មនុស្ស 50 លាននាក់ដែលរស់នៅក្នុងទីក្រុងមួយនៃរដ្ឋតិចសាស់កំពុងស្ថិតនៅក្រោមការគំរាមកំហែងដ៏ធ្ងន់ធ្ងរពីព្យុះកំបុតត្បូង

តាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន CNN បានឲ្យដឹងថា មនុស្សជាង 50 លាននាក់នៅទូទាំងផ្នែកធំ នៃសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្រោមការគំរាមកំហែងអាកាសធាតុធ្ងន់ធ្ងរកាលពីថ្ងៃសុក្រ គឺនៅមួយថ្ងៃបន្ទាប់ពី ព្យុះ បានកាត់ ផ្លូវដ៏គួរឱ្យភ័យខ្លាច ហើយវាបានឆ្លងកាត់រដ្ឋតិចសាស់និងផ្លរីដា។

តាមដានយើងតាមរយៈ Telegram CPN Daily

ប្រធានអគ្គីភ័យម្នាក់បានប្រាប់ CNN ថា មនុស្ស 3 នាក់បានបាត់បង់ជីវិតនៅក្នុងទីក្រុង Perryton នៃរដ្ឋ Texas នៅពេលដែល ខ្យល់ព្យុះកំបុតត្បូងមួយ បានបោកបក់មកលើទីក្រុងកាលពីថ្ងៃព្រហស្បតិ៍។ 

នាយកប្រតិបត្តិបណ្តោះអាសន្ននៃមន្ទីរពេទ្យ Ochiltree General Hospital បានប្រាប់ CNN ថា ព្យុះដែលបានកើតឡើងនេះបានធ្វើឲ្យមនុស្សជិត 100 នាក់នៅក្នុងទីក្រុង Texas Panhandle ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

មន្ត្រី​ស្រុក Escambia បាន​និយាយថា ហើយ​មនុស្ស​ម្នាក់​នៅ​រដ្ឋ Florida បាន​ស្លាប់​ភ្លាមៗ បន្ទាប់​ពីបាន​ជាប់​នៅ​ក្រោម​ដើម​ឈើ​ដែល​ធ្លាក់​មក​លើ​ផ្ទះ​របស់​ពួក​គេ។

នៅព្រឹកថ្ងៃសុក្រក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា៖ នៅក្នុងស្រុកPensacola ត្រូវរងការវាយប្រហារដោយគ្រោះទឹកជំនន់ភ្លាមៗពេញមួយយប់។

ហើយវាបានរីករាលដាល គួរឱ្យកត់សម្គាល់” ព្រោះទឹកជំនន់កំពុងបន្តនៅ West Pensacola, Warrington និង Gulf Breeze ។ មន្ត្រីសង្គ្រោះបន្ទាន់បាននិយាយថា “ផ្លូវជាច្រើននៅតែជន់លិចដោយទឹក ហើយវាបានចូលទៅក្នុងការដ្ឋានសំណង់ជាច្រើន”។

មន្ត្រី​ស្រុក​បាន​និយាយ​ថា អ្នក​ស្រុក​ជិត ១៥០ នាក់​នៃ​អគារ​អាផាតមិន​មួយ​ក្នុង​ទីក្រុង Pensacola ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ចំពេលដែល​មាន​ទឹក​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ហើយពួកគេទាំងនោះ​ត្រូវ​បាន​គេ​នាំ​ទៅ​មជ្ឈមណ្ឌល​សហគមន៍​សម្រាប់​ទីជម្រក។

ទីក្រុង Warrington ដែលស្ថិតនៅភាគខាងត្បូងនៃ Pensacola មានភ្លៀងធ្លាក់ជិតមួយហ្វីតក្នុងរយៈពេលត្រឹមតែបីម៉ោងតែប៉ុណ្ណោះ។ ការ​ប៉ាន់​ស្មាន​របស់​រ៉ាដា​បានបង្ហាញ​ថា ​ភ្លៀងអាច​ធ្លាក់​ដល់​ទៅ ១៦ អ៊ីញ​ពេញ​មួយ​យប់ ឬអាច​ច្រើនជាងនេះ​ទៀត​នៅ​​ព្រឹកថ្ងៃសុក្រ។ 

