លោក Pita Limjaroenrat មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលឈ្នះការបោះឆ្នោតបាននិយាយកាលពីថ្ងៃអង្គារថា ភាគហ៊ុន iTV របស់លោកត្រូវបានផ្ទេរទៅឈ្មោះសាច់ញាតិដើម្បីធានាបានថារូបលោកអាចធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ ហើយក៏ជាពេលវេលាដែលមានការប៉ុនប៉ងរារាំងលោកមិនឱ្យចូលក្នុងរដ្ឋាភិបាល។
លោក Pita មានទំនុកចិត្តថា គ្មានអ្វីមករារាំងលោកមិនឲ្យធ្វើជាសមាជិកសភា ឬក្លាយជានាយករដ្ឋមន្ត្រីនៅប្រមុខរដ្ឋាភិបាលចម្រុះថ្មីនោះទេ។
លោក Pita បានសរសេរនៅលើ Facebook នៅព្រឹកថ្ងៃអង្គារនេះថា ការិយាល័យនាយករដ្ឋមន្ត្រីបានបញ្ឈប់កិច្ចសន្យាជាមួយ iTV កាលពីថ្ងៃទី 7 ខែមីនា ឆ្នាំ 2007 ហើយ iTV មិនមែនជាស្ថាប័នសារព័ត៌មានតាំងពីពេលនោះមកម្ល៉េះ។
រដ្ឋធម្មនុញ្ញនៃប្រទេសថៃបានហាមឃាត់ម្ចាស់ភាគហ៊ុននៃអង្គការប្រព័ន្ធផ្សព្វផ្សាយ មិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតសកលជាដាច់ខាត។ ការចែករំលែក iTV ចំនួន 42,000 ភាគហ៊ុនរបស់លោក Pita នាពេលថ្មីៗនេះបាននាំឱ្យ មានការប្រជែងនឹងសិទ្ធិរបស់លោក ក្នុងការក្លាយជាសមាជិកសភានៅក្នុងការបោះឆ្នោតសកលកាលឆ្នាំ 2019 ដើម្បីអនុម័តបេក្ខជនក្នុងគណបក្សរបស់គាត់ និងដឹកនាំរដ្ឋាភិបាលបន្ទាប់ផងដែរ។
លោក Pita បានសរសេរថា បន្ទាប់ពីការបញ្ចប់កិច្ចសន្យា ប្រេកង់របស់ iTV ត្រូវបានបែងចែកឡើងវិញទៅឱ្យសេវាផ្សព្វផ្សាយសាធារណៈរបស់ប្រទេសថៃ (Thai PBS) រួចរាល់ ហើយបន្ទាប់មក iTV គឺមិនមានប្រេកង់សម្រាប់ផ្សព្វផ្សាយទៀតដែរ។
លោកបាននិយាយទៀតថា ចាប់ពីថ្ងៃទី 16 ខែមីនាឆ្នាំ 2007 គាត់កាន់កាប់ភាគហ៊ុន iTV ក្នុងនាមជាសាច់ញាតិ ហើយក្នុងតួនាទីរបស់លោកគឺជាអ្នកគ្រប់គ្រងអចលនទ្រព្យបន្តរពីឪពុកតែប៉ុណ្ណោះ។
លោក Pita បានសរសេរថា៖ «ប៉ុន្តែឥឡូវនេះបែរជា មានការប៉ុនប៉ងធ្វើឲ្យ iTV រស់ឡើងវិញ ថែមទាំងបញ្ជាក់ថាវាជាស្ថាប័នសារព័ត៌មានដើម្បីវាយប្រហារមកលើរូបខ្ញុំ»។
លោកបានមានប្រសាសន៍ថា នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ កាលពីឆ្នាំ 2018-2019 iTV ត្រូវបានកំណត់ថាជាក្រុមហ៊ុនកាន់កាប់របស់ខ្ញុំ ប៉ុន្តែនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចំនួនពីរ បន្ទាប់ពីត្រូវបានគេកំណត់ថាវាជាអង្គការទូរទស្សន៍។
លោក Pita បានបង្ហោះជាសំនួរជាច្រើនតាមគណនី Facebook របស់លោក ដោយសរសេរថា៖ នៅក្នុងកិច្ចប្រជុំរបស់ម្ចាស់ភាគហ៊ុន iTV នៅថ្ងៃទី 26 ខែមេសា ឆ្នាំនេះ ម្ចាស់ភាគហ៊ុនម្នាក់បានសួរថាតើ iTV ជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែរឬទេ?
លោកក៏ចោទសួរថា៖ តើសំណួរនេះមានហេតុផលនយោបាយដែរឬទេ?…
តើវាជាការប៉ុនប៉ងធ្វើឱ្យទូរទស្សន៍ iTV រស់ឡើងវិញ ឬ ក៏ចង់ឲ្យវាក្លាយទៅ អង្គភាពដ៏ធំមួយដែលមានប្រព័ន្ធផ្សព្វផ្សាយ?
លោក Pita បានសរសេររៀបរាប់ទៀតថា ភាពមិនប្រក្រតីទាំងនេះបានជំរុញឱ្យខ្ញុំ ត្រូវពិភាក្សាជាមួយសាច់ញាតិដែលមានឈ្មោះកាន់កាប់ភាគហ៊ុន iTV ។ ពេលនោះក្រុមគ្រួសាររបស់ខ្ញុំ បានសន្និដ្ឋានថាៈ ខ្ញុំគួរតែផ្ទេរភាគហ៊ុនទៅឱ្យសាច់ញាតិដើម្បីការពារបញ្ហាពី “ការប៉ុនប៉ងធ្វើឱ្យ iTV រស់ឡើងវិញដើម្បីក្លាយជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ។
ខ្ញុំសូមបញ្ជាក់ថា៖ «ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថា គ្មានអ្វីអាចកាត់បន្ថយសិទ្ធិរបស់ខ្ញុំពីការបោះឆ្នោត ឬជាបេក្ខជននាយករដ្ឋមន្ត្រីនោះទេ»។
លោកបានសរសេរទៀតថា “ចាប់ពីពេលនេះតទៅ ខ្ញុំនឹងបន្តទៅរកការបង្កើតរដ្ឋាភិបាល របស់ MFP ដោយជោគជ័យ ដែលមាន Pita Limjaroenrat ជានាយករដ្ឋមន្ត្រី”។
លោក Pita បានសរសេរថា “គ្មាននរណាម្នាក់ ហើយក៏គ្មានសិទ្ធិអំណាចណាមួយអាចរារាំងការយល់ស្របរបស់ប្រជាជនដែលបានសម្តែងការពេញចិត្តរបស់ពួកគេនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី 14 ឧសភា តាមរយៈ សម្លេងឆ្នោត 14 លាននាក់” ជាដាច់ខាត ។ ចំនែកក្រុមអ្នកយកព័ត៌មានបានរង់ចាំនៅខាងក្រៅ ទីស្នាក់ការកណ្តាលគណបក្សភឿថៃកាលពីព្រឹកថ្ងៃអង្គារ ដើម្បីសាកសួរលោក Pita នៅពេលដែលគាត់បានទៅដល់ទីនោះ ដើម្បីជួបជាមួយសម្ព័ន្ធមិត្ត។ ប៉ុន្តែលោក Pita បានគេចពីពួកគេ ដោយលោកបានចូលតាមទ្វារក្រោយវិញ។