មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat បានរកឃើញថាខ្លួនគាត់ផ្ទាល់គឺកំពុងស្ថិតនៅក្នុងកន្លែងដ៏តឹងរ៉ឹងមួយ ដែលទាក់ទងនឹងភាពជាម្ចាស់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់គាត់នៅពេលកំពុងដំណើរការនៅក្នុងការបោះឆ្នោតជាតិ ខណៈពេលថ្មីៗនេះគាត់បានទទួលស្គាល់ថាគាត់បានកាន់កាប់ភាគហ៊ុននៅក្នុង iTV ជាអ្នកប្រតិបត្តិអចលនទ្រព្យរបស់ឪពុកគាត់ មុនពេលផ្ទេរទៅសាច់ញាតិផ្សេងទៀតក្នុងគោលបំណងដើម្បីជៀសវាងផលវិបាកនៃផ្នែកច្បាប់បន្ថែមទៀត។
លោក Pita បានសារភាពកាលពីសប្តាហ៍មុនថា លោកបានផ្ទេរភាគហ៊ុនចំនួន 42,000 ទៅកាន់ញាតិសន្តានរបស់លោក ដើម្បីទប់ស្កាត់ការផ្លាស់ប្តូរណាមួយដែលរារាំងការឡើងកាន់អំណាចរបស់លោក។ មុននេះ គាត់បាននិយាយថា គាត់ធ្លាប់បានកាន់កាប់ភាគហ៊ុនក្នុងនាមជាអ្នកប្រតិបត្តិមរតករបស់ឪពុកចុងរបស់លោក ប៉ុន្តែវាមិនមែនជាអ្នកស្នងមរតកនោះទេ។
លោក Niwatchai Kasemongkol អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បាននិយាយថា លោក Pita បានបញ្ជូនកំណត់ត្រានៃភាគហ៊ុនរបស់គាត់នៅក្នុង iTV ទៅកាន់ទីភ្នាក់ងារនេះ គឺបន្ទាប់ពីគាត់បានក្លាយជាសមាជិកសភា បន្ទាប់ពីការបោះឆ្នោតសកលកាលពីឆ្នាំ 2019 ។
លោក Niwatchai Kasemongkol បាននិយាយថាមេដឹកនាំ MFP ក៏បានភ្ជាប់ច្បាប់ចម្លងនៃដីការបស់តុលាការដែលតែងតាំងគាត់ជាអ្នកប្រតិបត្តិមរតក បន្តរពីឪពុកចុងរបស់គាត់ ប៉ុន្តែ NACC មិនអាចផ្ទៀងផ្ទាត់ឯកសារនេះបានទេ ដោយសារតុលាការលែងមានវានៅក្នុងកំណត់ត្រារបស់ខ្លួន។
លោក Niwatchai បាននិយាយថា ទីភ្នាក់ងារត្រូវបានតម្រូវឱ្យពិនិត្យឯកសារជាមួយអាជ្ញាធរឡើងវិញ ប៉ុន្តែវាមិនអាចរកឃើញកំណត់ត្រារបស់វាទេ ហើយឯកសារមួយនោះវាមានអាយុកាលជិតពីរទសវត្សរ៍ទៅហើយ។
លោក Niwatchai បាននិយាយទៀតថា លោក Pita នឹងត្រូវបានស្នើសុំឱ្យដាក់ឯកសារបន្ថែម ដើម្បីបញ្ជាក់ពីការអះអាងរបស់គាត់ថា រូបលោកកាន់កាប់ភាគហ៊ុនជាអ្នកប្រតិបត្តិមរតករបស់គ្រួសារតែប៉ុណ្ណោះ។
តាមច្បាប់ ទ្រព្យសម្បត្តិ និងបំណុលទាំងអស់ដែលប្រកាសដោយអ្នកកាន់ការិយាល័យនយោបាយ ត្រូវតែជាកម្មសិទ្ធិរបស់អ្នកកាន់នៅពេលពួកគេបានប្រកាស។
លោក Niwatchai បាននិយាយថា “ប្រសិនបើបុគ្គលម្នាក់កាន់កាប់ភាគហ៊ុនក្នុងនាមជាប្រតិបត្តិករ វាមិនច្បាស់ថាចំនួនភាគហ៊ុនចំនួនប៉ុន្មានដែលគាត់បានទទួលវាជាមរតកទេ ហើយភាគហ៊ុនក៏មិនត្រូវបានបែងចែកឱ្យគាត់ក្នុងនាមជាអ្នកស្នងនោះទេ” ។
(សំនួរ)៖ នៅពេលសួរថា តើដីការបស់តុលាការធម្មនុញ្ញនឹងជម្រះមន្ទិលសង្ស័យជុំវិញករណីកាន់កាប់ភាគហ៊ុនរបស់លោក Pita ដែរឬអត់? លោក Niwatchai មានប្រសាសន៍ថា NACC មិនមានសិទ្ធិគ្រប់គ្រងលើបញ្ហានេះ ឬលក្ខណៈសម្បត្តិរបស់លោក Pita ដែលត្រឹមជាបេក្ខជនបោះឆ្នោតនោះទេ។
