នាយកដ្ឋានអាកាសធាតុឥណ្ឌាបាននិយាយកាលពីថ្ងៃច័ន្ទថា ព្យុះនៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសឥណ្ឌានិងក្លាយជាព្យុះ Cyclone ដ៏មានឥទ្ធិពល ហើយអាចវាយប្រហាររដ្ឋ Gujarat ភាគខាងលិចរបស់ប្រទេសឥណ្ឌា និងផ្នែកភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានក្នុងសប្តាហ៍នេះ។ បើយោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាននិយាយថាព្យុះ Cyclone ដែលមានឈ្មោះថា Biparjoy ត្រូវបានគេព្យាករណ៍ថា នឹងបោកបក់នៅរសៀលថ្ងៃព្រហស្បតិ៍ រវាង Mandvi ក្នុងរដ្ឋ Gujarat និង Karachi ក្នុងប្រទេសប៉ាគីស្ថាន ជាមួយនឹងល្បឿនខ្យល់អតិបរមាចនលោះពី 125-135 គីឡូម៉ែត្រ (78-84 ម៉ាយ) ក្នុងមួយម៉ោង ហើវាក៏អាចបក់បោករហូតដល់ 150 គីឡូម៉ែត្រ (93 ម៉ាយ) ក្នុងមួយម៉ោងថែមទៀតផង។
មន្ត្រីការិយាល័យអាកាសធាតុ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ជិតរាប់សិបក្នុងស្រុកនៅក្បែរឆ្នេរសមុទ្រ Gujarat នឹងរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោក បើទោះបីជាតំបន់ខ្លះមានប្រជាជនតិច ហើយកម្រិតនៃការខូចខាតតិចតួចក៏ដោយ ។
រាជរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃច័ន្ទថា អ្នកនេសាទនៅក្នុងរដ្ឋ Gujarat ត្រូវបានណែនាំមិនឲ្យទៅសមុទ្រ ហើយអ្នកដែលនៅសមុទ្រត្រូវបានហៅត្រឡប់មកវិញ ហើយទូកចំនួន 21,000 គ្រឿងត្រូវបានចតចោលរហូតមកដល់ពេលនេះ។
ក្នុងនោះផងដែរ កំពង់ផែពាណិជ្ជកម្មរបស់ក្រុម Adani (APSE.NS) បាននិយាយនៅក្នុងឯកសារផ្លាស់ប្តូរថា ខ្លួនបានផ្អាកប្រតិបត្តិការនាវារបស់ខ្លួនកាលពីថ្ងៃច័ន្ទនៅឯ Mundra ដែលជាកំពង់ផែពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា ហើយវាមានស្ថានីយនាំចូលធ្យូងថ្មដ៏ធំបំផុតរបស់ប្រទេស ក៏ដូចជានៅកំពង់ផែ Tuna នៅជិត Kandla ផងដែរ។
បើយោងតាមគេហទំព័ររបស់ Shelf Drilling បានឲ្យដឹងថា ឆ្មាំឆ្នេរសមុទ្រឥណ្ឌាបាននិយាយថា ខ្លួនកំពុងស្នើរសុំជម្លៀសបុគ្គលិក 50 នាក់ចេញពីកន្លែងខួងយកប្រេងចេញពីឆ្នេរសមុទ្រ Gujarat ដែលមានឈ្មោះថា Key Singapore ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Shelf Drilling (SHLF.OL) ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ហើយបច្ចុប្បន្នកំពុងធ្វើការឱ្យ Cairn Oil & Gas (Vedanta Ltd. ) (VDAN.NS)។
Shelf Drilling និង Cairn Oil & Gas មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
Gujarat Pipavav Port Limited បាននិយាយនៅក្នុងឯកសារផ្សារហ៊ុនកាលពីថ្ងៃច័ន្ទថា ប្រតិបត្តិការនៅកំពង់ផែ Pipavav របស់ខ្លួនត្រូវបានផ្អាកចាប់តាំងពីល្ងាចថ្ងៃសៅរ៍ ដោយសារ “ស្ថានភាពអាកាសធាតុកំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរ” ។
រដ្ឋាភិបាលបាននិយាយថា10 ក្រុម នៃកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ (SDRF) និង 12 ក្រុម នៃកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ (NDRF) ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋ Gujarat ក្នុងនោះផងដែរក៏មានក្រុម NDRF ចំនួន 3 ទៀតកំពុងរង់ចាំការធ្វើអន្តរាគមន៍បន្ថែមពីក្រុមខាងលើ។ ចំនែកឯ15 ក្រុម ផ្សេងទៀតបានត្រៀមខ្លួនរួចជាស្រេចក្នុងការយកយន្តហោះពីរដ្ឋផ្សេងទៀតមកត្រៀមទុក ដោយគ្រាន់តែរង់ចាំការជូនដំណឹងតែប៉ុណ្ណោះ។
លោកបានបន្ថែមទៀតថា “ក្រុមជួយសង្គ្រោះ និងឆ្មាំឆ្នេរសមុទ្រ បូករួមទាំងកងទ័ព និងកងទ័ពជើងទឹក រួមជាមួយនឹងកប៉ាល់ និងយន្តហោះត្រូវបានរក្សាឱ្យត្រៀមខ្លួនរួចជាស្រេចក្នុងការរង់ចាំ”នៅពេលមានការប្រកាសអាសន្ន ។
ចំនែកអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ប្រទេសប៉ាគីស្ថានដែលជាអ្នកជិតបាននិយាយថា ការណែនាំកំពុងត្រូវបានផ្តល់ឲ្យចាត់វិធានការប្រុងប្រយ័ត្ននៅតំបន់ភាគខាងត្បូង និងភាគអាគ្នេយ៍ដែលអាចរងផលប៉ះពាល់។
អាជ្ញាធររបស់មួយនេះបាននិយាយថា “ផលប៉ះពាល់នៃការវិវត្តន៍របស់ (Cyclone) នឹងអាចអភិវឌ្ឍបន្ថែមទៀតដែលលើសពីស្ថានភាពបច្ចុប្បន្ន” ។
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាបាននិយាយថា ដើមឡើយ ព្យុះ Cyclone ឆ្នាំ 1998 បានសម្លាប់មនុស្សយ៉ាងតិច 4,000 នាក់ និងបានបង្ករឲ្យមានការខូចខាតដែលត្រូវចំណាយអស់រាប់រយលានដុល្លារនៅក្នុងរដ្ឋ Gujarat ។
ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌាបាននិយាយថា Biparjoy បានពន្យារពេលនៃការចាប់ផ្តើមរបស់ខ្យល់មូសុងប្រចាំឆ្នាំលើរដ្ឋ Kerala ភាគខាងត្បូង ប៉ុន្តែឥឡូវនេះលក្ខខណ្ឌរបស់វាបានអំណោយផលសម្រាប់ការវិវត្តទឹកភ្លៀងដែលយើងត្រូវការយ៉ាងច្រើន នៅក្នុងតំបន់ជាច្រើនទៀតនៃរដ្ឋ Maharashtra, Karnataka, Andhra Pradesh និងរដ្ឋ Tamil Nadu ។