តំបន់ជាច្រើនដែលបានឃើញស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃព្រហស្បតិ៍ គេអាចមើលឃើញព្យុះត្រលប់មកវិញ ខណៈដែលវានៅត្រឹមកម្រិត 2 នៃ 5 ហានិភ័យ (តិចតួច) នៃព្យុះធ្ងន់ធ្ងរគឺស្ថិតនៅកន្លែងសម្រាប់ផ្នែកខ្លះនៃភាគខាងត្បូង កណ្តាលអាត្លង់ទិក និងវាលទំនាបខាងត្បូង។

ភ្លៀងធ្លាក់ធំ ជាមួយខ្យល់បក់បោក និងខ្យល់ព្យុះកំបុតត្បូង អាចកើតឡើងនៅក្នុងតំបន់ដែលមានហានិភ័យតិចតួច រួមមាន Montgomery និង Mobile នៅ Alabama, Little Rock, Arkansas; Jackson, Mississippi; និង Tallahassee រដ្ឋ Florida ។

សម្រាប់ហានិភ័យត្រឹមកម្រិត 1 នៃ 5 គឺស្ថិតនៅកន្លែងពី South Dakota ទៅ Florida និងសម្រាប់ផ្នែកខ្លះនៃ Mid-Atlantic ដែលជាតំបន់ដ៏ធំមួយរួមមាន Perryton ដែលរងគ្រោះខ្លាំង។ ហើយទីក្រុងផ្សេងទៀតនៅក្នុងតំបន់ហានិភ័យជិតខាង ដែលអាចមើលឃើញព្រិលធំៗ និងខ្យល់បក់បោកខ្លាំង រួមមាន Philadelphia, Baltimore, Washington, DC, Denver និង Jacksonville រដ្ឋ Florida។

ព្យុះដែលបានបោកបក់កាត់តាម Perryton វាបានបំផ្លាញផ្ទះ និងអាជីវកម្មនៅក្នុងទីក្រុងរបស់អ្នកស្រុកប្រហែល 8,000 រួមទាំងនាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់ និង EMS ក៏ដូចជាផ្ទះចល័តជាច្រើនផងដែរ។           ប្រធានផ្នែកពន្លត់អគ្គីភ័យលោក Paul Dutcher បាននិយាយថា តាមការកត់សំគាល់ គឺមានរថយន្ត របស់នាយកដ្ឋានជាច្រើនត្រូវបានរងនូវការខូចខាត។

ព្រោះថាបើគិតត្រឹមម៉ោង 3 ព្រឹក CT ផ្ទះ និងអាជីវកម្មជាង 220,000 នៅទូទាំងរដ្ឋតិចសាស់ គឺកំពុងស្ថិតក្នុងភាពងងឹត ហើយរដ្ឋ Louisiana ដែលនៅជិតខាងនោះ មានមនុស្សជាង 130,000 នាក់កំពុងតែគ្មានចរន្តភ្លើង ហើយការដាច់ភ្លើងនេះ ក៏ត្រូវបានរាយការណ៍ផងដែរថាកំពុងតែកើតឡើង​ នៅក្នុងរដ្ឋ Oklahoma, Florida និង Alabama ។

បើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានឲ្យដឹងថា៖ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានដាក់ពង្រាយការសង្គ្រោះបន្ទាន់របស់រដ្ឋជាច្រើន ដើម្បី “បំពេញនូវតម្រូវការសុវត្ថិភាពជីវិតជាបន្ទាន់នៅក្នុងទីក្រុង Perryton នៃរដ្ឋ Texas”។ លោកអភិបាលបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងនៅតែត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ធនធានបន្ថែមណាមួយដែលត្រូវការយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍អាកាសធាតុដ៏ធ្ងន់ធ្ងរនេះ” ។

Reporter:
scroll to top