Senegal បានត្រៀមខ្លួនសម្រាប់ភាពចលាចលជាថ្ងៃទីពីរ នៅក្នុងថ្ងៃសុក្របន្ទាប់ពីការកាត់ទោសដាក់ពន្ធនាគារចំពោះ មេដឹកនាំបក្សប្រឆាំងលោក Ousmane Sonko។ សុំណំរឿងមួយនេះ បានបង្ករឲ្យមានអំពើហិង្សាដ៏សាហាវបំផុតមួយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
កាលពីថ្ងៃព្រហស្បតិ៍ មនុស្ស 9 នាក់ត្រូវបានគេសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងប៉ូលីសកុប្បកម្ម និងអ្នកគាំទ្រ លោក Ousmane ។ បាតុកម្មនេះបានកើតឡើងបន្ទាប់ពីបេក្ខជនប្រធានាធិបតីត្រូវបានតុលាកាត់ទោសឱ្យជាប់គុកចំនួន 2 ឆ្នាំពីបទរំលោភសេពសន្ថវៈ។ រឿងក្តីមួយនេះ វាបានធ្វើឱ្យមនុស្សជាច្រើនមានការសង្ស័យលើឱកាសរបស់លោកក្នុងការឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំក្រោយ ហើយក្រុមប្រឆាំងបាននិយាយថាវាជាហេតុផលនយោបាយ។
សាកលវិទ្យាល័យ Cheikh Anta Diop ក្នុងរដ្ឋធានី Dakar បានក្លាយជាចំណុចកណ្តាលនៃអំពើហឹង្សា ខណៈដែលក្រុមអ្នកតវ៉ាបានដុតឡានក្រុង និងគប់ដុំថ្មទៅលើប៉ូលីសកុប្បកម្ម បន្ទាប់មកក៏មានការឆ្លើយតបដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។
នៅព្រឹកព្រលឹមថ្ងៃសុក្រ កងកម្លាំងសន្តិសុខបានដើរល្បាតតាមដងផ្លូវស្ងាត់នៃទីក្រុង Dakar បន្ទាប់ពីបាតុករបានដុតបំផ្លាញ សំបកកង់ ព្រមទាំងយកដុំថ្មគប់កញ្ចក់រថយន្ត និងលំនៅដ្ឋាន ជាពិសេសកន្លែងធ្វើអាជីវកម្មត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះផងដែរមានក្រុមបាតុករនិស្សិតមួយចំនួនធំ ត្រូវបានគេដេញចេញពីបរិវេណសាកលវិទ្យាល័យជាមួយនឹងរបស់របររបស់ពួកគេថែមទៀតផង។
ការធ្វើបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ គឺជាបាតុកម្មចុងក្រោយដ៏បំផុតក្នុងប៉ុន្មានខែនៃការតវ៉ាដោយហិង្សាជុំវិញសំណុំរឿងរបស់មេដឹកនាំបក្សប្រឆាំង លោក Ousmane Sonko នៅក្នុងប្រទេស Senegal ហើយគេបានចាត់ទុកថាវាជាប្រទេសប្រជាធិបតេយ្យខ្លាំងបំផុតមួយនៅក្នុងអាហ្វ្រិកខាងលិច។ ទន្ទឹមគ្នានោះផងដែរលោកប្រធាប្រធានាធិបតី Macky Sall កំពុងមានការព្រួយបារម្មណ៍ក្នុងសុំណំរឿងមួយនេះ លោកបានព្យាយាមរំលងដែនកំណត់របស់ខ្លួន ដោយធ្វើយ៉ាងណាអាចបន្តដំណើររបស់លោករហូតទៅដល់ការបោះឆ្នោតអាណត្តិថ្មីក្នុងខែកុម្ភៈឆ្នាំក្រោយ។
សម្រាប់គណបក្សប្រឆាំង PASTEF របស់ Ousmane បានធ្វើសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រជាពលរដ្ឋ ដោយអំពាវនាវឱ្យពលរដ្ឋទាំងអស់ “បញ្ឈប់សកម្មភាពហឹង្សាទាំងអស់ ហើយដើរតាមផ្លូវសន្តិវិធីវិញ” ។
លោក Ousmane Sonko វ័យ 48 ឆ្នាំត្រូវបានគេចោទប្រកាន់ពីបទរំលោភ គំរាមសម្លាប់នារីម្នាក់វ័យ 20 ឆ្នាំម្នាក់ ដែលធ្វើការនៅក្នុងហាងម៉ាស្សាកាលពីឆ្នាំ 2021។
តុលាការព្រហ្មទណ្ឌបានចេញដីការចាប់ខ្លួនលោក Ousmane ក្នុងករណីរំលោភសេពសន្ថវៈ។ ប៉ុន្តែបើតាមសារព័ត៌មួយចំនួនបាននិយាយថាលោក Ousmane ត្រូវបានរកឃើញថាគាត់មានទោសដាច់ដោយឡែកមួយទៀត ដោយបានពិពណ៌នានៅក្នុងក្រមព្រហ្មទណ្ឌថា ជាការបញ្ចេញនូវអាកប្បកិរិយាអសីលធម៌ចំពោះបុគ្គលដែលមានអាយុក្រោម 21 ឆ្នាំ។
ចំពោះលោក Ousmane Sonko សូមបដិសេដធន៍រាល់ការចោទប្រកាន់ទាំងឡាយណា ដែលជាអំពើខុសក្រម សិលធម៌ រូបលោកនិងមិនទទួលស្គាល់ជាដាច់ខាត។