សេដ្ឋកិច្ចរបស់ ហុងកុង ត្រូវបានគេរំពឹងថានឹងកើនឡើង លឿនជាងការព្យាករណ៍ទុកមុន ដោយសារការចំណាយរបស់អ្នកប្រើប្រាស់កំពុងតែមានសន្ទុះងើបឡើងវិញ ខណៈពេលដែលកំណើននៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុគូប្រជែង សិង្ហបុរី ទំនងជានឹងធ្លាក់ចុះដោយសារតម្រូវការជាសកលមានការថយចុះ។
បើយោងតាមការស្ទង់មតិចុងក្រោយរបស់ Bloomberg របស់អ្នកសេដ្ឋកិច្ចដែលធ្វើឡើងនៅថ្ងៃទី 1-7 ខែមិថុនា បានបង្ហាញថា កំណើននៅក្នុងទីក្រុងហុងកុងនឹងកើនឡើងរហូតដល់ទៅ 4.6 ភាគរយនៅឆ្នាំ 2023 ការកើនឡើងនេះគឺខ្ពស់ជាងឆ្នាំមុន ដោយកាលពីឆ្នាំ 2022 កំណើនសេដ្ឋកិច្ចរបស់ហុងកុងមានត្រឹមតែប្រមាណ 3.4 ភាគរយតែប៉ុណ្ណោះ។
ទន្ទឹមនឹងនោះបើយើងក្រឡេកទៅមើលការស្ទង់មតិនៅប្រទេសសឹង្ហបុរីវិញបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសមួយនេះ ត្រូវបានព្យាករណ៍ថានឹងមានការកើនឡើងប្រហែល 1.4 ភាគរយ តួរលេខនេះសរបញ្ជាក់ឲ្យឃើញថា វាមានការធ្លាក់ចុះជាងពាក់កណ្តាល។
លោក Gary Ng សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Natixis SA លោកបានមានប្រសាសន៍ថា “សេដ្ឋកិច្ចរបស់ហុងកុងបន្តមើលឃើញការស្ទុះងើបឡើងវិញ ដែលមានការជំរុញដោយការប្រើប្រាស់និងការគាំទ្រដោយវិស័យទេសចរណ៍ ទើបជំរុញឱ្យមានការរំពឹងថា វាជួយឲ្យមានកំណើនដល់សេដ្ឋកិច្ចក្នុងរយៈពេលខ្លីខាងមុខ” ។
លោកបាននិយាយថា វានូវតែមានហានិភ័យ ព្រោះការធ្លាក់ចុះសេដ្ឋកិច្ចលើពិភពលោក ទើបបណ្តាលឲ្យមានការកើនឡើងអត្រាការប្រាក់។
អ្នកសេដ្ឋកិច្ចបានបង្កើនការព្យាករណ៍កំណើនក្នុងត្រីមាសទីពីរ របស់ពួកគេចន្លោះពី 1.7 ភាគរយដល់ 3.3 ភាគរយនៅក្នុងការស្ទង់មតិចុងក្រោយនេះ។ បន្ទាប់មកសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងអាចកើនឡើងដល់ 6.7 ភាគរយនៅក្នុងត្រីមាសទីបី និង 7.1 ភាគរយក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំនេះ។
សម្រាប់ប្រទេសសិង្ហបុរី វាអាចទៅរួចដែលសេដ្ឋកិច្ចអាចឈានចូលដល់វិបត្តិបច្ចេកទេសនៅក្នុងឆមាសទីមួយនៃឆ្នាំ 2023 ដែលភាគច្រើនត្រូវបានជំរុញដោយភាពទន់ខ្សោយក្នុងវិស័យផលិតកម្ម នេះបើយោងតាមលោក Alvin Liew សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារ United Overseas Bank ។
ការធ្លាក់ចុះសេដ្ឋកិច្ចជាធម្មតាត្រូវបានកំណត់ជាពីរត្រីមាសជាប់គ្នានៃការធ្លាក់ចុះ ពីមួយត្រីមាសទៅមួយត្រីមាសគឺអាស្រ័យលើផលិតផលក្នុងស្រុកសរុប។
ការផ្លាស់ទីពីលើទីក្រុងហុងកុង ប្រទេសសិង្ហបុរីឥឡូវនេះគឺជាទីក្រុងមានតម្លៃបំផុតរបស់អាស៊ី សម្រាប់វិស័យអចលនទ្រព្យឯកជន។
ការព្យាករណ៍សម្រាប់អតិផរណានៃអ្នកប្រើប្រាស់សម្រាប់ប្រទេសសិង្ហបុរីវិញ ត្រូវបានគេប៉ានស្មានថានិងមានការកើនឡើងរហូតដល់ឆ្នាំក្រោយ ដោយអ្នកសេដ្ឋកិច្ចបានព្យាករណ៍ថា វាអាចនឹងកើនឡើងដល់ 5 ភាគរយពេញមួយឆ្នាំ។ បន្ទាប់មកទៀតក៏អាចមានការកើនឡើងពី 4.7 ភាគរយកាល ឬអាច 3.1 ភាគរយសម្រាប់ឆ្នាំ 2024 នេះបើធៀបទៅនឹងការស្ទង់មតិគឺមានតែត្រឹម2.8 ភាគរយតែប៉ុណ្ណោះ។
ប៉ុន្តែយ៉ាងណាមិញ សម្រាប់ហុងកុងការរំពឹងទុកនៃអតិផរណាគឺមិនផ្លាស់ប្តូរនៅក្នុងការស្ទង់មតិនេះទេ វានូវអាចត្រឹម 2.4 ភាគរយ និង 2.3 ភាគរយសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ។