រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសពេញមួយយប់ ទៅលើអ៊ុយក្រែន ដោយពួកគេបានសំដៅទៅលើរដ្ឋធានី និងទីក្រុងនានា ដោយវាយពីខាងកើតទៅខាងលិច ខណៈដែលប្រទេស បានចំណាយពេលពេញមួយយប់ ជាមួយនឹងសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស អស់រយៈពេលជាច្រើនម៉ោង។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា យោងតាមព័ត៌មានបឋម ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed របស់អ៊ីរ៉ង់ ចំនួន 28 គ្រឿងក្នុងចំណោម 30 គ្រឿងដែលរុស្ស៊ីបានបាញ់បង្ហោះ។
លោក Serhiy Popko ប្រធានរដ្ឋបាលយោធា Kyiv បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា គោលដៅសត្រូវប្រហែល 20 ត្រូវបានកំណត់ និងបំផ្លាញដោយកងកម្លាំងការពារដែនអាកាសរបស់យើងនៅក្នុងដែនអាកាសជុំវិញទីក្រុង Kyiv ។
រដ្ឋបាលយោធានៃទីក្រុង Kyiv ដែលជាទីក្រុងមានប្រជាជនប្រហែល 700,000 នាក់ និងមានចម្ងាយ 70 គីឡូម៉ែត្រ (43 ម៉ាយ) ពីព្រំដែនជាមួយប្រទេសប៉ូឡូញ NATO បាននិយាយថា ប្រទេសរុស្ស៊ីបានវាយប្រហារ “ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់” នៅក្នុងទីក្រុងនេះ ដោយបង្កឱ្យមានភ្លើងឆេះ។
បើតាមសេចក្តីរាយការណ៍បឋមគឺមិនមានអ្នករងរបួសទេ ។
លោក Yuriy Malashko ប្រធានរដ្ឋបាលយោធានៃតំបន់ Zaporizhzhia នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ការវាយឆ្មក់របស់រុស្ស៊ីបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងទ្រព្យសម្បត្តិកសិកម្ម និងដំណាំកសិកម្មថែមទៀតផង។
តាមការរាយការណ៍នៅក្នុងក្រុង Zaporizhzhia គ្មានអ្នកស្លាប់និងរបួសនោះទេ។
យោងតាមរបាយការណ៍បឋមបានឱ្យដឹងថា មេបញ្ជាការយោធាកំពូលបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន 7 គ្រាប់ក្នុងការវាយប្រហារលើទីក្រុង Zaporizhzhia ។
សម្រាប់ រ៉យទ័រ មិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ីនោះដែរ។