នុងគោលបំណងមួយដើម្បីពង្រឹងសមត្ថភាពយុទ្ធសាស្ត្រការពារ និងទប់ស្កាត់ការរីកដុះដាលនៃអាវុធប្រល័យលោក (WMD) ។
ប្រទេសជប៉ុនបានចូលរួមយ៉ាងជិតស្និតជាមួយនឹងសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា សិង្ហបុរី និងកូរ៉េខាងត្បូងសម្រាប់ការធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នាមួយនេះ ដែលគ្រោងធ្វើឡើងនៅថ្ងៃពុធក្នុងដែនទឹកអន្តរជាតិក្បែរកោះ Jeju។ ការបើកវេទិកាកម្រិតខ្ពស់នេះត្រូវចំនាយរយៈពេលបួនថ្ងៃ គឺនូវមួយថ្ងៃបន្ទាប់ពីមានការផ្តួចផ្តើមសន្តិសុខ(PSI)។
គួររំលឹកឡើងវិញថា ជនជាតិកូរ៉េខាងត្បូងជាច្រើនបានភ្ជាប់ទង់ជាតិ Rising Sun ជាមួយនឹងជាមួយនិងការចងចាំមួយដែលមិនអាចបំភ្លេចបាន នោះគឺបញ្ជីឧក្រិដ្ឋកម្មសង្រ្គាមដ៏សាហាវយង់ឃ្នងដែលបានប្រព្រឹត្តឡើងដោយប្រទេសជប៉ុនក្នុងអំឡុងពេលដែលប្រទេសមួយនេះបានដាក់អាណានិគមឆ្នាំ 1910-45 នៅប្រទេសកូរ៉េ។ ហើយជនជាតិកូរ៉េចាត់ទុកទង់ជាតិ Rising Sun ជាសញ្ញាដ៏អាក្រក់មួយដែលទីក្រុងតូក្យូមិនព្រមដោះស្រាយបញ្ហាអតីតកាលរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
ទង់ជាតិមួយនេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាការទូតដ៏រសើបជាច្រើន រវាងប្រទេសទាំងពីរនេះ។ នៅពេលដែលកងទ័ពជើងទឹកក្រោមការគ្រប់គ្រងរបស់លោក Moon Jae-in (ប្រធានាធិបតីទី១២ នៃកូរ៉េខាងត្បូង) ពីមុនបានស្នើសុំរដ្ឋាភិ បាលជប៉ុន កុំលើកទង់ជាតិមួយនេះ ក្នុងអំឡុងពេលត្រួតពិនិត្យកងនាវាអន្តរជាតិ Jeju ក្នុងឆ្នាំ 2018 ហើយពួកគេក៏បានដកវាចេញពីព្រឹត្តិការណ៍មួយនោះផងដែរ។
តាមរយៈអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនលោក Jeon Ha-kyu បាននិយាយថា ក្រសួងនឹងមិនមានបញ្ហាជាមួយនឹងទង់ជាតិនៅពេលនេះទេ វាគ្រាន់តែជាការកត់សម្គាល់ថាការលើកទង់សម្គាល់នេះ គឺសម្រាប់នាវារបស់ខ្លួននៅពេលចូលកំពង់ផែបរទេសទាំងអស់គឺត្រូវបាន”អនុវត្តន៍ទូទៅ” តែប៉ុណ្នោះ។
ទីក្រុងតូក្យូបានអះអាងថា នាវាចម្បាំងរបស់ខ្លួនត្រូវបានទាមទារដោយស្របច្បាប់ក្នុងការលើកទង់ជាតិ Rising Sun រួមជាមួយនឹងទង់ជាតិរបស់ខ្លួន ក្រោមសន្ធិសញ្ញាដែនសមុទ្រអន្តរជាតិ វាត្រូវបានទទួលស្គាល់ថាជាសញ្ញាដើម្បីបង្ហាញពីសញ្ជាតិរបស់ពួកគេ។
ចំនែកឯនាវាចម្បាំងចំនួនប្រាំពីរគ្រឿង និងយន្តហោះចំនួនប្រាំមួយគ្រឿង ដែលសម្រាប់ធ្វើសមយុទ្ធ នៅក្នុងនោះមានការផ្សព្វផ្សាយព័ត៌មានអំពីនាវាទាំងអស់នោះ ដោយនិយាយថា អាចមានផ្ទុកអាវុធប្រល័យលោក (WMDs)។
មន្ត្រីក្រុងសេអ៊ូលម្នាក់បាននិយាយថា សមយុទ្ធនេះមិនទាន់កំណត់គោលដៅទៅលើប្រទេសណាមួយទេ។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងគឺស្ថិតក្នុងចំណោមការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ហើយកូរ៉េខាងជើងគឺជាអ្នកដែលមានហានិភ័យខ្ពស់ជាងគេ ប្រសិនបើមានការប្រើប្រាស់អាវុធប្រល័យលោកពិតមែននោះ។
អង្គភាពប្រឆាំងនិងការជួញដូរអាវុធប្រល័យលោក(PSI) ដែលចាប់ផ្តើមដោយទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី George W. Bush ក្នុងឆ្នាំ 2003 គឺមានគោលបំណងបញ្ឈប់ការជួញដូរ WMDs តាមរយៈប្រព័ន្ធដឹកជញ្ជូន និងសម្ភារៈពាក់ព័ន្ធនិងការផលិត។ គោលគំនិតផ្តួចផ្តើមមួយនេះបានរីកចម្រើនចាប់តាំងពីពេលនោះមក ព្រមទាំងទទួលការយល់ស្របពីប្រទេសជាង100នៅក្នុងពិភពលោក។
(PSI) បានបើកកិច្ចប្រជុំនយោបាយកម្រិតខ្ពស់រៀងរាល់ប្រាំឆ្នាំម្តង ដើម្បីពិនិត្យ និងកំណត់គោលការណ៍ណែនាំ។ ចំនែកឯ វេទិកា Jeju វិញវាគឺជាវេទិកាលើកដំបូងមួយ ដែលគេប្រារព្ធធ្វើឡើងនៅក្នុងអាស៊ី។