ប៉ូលិស​កេនយ៉ា​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​លើ​បាតុករ​ដែល​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​ហិរញ្ញវត្ថុ

ប៉ូលីសកេនយ៉ាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើមនុស្សរាប់រយនាក់ ដែលតវ៉ានៅជិតសភាកាលពីថ្ងៃអង្គារ ដោយមនុស្សមួយក្រុមនេះ បានធ្វើការប្រឆាំងនឹងច្បាប់ហិរញ្ញវត្ថុដែលបានស្នើឡើងដោយរដ្ឋាភិបាល ដែលចង់ដំឡើងពន្ធលើប្រេងឥន្ធនៈ និងលំនៅដ្ឋាន។

តាមដានយើងតាមរយៈ Telegram CPN Daily

កាលពីប៉ុន្មានថ្ងៃថ្មីៗនេះមានផ្ទុះការតវ៉ាមួយនៅក្នុងប្រទេសកេនយ៉ា បន្ទាប់ពីមានការចេញច្បាប់ថ្មីមួយស្តីពីការ​ដំឡើង​ពន្ធ​លើ​មាតិកា​ឌីជីថល​ ហើយវាត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ។ ប្រធានាធិបតី លោក William Ruto បាននិយាយការពារច្បាប់នេះដោយលើកឡើងថា ការផ្តល់ជូនរបស់ខ្លួននាពេលនេះ គឺចាំបាច់ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ និងបង្កើតការងារសម្រាប់មនុស្សវ័យក្មេងតាមរយៈការសាងសង់ផ្ទះថ្មីដែលផ្តល់ហិរញ្ញប្បទានតាមរយៈពន្ធលើលំនៅឋាន។ 

ប្រធានាធិបតី លោក William Ruto ដែលបានឈ្នះការបោះឆ្នោតកាលពីខែសីហា រូបនេះបានធ្វើសេចក្តីថ្លែងការណ៍មួយនៅលើវេទិកា បាននិយាយទៀតថាច្បាប់មួយនេះអាចជួយដល់ជនក្រីក្រ  ដែលរស់ក្នុងសម្ពាធរបស់មហាអំណាចសេដ្ឋកិច្ចនៅអាហ្រ្វិកខាងកើត ក្នុងកំឡុងពេលដែលយើងកំពុងប្រឈមមុខ នឹងការកើនឡើងនៃការសងបំណុលរបស់រដ្ឋាភិបាលផង  ដែរ។

ប៉ុន្តែ​សំណើ​របស់ប្រធានាធិបតីរូបនេះ បានទទួលនូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មន្ត្រី​រាជការ និង​អ្នក​ប្រឆាំង​នយោបាយ​ដែល​និយាយ​ថា វាជាហេតុដែលនាំឲ្យមានការចំណាយសម្រាប់ការរស់នៅក្នុងកម្រឹត​ខ្ពស់​ពេក​ហើយ។

បន្ទាប់ពីនោះមក ក៏មានក្រុមបាតុករប្រហែល 500 នាក់ដែលបានដើរដង្ហែទៅកាន់សភាដើម្បីបង្ហាញញត្តិប្រឆាំងនឹងច្បាប់នេះ ហើយក្រុមប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកបាតុកម្ម។

នៅក្នុងនោះមានបាតុករ​ចំនួន១១​នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន នៅកណ្តាលទីក្រុងណៃរ៉ូប៊ី គេបានសង្កេតឃើញថាមានប៉ូលីសម្នាក់ស្លៀកពាក់ធម្មតា ហើយបានលើកដាមួយឡើង ដោយសរសេរថា “របបអាណានិគមកើតឡើងមិនចេះចប់”។

គណបក្សប្រឆាំង Azimio La Umoja (សេចក្តីប្រកាសនៃការរួបរួម) ​ ចាប់តាំងពីខែមីនាកន្លងមកនេះ ការដឹកនាំការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជុំវិញការចំណាយខ្ពស់នៃការរស់នៅ និងការក្លែងបន្លំនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន បាននិយាយថា ច្បាប់នេះនឹងនាំប្រទេសត្រលប់ទៅទសវត្សរ៍ឆ្នាំ 1980 នៅពេលដែលសេដ្ឋកិច្ច បានចាប់ផ្តើមឈានទៅរកការយ៉ាប់យ៉ឺនកាន់តែខ្លាំងឡើង។

ដោយកាល​ពី​សប្តាហ៍​មុន គណបក្ស​ប្រឆាំងមួយនេះ​បាន​ផ្អាក​ការ​ចរចា​ទ្វេភាគី​ក្នុង​សភា​ក្នុង​គោល​បំណង​បញ្ចប់​ជម្លោះ​ជាមួយ​រដ្ឋាភិបាល។ 

ចំនែកមេដឹកនាំរបស់ពួកគេ Raila Odinga បានគំរាមធ្វើបាតុកម្មបន្ថែមទៀត ប្រសិនបើច្បាប់មួយនេះនៅតែបន្តរ ហើយសហជីព​កម្មករ រួម​ទាំង​តំណាង​បុគ្គលិក​សុខាភិបាល​ ក៏​បាន​ចូលរួមតវ៉ា​ប្រឆាំង​នឹង​ច្បាប់​នេះផងដែរ។

scroll to top