ពេលវេលាដ៏លំបាកក្នុងការឆ្ពោះទៅមុខសម្រាប់ MFP និង លោក Pita

មេដឹកនាំគណឆ្ពោះទៅមុខ (MFP)លោក Pita Limjaroenrat កំពុងតែជួបផលលំបាក ក្នុងដំណើរទៅកាន់វិមានរដ្ឋាភិបាល ខណៈដែលពេលនេះ លោកត្រូវប្រឈមមុខនិងអ្នកនយោបាយជើងចាស់ដែលមានអំនាចជាច្រើន។

តាមដានយើងតាមរយៈ Telegram CPN Daily

MFP គឺជាគណបក្សឈ្នះក្នុងការបោះឆ្នោតច្រើនជាងគេ បើគិតជាសម្លេងស្នើរនឹង 14.4 លាននាក់ បន្ទាប់ពីការបោះឆ្នោតថ្ងៃទី 14 ខែឧសភា។ ប៉ុន្តែជោគវាសនារបស់គណបក្សមួយនេះ វាហាក់ដូចជាជាប់គាំង នៅពេលដែលគណកម្មាធិការរៀបចំកោះឆ្នោតកំពុងតែស្រាវជ្រាវជុំវិញរឿងដែលជាប់ពាក់ព័ន្ធមួយចំនួនរបស់លោក Pita។

អស់រយៈពេលប្រហែលជាងពីរសប្តាហ៍បានកន្លងផុតទៅហើយ នូវតែមិនមានសញ្ញាណាមួយដែលគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) នឹងគាំទ្រលទ្ធផលបោះឆ្នោតផ្លូវការនៅឡើយនោះទេ ។ ហើយទីភ្នាក់ងារស្ទង់មតិមានពេលវេលា 60 ថ្ងៃដើម្បីដោះស្រាយវបត្តិនៃការជាប់គាំងក្នុងរឿងមួយនេះ ប៉ុន្តែបើតាមសង្កេតបាននិយាយថា វាដូចជាការពន្យាពេលក្នុងការស្វែងរកដំណោះស្រាយ ។

ក្រុមអ្នកសង្កេតការណ៍នៅពេលនេះកំពុងមានការសង្ស័យថា EC បានប្រើយុទ្ធសាស្ត្រដើម្បីពន្យាពេល ខណៈដែលលោក Pita និងគណបក្សរបស់លោក គឺនៅតែប្រឈមមុខនឹងបញ្ហាជាច្រើនមិនចេះចប់ ហើយអ្វីដែលកំពុងកើតឡើង ត្រូវបានគេពិពណ៌នាថាជាការប្រកួតប្រជែងផ្នែកនយោបាយ។

ដើម្បីឲ្យ MFP ក្លាយជាប្រធានសភា គឺតម្រូវមានការគាំទ្រពីសមាជិកព្រឹទ្ធសភាយ៉ាងតិចពី 30-40 រូប ដើម្បីទទួលបាន 376 សំឡេងនៅក្នុងសភា តាមការទាមទាដោយធម្មនុញ្ញបច្ចុប្បន្ន។ 

ចំពោះឧបសគ្គចម្បងផ្សេងទៀតពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោក Pita ដែលមានភាគហ៊ុនចំនួន 42,000 នៅក្នុង iTV ក៏ជាករណីមួយដែលអាចឲ្យរូបលោកត្រូវបានដកហូតសិទ្ធិធ្វើជានាយករដ្ឋមន្ត្រី និងជាសមាជិកសភាផងដែរ។

រដ្ឋធម្មនុញ្ញថៃបានហាមប្រាមអ្នកដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ គឺមិនអនុញ្ញាតអោយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនោះទេ។ ប៉ុន្តែនៅក្នុងរឿងចម្រូងចម្រាសដែលពាក់ព័ន្ធនិងស្ថានីយន៍ទូរទស្សន៍ iTV លោក Pita បានប្រកែកថាគាត់មិនមែនជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនព័ត៌មាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ភាគហ៊ុនត្រូវបានចុះបញ្ជីក្រោមឈ្មោះរបស់គាត់ ខណៈដែលគាត់ត្រូវបានតែងតាំងជាអ្នកប្រតិបត្តិនៃទ្រព្យសម្បត្តិរបស់ឪពុកចុង របស់   លោក។ ទោះបីជា iTV លែងផលិតព័ត៌មានក៏ដោយ ក៏នៅតែដំណើរការអាជីវកម្មដដែល ដោយសារតែក្រុមហ៊ុនកំពុងតស៊ូនឹងការប្តឹងទាមទារសំណងជាង 2 ពាន់លានបាតពីរដ្ឋាភិបាល។ លោក Pita និង MFP ជឿថា កាដាក់ញត្តិមួយនេះ គឺមានហេតុផលនយោបាយ។

សកម្មជននយោបាយលោក Ruangkrai Leekitwattana អតីតសមាជិកសភាក្នុងបញ្ជីឈ្មោះគណបក្ស Palang Pracharath (PPRP) មើលឃើញថាអ្វីៗគឺសុទ្ធតែអាចខុសគ្នា។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត លោកបានដាក់ញត្តិទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ដើម្បីស៊ើបអង្កេតថាតើការកាន់កាប់ភាគហ៊ុនរបស់ ITV មានន័យស្មើនឹងការលាក់បាំងទ្រព្យសម្បត្តិ ចាប់ពីថ្ងៃដែលលោក Pita បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាសមាជិកសភានៅឆ្នាំ ២០១៩ ដែរឬទេ។

មានមនុស្សជាច្រើនបានរំពឹងទុកយ៉ាងទូលំទូលាយថា EC នឹងដកសិទ្ធិមេដឹកនាំ MFP មុនពេលការអនុម័តលទ្ធផលបោះឆ្នោតនៅថ្ងៃទី 13 ខែកក្កដា។ ហើយពួកគេទាំងនោះជឿថា តុលាការ​អាច​នឹង​ព្យួរ​តួនាទី​របស់​លោក Pita ក្នុង​នាម​ជា​សមាជិក​សភា​ដោយ​រង់ចាំ​ការ​សម្រេចចិត្តពី EC ។ 

Reporter:
scroll to top