កូរ៉េខាងជើងទទួលការខកចិត្តបន្ទាប់ពីផ្កាយរណបរបស់ខ្លួនបានធ្លាក់ចូលទៅក្នុងសមុទ្រខាងលិច កាលពីថ្ងៃពុធ។ ទីក្រុងព្យុងយ៉ាងបានទទួលស្គាល់យ៉ាងឆាប់រហ័ស ចំពោះការបរាជ័យរបស់ខ្លួន ហើយពួកគេបានប្តេជ្ញាថានឹងធ្វើការបាញ់បង្ហោះជាលើកទីពីរនៅពេលខាងមុខ។
យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានប្រទះឃើញគ្រាប់ផ្លោងដែលបាញ់ចេញពី Tongchang-ri ក្នុងខេត្ត North Pyongan នៅវេលាម៉ោង 6:29 នាទីព្រឹក ហើយក៏បានធ្លាក់ចូលទៅក្នុងទឹកចម្ងាយប្រហែល 200 គីឡូម៉ែត្រពីភាគនិរតីនៃកោះ Eocheong របស់កូរ៉េខាងត្បូង។
JCS បាននិយាយថា កាំជ្រួច របស់កូរ៉េខាងជើង” បានធ្លាក់ចូលទៅក្នុងទឹកបន្ទាប់ពីការហោះហើរមានលក្ខណៈខុសប្រក្រតី “ហើយយោធាកូរ៉េខាងត្បូងបានទាញយកផ្នែកជាច្រើននៃយានរបស់កូរ៉េខាងជើង ដោយបានសន្មត់ថា វាអាចជាបញ្ហាទំនាក់ទំនងរវាងដំណាក់កាលទី១ និងទី ២ នៃគ្រាប់រ៉ុក្កែត។
នៅរយៈពេលប្រហែលជាងពីរម៉ោងក្រោយមក បន្ទាប់ពីការបាញ់បង្ហោះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានបញ្ជាក់ថា ខ្លួនបានបាញ់បង្ហោះគ្រាប់រ៉ុក្កែត Chollima-1 ថ្មីមួយរបស់ខ្លួន ដែលផ្ទុកផ្កាយរណបឈ្លបយកការណ៍យោធា Malligyong-1 និងគ្រាប់រ៉ុក្កែត។ ឥឡូវវាបានធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីវាបាត់បង់ការរុញច្រាននៃម៉ាស៊ីន ដំណាក់កាលទី២ បន្ទាប់ពីការបំបែកនៃដំណាក់កាលទី១ ក្នុងកំឡុងពេលហោះហើរ។
ដោយសារមានការលើកឡើងពីអ្នកនាំពាក្យរដ្ឋបាលអភិវឌ្ឍន៍លំហអាកាសរបស់កូរ៉េខាងជើង KCNA បាននិយាយថាការបរាជ័យនេះគឺបណ្តាលមកពី ប្រព័ន្ធម៉ាស៊ីន មិនអំណោយផល ដោយសារតែការប្រើប្រេងឥន្ធនៈទើបការអនុវត្តិន៍គ្រាប់រ៉ុក្កែត Chollima-1 មិនទទួលបានជោគជ័យ។
ចំណែករដ្ឋបាលអវកាសវិញ នឹង”ធ្វើការបាញ់បង្ហោះលើកទី 2 ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
លោក Hong Min អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិបាននិយាយថា ” កូរ៉េខាងជើងវាទំនងជាធ្វើការបាញ់បង្ហោះលើកទីពីរមុនថ្ងៃទី 11 ខែមិថុនា ដែលជារយៈពេលនៃការជូនដំណឹងជាមុនរបស់ប្រទេសមួយនេះ ដែលពួកគេបានប្រកាសកាលពីដើមសប្តាហ៍នេះ” ។
(កាលពីថ្ងៃច័ន្ទ ប្រទេសកូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពីផែនការរបស់ខ្លួនក្នុងការដាក់ផ្កាយរណបឈ្លបយកការណ៍យោធាដំបូងរបស់ខ្លួននៅក្នុងគន្លងភូមិសាស្ត្រចន្លោះពីថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា)។
