តាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែមិថុនានេះ បានឲ្យដឹងថា ផ្នែកខ្លះនៃប្រទេសជប៉ុន ត្រូវបានរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំង ខណៈដែលព្យុះត្រូពិច Mawar បានខិតជិតមកដល់។ ក្នុងនោះផងដែរ បានជំរុញឱ្យអាជ្ញាធរណែនាំមនុស្សជាងមួយលាននាក់ ត្រូវជម្លៀសចេញជាបណ្តោះអាសន្ន បើទោះបីជាមិនមានរបាយការណ៍ណាមួយបញ្ជាក់ថាមានមានអ្នករងរបួសក៏ដោយ។
Mawar បានបក់បោក និងបង្ករគ្រោះមហន្តរាយជាច្រើននៅលើកោះ Guam នៃប្រទេសជប៉ុន កាលពីដើមសប្តាហ៍នេះ ហើយស្ថានភាពរបស់វាបានចុះខ្សោយពីព្យុះទីហ្វុងខ្លាំង ទៅជាព្យុះត្រូពិចវិញ។
ព្យុះនេះត្រូវបានគេរំពឹងថានឹងឆ្លងកាត់ភាគខាងត្បូងនៃកោះ Honshu នៅពេលដែលវារំកិលចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ អ្នកព្យាករណ៍បានព្រមានថា ព្យុះនេះអាចមានហានិភ័យដល់ប្រជាជាពលរដ្ឋ ព្រោះខ្យល់សើមពីព្យុះអាចចូលទៅក្នុងភ្លៀងធ្លាក់តាមរដូវ ហើយបង្ករជាភ្លៀងធ្លាក់ខ្លាំង។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យបាននិយាយថា មនុស្សជិត 1.3 លាននាក់នៅទូទាំងប្រទេសជប៉ុនត្រូវបានគេណែនាំឱ្យជម្លៀសចេញ ក្នុងនោះផងតំបន់ដែលមានចំនួនប្រជាជនច្រើនជាងគេគឺភាគខាងលិចនៃទីក្រុង Honshu ក៏ដូចជាខេត្ត Wakayama ជាដើម។ល។
មន្ត្រីសាធារណការណ៍ និងដឹកជញ្ជូនបាននិយាយថា បើគិតត្រឹមថ្ងៃសុក្រនេះ ជើងហោះហើរប្រហែលជាង 300 ត្រូវបានលុបចោល រួមទាំងសាឡាងចំនួន 52 គ្រឿង ហើយចំណែកខ្សែរថភ្លើងមួយក្តាប់តូចក៏ត្រូវបានបិទផងដែរ។
បើតាមគំរូអាកាសធាតុស្រដៀងគ្នានេះដែរ គេបានកត់សម្គាល់ថា គ្រោះធម្មជាតិមួយនេះវាបានបង្ករឱ្យមានទឹកជំនន់ និងការរអិលបាក់ដីនាពេលកន្លងមក ជាពិសេសគឺនៅរដូវក្តៅក្នុងឆ្នាំ 2018 ហើយវាបានសម្លាប់មនុស្សនៅភាគខាងលិចនៃប្រទេសជប៉ុនប្រហែលជាង 200 នាក់។
“អ្វីដែលបានកើតឡើងកាលពី 5 ឆ្នាំមុនគឺនៅតែច្បាស់ដូចអ្វីដែលបានកើតឡើងកាលពីម្សិលមិញ” ស្ត្រីម្នាក់នៅកោះតូចបំផុតនៃ Shikoku បាននិយាយប្រាប់ទូរទស្សន៍ NHK ដោយពន្យល់ពីមូលហេតុដែលនាងត្រូវបានគេជម្លៀសចេញ។
JMA បានចេញការព្រមានអំពីទឹកជំនន់ និងការរអិលបាក់ដីសម្រាប់ផ្នែកខាងលិចនៃកោះ Shikoku និង Honshu ដោយមានការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ក្នុងកម្រិត 350mm (13.8 អ៊ីញ) នៅតំបន់ភាគខាងលិចនៃ Honshu ក្នុងរយៈពេល 24 ម៉ោងរហូតដល់ព្រឹកថ្ងៃសៅរ៍។
ចំនែកទូរទស្សន៍ NHK បាននិយាយថា ផ្នែកខ្លះនៃ Shikoku ត្រូវបានវាយប្រហារដោយទឹកភ្លៀង 162.5mm (6.4 អ៊ីញ) ក្នុងរយៈពេលបីម៉ោង។
ទោះបីជាភ្លៀងធ្លាក់ខ្លាំងនៅរដូវក្ដៅមិនមែនជារឿងចម្លែកនៅក្នុងប្រទេសជប៉ុនក៏ដោយ ប៉ុន្តែក្នុងខែមិថុនាគឺវាពិតជាខុសពីធម្មតាសម្រាប់ព្យុះទីហ្វុងដែលចូលមកជិតកោះមួយនេះ។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ប្រទេសជប៉ុនបានជួបប្រទះនិទាឃ ដែលជារដូវក្តៅបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ 1898 មកម្ល៉េះ ។