បន្ទាប់ពីមានការបំផ្ទុះទំនប់ទឹកដ៏ធំ Kakhovka នៅលើទន្លេ Dnipro ភាគខាងត្បូងអ៊ុយក្រែន កាលពីដើមសប្តាហ៍នេះ បើយោងតាមអាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា ទឹកជំនន់កំពុងស្រកចុះក៏ពិតមែន ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើរនាលពេលនេះ គឺតាមឆ្នេរសមុទ្រខ្មៅរបស់ Odesa បានក្លាយទៅជា “កន្លែងចាក់សំរាម និងទីបញ្ចុះសពសត្វ” ទៅវិញ។
ក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែនបាននិយាយនៅលើគេហទំព័ររបស់ខ្លួនកាលពីចុងសប្តាហ៍ថា “គ្រាប់មីន គ្រាប់រំសេវ និងវត្ថុផ្ទុះផ្សេងទៀតកំពុងត្រូវបានដឹកចូលទៅក្នុងសមុទ្រ។ ការប្រមូលផ្តុំនៃសារធាតុទាំងនេះ គឺបង្ករឲ្យមាន”គ្រោះកាចចំពោះត្រី” ដែលនៅក្នុងតំបន់នោះថែមទៀតផង។
ក្រសួងបាននិយាយថា “ទឹកទន្លេ Dnipro ដែលបានហូរចូលទៅក្នុងសមុទ្រខ្មៅ គឺធ្វើឲ្យមានមុខសញ្ញាជាច្រើននៃការបំផ្លិចបំផ្លាញ ដោយបង្ករឡើងដោយជនជាតិរុស្ស៊ី” ។
វាបានបន្ថែមថា “ផលវិបាកនៃ ecocide គឺកាន់តែគួរឱ្យភ័យខ្លាច” ។
ការបាក់ទំនប់វារីអគ្គិសនីនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី 6 ខែមិថុនា គឺជាគ្រោះមហន្តរាយឧស្សាហកម្ម និងអេកូឡូស៊ីដ៏ធំបំផុតមួយនៅក្នុងទ្វីបអឺរ៉ុបអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ គ្រោះមហន្តរាយនេះបានបំផ្លាញភូមិទាំងមូល ដីស្រែចំការ ជន់លិច ការបាត់បង់ថាមពល និងទឹកស្អាត ថែមទាំងបង្ករការខូចខាតដល់បរិស្ថានផងដែរ។
Prokudin បាននិយាយថា ការហែលទឹក និងការនេសាទត្រូវបានហាមឃាត់នៅក្នុងតំបន់ ហើយប្រជាជនត្រូវបានគេណែនាំឱ្យផឹកតែទឹកដប ឬទឹកដែលនាំចូល។
លោកបានបន្ថែមថា ទន្ទឹមនឹងនោះ ព្យុះផ្គររន្ទះ និងខ្យល់បក់បោកដែលរំពឹងទុកនៅថ្ងៃអាទិត្យមានន័យថា “អ្នកស្ម័គ្រចិត្តនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជួយសង្គ្រោះណាមួយឡើយ” លោកបានបន្ថែម។
រដ្ឋមន្ត្រីលោកខាងលិចជាច្រើនបានស្តីបន្ទោសការដួលរលំនៃទំនប់ដែលកាន់កាប់ដោយរុស្ស៊ីនៅលើទីក្រុងម៉ូស្គូ ហើយប្រមុខរដ្ឋបាលយោធាក្នុងតំបន់ លោក Oleksandr Prokudin បាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃសៅរ៍ថា មនុស្សសរុបចំនួន 2,699 នាក់ រួមទាំងកុមារចំនួន 178 នាក់ ត្រូវបានជម្លៀសចេញពីការតាំងទីលំនៅជិតផុតពូជនៅក្នុងតំបន់ Kherson ចាប់តាំងពីមានការដួលរលំនៃទំនប់ទឹក។
លោក Prokudin បាននិយាយថា “កំហាប់នៃសារធាតុគ្រោះថ្នាក់នៅក្នុងទឹកគឺខ្ពស់ជាងបទដ្ឋានដែលអាចអនុញ្ញាត”ហើយតំបន់ទឹកលិចនៅក្នុងតំបន់ Kherson បាន “ថយចុះស្ទើរតែពាក់កណ្តាល” ហើយកម្រិតទឹកជាមធ្យមបានថយចុះ 27 សង់ទីម៉ែត្រ (0.9 ហ្វីត) ដល់ 4.45 ម៉ែត្រ (14 ហ្វីត) ។
ប៉ុន្តែវានៅតែមិនអាចនិយាយបានថា តើវាដួលរលំដោយសារតែវាត្រូវបានកំណត់គោលដៅដោយចេតនា ឬក៏ជាផ្នែកមួយនៃសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ឬថាតើការរំលោភនេះអាចបណ្តាលមកពីការបរាជ័យរបស់កងសម្ព័ន្ធណាមួយក៏មិន ដឹង។