ដូចដែលរបាយការណ៍របស់ KCNA បាននិយាយថា កូរ៉េខាងជើងបានរៀបចំយាន និងគ្រឿងបន្លាស់មួយចំនួនព្រោះពួកគេកំពុងចង់សាកល្បងបាញ់បង្ហោះយានជាច្រើនគ្រឿង សម្រាប់ផ្លោងមីស៊ីលអន្តរទ្វីប។
បើយោងតាមប្រវត្តិរបស់កូរ៉េខាងជើង គឺធ្លាប់បាញ់សាកល្បងកាំជ្រួចផ្លោងរយៈចម្ងាយមធ្យមកាលពីថ្ងៃទី 27 ខែកុម្ភៈឆ្នាំមុន ហើយពួកគេបានប្រកាសថាខ្លួនបានធ្វើតេស្តដ៏សំខាន់មួយដើម្បីបង្កើតផ្កាយរណបឈ្លបយកការណ៍ ហើយបន្ទាប់មកពួកគេក៏បាញ់បង្ហោះវាម្តងទៀតនៅថ្ងៃទី 5 ខែមីនា។
លោក Hong Min បាននិយាយថាទន្ទឹមនឹងនោះ ” ប្រសិនបើជាសម្ពាធនយោបាយដែលវិស្វ័កររ៉ុក្កែតរបស់កូរ៉េខាងជើងកំពុងប្រឈមមុខនោះគឺ ជាការជំរុញឱ្យរបបផ្តាច់ការមួយនេះនិងរៀបចំសម្រាប់ការបាញ់បង្ហោះលើកទីពីរជាបន្ទាន់”។
ព្រោះថា “មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងតែយកចិត្តទុកដាក់ចំពោះកម្មវិធីផ្កាយរណបចារកម្ម ចាប់តាំងពីសមាជិកនៃគណបក្សកម្មករជំនាន់ទីប្រាំបីរបស់ខ្លួននៅឆ្នាំ 2021 មិនមានលទ្ធផលពីកម្មវិធីផ្កាយរណប វាមានន័យថាជាការអាម៉ាស់សម្រាប់របបផ្តាច់ការមួយនេះ”។
ទោះជាយ៉ាងណាក៏ដោយ ការរទទួលយកយ៉ាងលឿនបំផុតនៃការបរាជ័យ វាត្រូវបានគេចាត់ទុកថាជាករណីដ៏កម្រសម្រាប់កូរ៉េខាងជើង។ បើគិតចាប់តាំងពីកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ ដំបូងរបស់ខ្លួនគឺ Kwangmyongsong-1 ក្នុងឆ្នាំ 1998។ ចំពោះបទពិសោធន៍នៃប្រទេសមួយនេះ គឺធ្លាប់បានបាញ់បង្ហោះនូវអ្វី ដែលខ្លួនអះអាងថាជាគ្រាប់រ៉ុក្កែត ដែលអាចដឹកផ្កាយរណបដល់ទៅ 7 ថែមទៀតផង។ ប៉ុន្តែសម្រាប់ពេលនេះវិញ ពួកគេផ្ទាល់ស្ទើរតែមិនអាចទទួលយកការបរាជ័យក្នុងការបាញ់បង្ហោះកាលពីថ្ងៃពុធទាល់តែសោះ។
យោងតាមគេហទំព័រតាមដានផ្កាយរណបផ្ទាល់ N2YO.com បានឱ្យដឹងថា ក្នុងចំណោមការបាញ់បង្ហោះទាំងនោះ កូរ៉េខាងជើងអាចដាក់ចូលទៅក្នុងគន្លងផ្កាយរណប Kwangmyongsong-3 Unit 2 ក្នុងឆ្នាំ 2012 និង Kwangmyongsong-4 ក្នុងឆ្នាំ 2016 ផ្កាយរណបនៅតែស្ថិតនៅក្នុងគន្លង។
បើយោងតាមគេហទំព័រតាមដានផ្កាយរណបផ្ទាល់ N2YO.com ការរបញ្ជូនសញ្ញារបស់ពួកគេទៅកាន់ផែនដី គឺមិនត្រូវបានគេរកឃើញនោះទេ។
លោក Hong បាននិយាយថា “បច្នុប្បន្ននេះកូរ៉េខាងជើងបានកែប្រែឥរិយាបទច្រើនដែលមិនធ្លាប់មានពីមុន ដូចជាពេលនេះដែលយើងបានឃើញថា កូរ៉េខាងជើងបានជូនដំណឹងដល់អង្គការដែនសមុទ្រអន្តរជាតិរួចហើយអំពីការបាញ់បង្ហោះផ្កាយរណប ដូច្នេះវាហាក់ដូចជាថាកូរ៉េខាងជើងបានព្យាយាមធ្វើឱ្យប្រសើរឡើងនូវភាពជឿជាក់របស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិ ថែមទាំងប្រកាសទទួលស្គាល់ពីការបរាជ័យ និងបង្ហាញពីហេតុផលដូចប្រទេសទូទៅធម្មតាដែរ” ។