លោក Pita ប្រឆាំងជាដាច់ខាតលើការប្រមូលផ្តុំនៃ ក្រុមនិស្សិត ដែលមានបំណងចង់បំបែក រដ្ឋចេញពីប្រទេសថៃ

កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រធានគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat បានប្រឆាំងនឹងការអំពាវនាវឱ្យមានការបំបែកភាគខាងត្បូងចេញពីប្រទេសថៃ ដោយលោកបាននិយាយថាគណបក្សរបស់លោកឈរលើគោលការណ៍មួយដែលមិនអាចផ្លាស់ប្តូរបាននោះគឺ ប្រទេសថៃជាព្រះរាជាណាចក្រដែលមិនអាចបំបែកបាន។

តាមដានយើងតាមរយៈ Telegram CPN Daily

          លោក Pita ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ MFP បាននិយាយថា ប្រព័ន្ធរដ្ឋបាលដូចគ្នាត្រូវតែអនុវត្តចំពោះប្រទេសទាំងមូល រួមទាំងខេត្តភាគខាងត្បូងដែលជ្រៅបំផុតចំនួនបីផងដែរ។ ភាគខាងត្បូងដែលនៅជ្រៅក៏គួរតែព្យាយាមកាត់បន្ថយនូវអំពើហិង្សា និងជម្លោះនៅក្នុងតំបន់។

ការលើកឡើងរបស់លោកបានធ្វើឡើងបន្ទាប់ពីសកម្មជននិស្សិតមួយក្រុមកាលពីថ្ងៃពុធ បានលើកកម្ពស់នៃការបំបែកខ្លួននៃភាគខាងត្បូងដ៏ជ្រៅនៅក្នុងសិក្ខាសាលាមួយដែលមានចំណងជើងថា “ការប្តេជ្ញាចិត្តដោយខ្លួនឯង” នៅមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Prince of Songkla University Pattani ។

អ្នកចូលរួមម្នាក់ៗត្រូវបានសួរថា តើប្រជាជននៅខេត្តជាប់ព្រំដែនភាគខាងត្បូងគួរមានសិទ្ធិបោះឆ្នោតឱ្យ “រដ្ឋប៉ាតានី” ឬការបែងចែកខេត្តចំនួនបីគឺ យ៉ាឡា ប៉ាតានី ណារ៉ាធីវ៉ាត់ និងស្រុកបួនគឺ ថេប៉ា ណាថាវី ឆាណា និង Saba Yoi នៅ Songkhla ពីប្រទេសថៃ។ សិក្ខាសាលាបានណែនាំ “Pelajar Bangsa” ឬហៅថា “ចលនានិស្សិតជាតិ”។

សកម្មភាពសិក្ខាសាលានេះ បានជំរុញឱ្យអាជ្ញាធរសន្តិសុខបើកការស៊ើបអង្កេតទៅលើបុគ្គលដែលពាក់ព័ន្ធដោយការហៅទូរស័ព្ទ វាបានធ្វើឲ្យក្រុមប្រមូលផ្តុំមានការភ័យខ្លាច និងត្រូវបានបំបែក។ ចំនែកលោកនាយករដ្ឋមន្ត្រីវិញ ក៏បានណែនាំដល់ក្រុមប្រឹក្សាសន្តិសុខជាតិ(NSC) ឱ្យចាត់វិធានការលើការប្រមូលផ្តុំមួយនេះផងដែរ។

លោក Pita បាននិយាយថា MFP​ និងដៃគូរសម្ព័ន្ធអនាគតទាំងប្រាំបី និងបើកកិច្ចពិភាក្សានៅឯទីស្នាក់ការកណ្តាលរបស់ MFP ជុំវិញបញ្ហា ស្តីពីសន្តិភាពនៅតំបន់ភាគខាងត្បូង។

លោក Romdon Panjor សមាជិកបក្ស បាននិយាយថា ការអំពាវនាវនេះគឺដើម្បីឱ្យមានវិមជ្ឈការកាន់តែខ្លាំងនៃអំណាច និងការចូលរួមពីសាធារណៈជន មិនមែនលទ្ធិអបគមន៍ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ។  ទោះជាយ៉ាងណាក៏ដោយ លោកថាគួរតែមានវេទិកាមួយសម្រាប់ការផ្លាស់ប្តូរទស្សនៈ ហើយថាការប្រមូលធាតុចូលពីក្រុមនិស្សិតគឺជាផ្នែកនៃដំណើរការការងាររបស់ក្រុមប្រឹក្សា។

លោក Romdon បាននិយាយទៀតថា ក្រុមប្រឹក្សាដំបូងបានយល់ព្រមថា តួនាទីរបស់កងកម្លាំងសន្តិសុខគួរតែត្រូវបានកាត់បន្ថយ ខណៈដែលការប្រមូលផ្តុំគឺសុទ្ធសឹងតែជាជនស៊ីវិល។

លោកសាស្ត្រាចារ្យ Panitan Wattanayagorn អ្នកជំនាញផ្នែកសន្តិសុខ បាននិយាយថា សិក្ខាសាលាដែលបង្កើតឡើងដោយក្រុមនិស្សិតនេះគឺបានពិភាក្សាដោយបើកចំហអំពី “ការធ្វើប្រជាមតិស្តីពីការបំបែកខ្លួន” និងមានការបង្ហាញពីអ្នកនយោបាយជាន់ខ្ពស់ដែលមកពីគណបក្សចម្រុះថែមទៀតផង។ ចំពោះសកម្មជននយោបាយលោក Srisuwan Janya ក៏បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យប៉ូលីស Metropolitan ប្រឆាំងនឹងការប្រមូលផ្តុំនៃជននិស្សិតទាំងនោះ ដោយចោទប្រកាន់ពួកគេពីបទរំលោភធម្មនុញ្ញ។

Reporter:
scroll to top