ប្រទេសកាណាដាបានបញ្ជូនយោធាកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ខេត្ត Nova Scotia ភាគខាងកើតដើម្បីជួយដោះស្រាយភ្លើងឆេះព្រៃដែលបានបង្ខំមនុស្ស 18,000 នាក់ត្រូវចាកចេញពីផ្ទះរបស់ពួកគេ ខណៈដែលទីនោះមានអាកាសធាតុរាំងស្ងួត ដែលមិនធ្លាប់មានពីមុនមកនៅដើមរដូវក្តៅ ហើយវាបានបង្កឱ្យមានភ្លើងឆេះនៅទូទាំងប្រទេស។
Nova Scotia កំពុងប្រយុទ្ធនឹងភ្លើងឆេះចំនួន២ធំៗដែលកំពុងគំរាមកំហែងដល់សហគមន៍ដែលនៅជាយក្រុងនៃខេត្ត Halifax។
រដ្ឋមន្ត្រីត្រៀមខ្លួនសម្រាប់គ្រោះអាសន្ន លោក Bill Blair បាននិយាយថា នៅទូទាំងប្រទេសនៅពេលនេះគឺមានភ្លើងឆេះព្រៃចំនួន 211 កន្លែង។ ខេត្តចំនួនប្រាំពីរក្នុងចំណោមខេត្តចំនួន 10 មានភ្លើងចំនួន 82 កន្លែងដែលយើងមិនទាន់អាចគ្រប់គ្រងបាន។
លោក Blair បាននិយាយថា កងកម្លាំងប្រដាប់អាវុធនឹងផ្តល់ឧបករណ៍ និងបុគ្គលិកដើម្បីជួយអ្នកពន្លត់អគ្គីភ័យ “ដែលពួកគេបានធ្វើការដោយមិននឿយហត់ ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីការពារសហគមន៍នៅទូទាំង Nova Scotia” ។
ខណៈពេលដែលប្រទេសកាណាដាជាញឹកញាប់ឃើញភ្លើងឆេះព្រៃនៅរដូវក្តៅ គឺគេសង្កេតឃើញថា វាកម្រកើតឡើងនៅពេលដើមឆ្នាំខ្លាំងណាស់ ។
មនុស្សប្រហែល 28,000 នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ហើយមនុស្សប្រហែល 18,000 នាក់ផ្សេងទៀតដែលរស់នៅក្នុងទីក្រុង Nova Scotia ត្រូវបានគេព្យាករណ៍ថានឹងនៅតែក្តៅ ហើយស្ងួត។
លោក Blair បានប្រាប់អ្នកយកព័ត៌មានថា “លក្ខខណ្ឌទាំងនេះនៅដើមរដូវ គឺមិនធ្លាប់មានពីមុនមកទេ”។
“ដោយសារតែការប្រែប្រួលអាកាសធាតុ ទើបបង្ករឲ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរបែបនេះ ហើយវាអាចបន្តកើនឡើង ទូទាំងប្រទេសរបស់យើងថែមទៀតផង”។
CBC News បានរាយការណ៍ថា ខេត្តភាគខាងលិចនៃ Alberta មានភ្លើងឆេះព្រៃចំនួន 61 ដែលក្នុងនោះ មាន16 កន្លែង គឺនូវមិនអាចគ្រប់គ្រងបាននៅឡើយ ខណៈដែលខេត្ត Quebec ភាគកណ្តាលមានភ្លើងឆេះព្រៃចំនួន 13 ហើយក៏មានភ្លើងឆេះចំនួន 2 កន្លែងគឺនូវមិនទាន់អាចគ្រប់គ្រងបានដូចគ្នា។
ទាំងនេះបើតាមសារព័ត៌មាន CBC News បានរាយការណ៍ដោយដកស្រង់ពីភ្នាក់ងារបង្ការអគ្គីភ័យរបស់ Quebec ។
CBC បានរាយការណ៍ទៀតថាមនុស្សត្រូវបានបង្ខំឱ្យចេញពីផ្ទះចំនួន 500 គ្រួសារខណៈដែលភ្លើងបានខិតជិតសហគមន៍ Chapais នៅភាគខាងជើង Quebec ។
នាយករដ្ឋមន្ត្រី Justin Trudeau បាននិយាយនៅលើ Twitter កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅក្នុងទីក្រុង Quebec ។
រដ្ឋាភិបាលសហព័ន្ធ បានបញ្ជូន យោធាទៅកាន់ Alberta កាលពីខែមុនដើម្បីជួយប្រយុទ្ធនឹងភ្លើងឆេះនៅទីនោះ ហើយកាណាដាក៏កំពុងទទួលបានជំនួយពីប្រទេសផ្សេងៗជាច្រើនទៀតផងដែរ។
ក្រុមមន្ត្រីបាននិយាយថា អ្នកពន្លត់អគ្គីភ័យអាមេរិកប្រហែល 800 នាក់បានមកជួយពន្លត់ភ្លើងដែលភាគច្រើននៅ Alberta ជាមួយនឹង 100 នាក់ទៀតគ្រោងនឹងទៅដល់ Nova Scotia ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុមមន្ត្រីបាននិយាយទៀតថា ប្រទេសអូស្ត្រាលី និងនូវែលសេឡង់បានបញ្ជូនអ្នកពន្លត់អគ្គីភ័យចំនួន 224 នាក់ ហើយអាហ្រ្វិកខាងត្បូងកំពុងបញ្ជូនមនុស្សជាង 200 នាក់ ដើម្បីជួយសម្រាលបន្ទុក ក្នុងគ្រាដែលប្រទេសកាណាដាមានគ្រោះអាសន្ន។