លោកបាននិយាយថា NACC នឹងប្រគល់ទ្រព្យសម្បត្តិ និងប្រកាសបំណុលរបស់លោក Pita ទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ប្រសិនបើមានការស្នើសុំ។
បើយោងតាមអគ្គលេខាធិការ NACC លោក Pita មិនទាន់ដាក់ទ្រព្យសម្បត្តិ និងបំណុលរបស់គាត់ទេ បន្ទាប់ពីលោកបានលាលែងពីតំណែងជាសមាជិកសភា ហើយគាត់មានពេលរហូតដល់ថ្ងៃទី ១៨ ខែមិថុនា ដើម្បីដាក់ឯកសារនេះ។
អតីតសមាជិកសភាមានពេលរហូតដល់ 60 ថ្ងៃបន្ទាប់ពីការលាលែងពីតំណែង ដើម្បីដាក់សេចក្តីប្រកាស ឬត្រឹមថ្ងៃទី 19 ខែឧសភា។ ទោះជាយ៉ាងណាក៏ដោយ កាលកំណត់ត្រូវបានពន្យារពេលដល់ថ្ងៃទី 18 ខែមិថុនានៅក្នុងឆ្នាំនេះ។
(សំនួរ)៖ នៅពេលសួរថាតើលោក Pita ត្រូវបានគេតម្រូវឱ្យប្រកាសផ្ទេរភាគហ៊ុននៅក្នុងសេចក្តីប្រកាសថ្មីនោះដែរឬទេ? លោក Niwatchai បាននិយាយថា មេដឹកនាំ MFP មិនចាំបាច់ធ្វើទេ ប៉ុន្តែ NACC អាចស្នើឱ្យគាត់បង្ហាញភស្តុតាងថា គាត់លែងកាន់កាប់ភាគហ៊ុនទាំងនោះទៀតហើយ។
(សំនួរ) ៖ចំពោះការអះអាងដែលថាលោក Pita បានធានាប្រាក់កម្ចី ប៉ុន្តែមិនបានប្រកាសប្រាប់ NACC តើមានកំហុសដែរឬទេ? លោក Niwatchai បានឆ្លើយថាដ៏រាបណាគាត់មិនត្រូវបានគេបញ្ជាឱ្យសងប្រាក់កម្ចីនោះ គាត់មិនត្រូវបានទាមទារឱ្យធ្វើសេចក្តីប្រកាសនោះទេ។
អតីតស្នងការរៀបចំការបោះឆ្នោត លោក Somchai Srisutthiyakorn បានបង្ហោះនៅលើហ្វេសប៊ុកកាលពីថ្ងៃពុធថាការសម្រេចចិត្តរបស់លោក Pita ក្នុងការផ្ទេរភាគហ៊ុន iTV របស់គាត់គឺបានបង្ហាញថា មេដឹកនាំ MFP ពីមុនបានកាន់កាប់ភាគហ៊ុនទាំងនោះ វាល្អជាជាងថាគាត់កំពុងតែ “បោះបង់ចោល” មរតករបស់គាត់។
លោក Pita បានលើកឡើងពីឯកសារផ្ទេរភាគហ៊ុនដែលបានដាក់ទៅកាន់ EC ដោយសកម្មជននយោបាយ លោក Ruangkrai Leekitwattana គឺដើម្បីគាំទ្រការអះអាងរបស់លោក ព្រោះឯកសារដែលបង្ហាញនោះ គឺវាជាការផ្ទេរភាគហ៊ុនពីលោក Pita ទៅឱ្យបងប្រុសរបស់គាត់ឈ្មោះ Pasin តាំងពីថ្ងៃទី 25 ខែឧសភា។
លោក Somchai បាននិយាយថា ផ្អែកលើឯកសារនេះ ហាក់បីដូចជានៅសល់សំណួរមួយ គឺថាតើ iTV នៅតែស្ថិតក្នុងចំណាត់ថ្នាក់ស្របច្បាប់ជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែរឬទេ?
នៅក្នុងឯកសារនោះ លោក Pita មិនបានកំណត់អត្តសញ្ញាណខ្លួនឯងថាជាអ្នកប្រតិបត្តិមរតករបស់គ្រួសារនោះទេ។
ទន្ទឹមនឹងនោះ នៅក្នុងសុន្ទរកថាថ្លែងអំណរគុណដែលថ្លែងទៅកាន់អ្នកគាំទ្រ MFP នៅទីក្រុង Lampang លោក Pita បាននិយាយថា ការចូលរួមជាសាធារណៈនឹងជំរុញឱ្យមានការផ្លាស់ប្តូរ។
គាត់បាននិយាយថា “ជាផ្នែកមួយនៃនយោបាយ។