ឥទ្ធិពលនៃការបាក់ទំនប់នេះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងទ្វីបអ៊ឺរ៉ុប។
គេហទំព័រក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រៅពីឆ្នេរសមុទ្រខ្មៅ ក្នុងតំបន់ Dnipropetrovsk សហគមន៍ Marhanets, Nikopol, Pokrovsk និង Hrushivka ត្រូវបានគេទុកចោល។ ហើយផ្នែកមួយចំនួនបន្ទាប់ពីនោះក៏គ្មានការផ្គត់ផ្គង់ទឹកផងដែរ។
បើយោងតាមអាជ្ញាធរផ្លូវដែករបស់ប្រទេសអ៊ុយក្រែន តាមគេហទំព័រក្រសួងកិច្ចការផ្ទៃក្នុង បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ខណៈដែល “ផ្នែកទាំងមូលនៃផ្លូវដែកមួយដែលនៅជិត Nikopol ត្រូវបានបំផ្លាញទាំងស្រុង។
នៅ Mykolaiv ផ្លូវចូលទៅកាន់ភូមិ Afanasivka ដែលជាកន្លែងដែលអ្នកស្រុក 379 រស់នៅត្រូវបានកាត់ផ្តាច់ទាំងស្រុង នូវសេវាសង្គ្រោះបន្ទាន់។
ទន្ទឹមនឹងនោះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ដោយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ក៏បានផ្តល់ជំនួយរបស់ប្រទេសដើម្បីការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដែលបានលេបត្របាក់តំបន់ជាច្រើននៃប្រទេសកាណាដា ទៅផ្គត់ផ្គង់ដល់អ៊ុយក្រែនផងដែរ។
លោក Zelensky បាននិយាយថា “ជាពិតណាស់យើងនឹងមិននៅឆ្ងាយពីគ្រោះមហន្តរាយដែលកាណាដាកំពុងជួបប្រទះនៅពេលនេះទេ” ។
“ភ្លើងឆេះព្រៃដ៏ធំ ការបាត់បង់បរិស្ថានដ៏ធំ គឺវាបានគំរាមកំហែងដល់មនុស្សនិងសត្វ”។
មេដឹកនាំអ៊ុយក្រែនពីមុនបានចោទប្រកាន់កងកម្លាំងរុស្ស៊ីពីការបាញ់ប្រហារទៅលើក្រុមអ្នកជួយសង្គ្រោះអ៊ុយក្រែនដែលព្យាយាមចូលទៅដល់តំបន់លិចទឹកក្នុងតំបន់ Kherson ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
លោក Zelensky បានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថាកាលពីថ្ងៃសៅរ៍ថា “យើងកំពុងលើកទឹកចិត្តដល់អង្គការអន្តរជាតិនិងការគាំទ្រអន្តរជាតិដើម្បីមកដល់ផ្នែកនៃតំបន់ Kherson។ ព្រោះ “មនុស្សជាង 3,000 នាក់ត្រូវបានជម្លៀសរួចហើយនៅក្នុងតំបន់ Kherson និង Mykolaiv” បន្ទាប់ពីការបាក់ទំនប់វារីអគ្គិសនី ប៉ុន្តែមានតែនៅក្នុង “ទឹកដីផ្នែកខាងក្រោមនៃការគ្រប់គ្រងរបស់អ៊ុយក្រែនតែប៉ុណ្ណោះ” ។
ចំនែកកាលពីថ្ងៃសៅរ៍នោះផងដែរ ខាងក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ស្តីបន្ទោសការបាក់ទំនប់លើ«ការវាយប្រហារតាមវិធីសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។
រូស្ស៊ីវាបានអះអាងទៀតថា “ការវាយប្រហារជាទៀងទាត់” លើរោងចក្រវារីអគ្គិសនី Kakhovka ពីកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន “បាននាំឱ្យមានការបំផ្លិចបំផ្លាញរចនាសម្ព័ន្ធរបស់ទំនប់ទឹក ហើយការហូរចេញនៃទឹកដែលមិនអាចគ្រប់គ្រងបានពីអាងស្តុកទឹក Kakhovka នៅផ្នែកខាងក្រោមនៃទន្លេ Dnipro” ទើបបណ្តាលឲ្យមានរឿងដូច្នេះកើតឡើង។