នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នឹងបង្ហាញកញ្ចប់ដ៏ធំមួយសម្រាប់ជាជំនួយដល់ប្រទេសអ៊ុយក្រែនចំនួន ៣ ពាន់លានដុល្លារ សម្រាប់ការធានាពីលទ្ធភាពរបស់ប្រទេសអ៊ុយក្រែន ដើម្បីអាចទទួលប្រាក់កម្ចីពីធនាគារពិភពលោក ក្នុងគោលបំណងដើម្បីកសាងប្រទេសមួយនេះឡើងវិញ។
នៅក្នុងរយៈពេលនៃការចាប់ផ្តើមនៃសន្និសិទ ដែលស្តីពីការជួយសង្គ្រោះអ៊ុយក្រែន ក្នុងរយៈពេលពីរថ្ងៃនៅទីក្រុងឡុងដ៍ លោក Rishi Sunak នឹងគូសបញ្ជាក់ពីកញ្ចប់ដែលនឹងរួមបញ្ចូលផងដែរ នូវជំនួយទ្វេភាគីចំនួន 240 លានផោន (306 លានដុល្លារ) និងមានការពង្រីកការវិនិយោគអន្តរជាតិរបស់អង់គ្លេសនៅអ៊ុយក្រែនថែមទៀតផង។
ចក្រភពអង់គ្លេសគឺជាអ្នកគាំទ្រដ៏សំខាន់មួយរបស់ប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើម ការឈ្លានពានពេញលេញរបស់ខ្លួននៅក្នុងខែកុម្ភៈឆ្នាំមុន។ លោក Rishi Sunak សង្ឃឹមថាសន្និសីទនេះនឹងពង្រឹងជំហររបស់ទីក្រុងឡុងដ៍ ខណៈពេលដែលមានការលើកទឹកចិត្តដល់វិស័យឯកជនឱ្យធ្វើការបន្ថែមទៀត ដើម្បីជួយកសាងប្រទេសមួយនេះឡើងវិញ។
លោក Rishi Sunak បានថ្លែងសុន្ទរកថាដែលចេញដោយការិយាល័យរបស់គាត់ថា៖ «ការចូលរួមពីសម្ព័ន្ធមិត្ត គឺអាចឲ្យយើងនូវតែរក្សាការគាំទ្ររបស់យើង ដើម្បីការពាររបស់អ៊ុយក្រែន និងសម្រាប់ការវាយលុកប្រឆាំង ហើយយើងនឹងឈរជាមួយអ៊ុយក្រែនជារៀងដ៏រាប ឬរហូតដល់ពួកគេអាចយកឈ្នះសង្គ្រាមនេះ»។
“ចំពោះរូបខ្ញុំផ្ទាល់ពិតជាមានមោទនភាពខ្លាំងណាស់ ដែលថ្ងៃនេះយើងកំពុងប្រកាសពីការប្តេជ្ញាចិត្ត ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់អ៊ុយក្រែន។ ហើយក្នុងរយៈពេល 3 ឆ្នាំខាងមុខ យើងនឹងផ្តល់ការធានាប្រាក់កម្ចីដែលមានតម្លៃស្មើរនឹង 3 ពាន់លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត”។
លោក Ajay Banga ប្រធានក្រុមធនាគារពិភពលោកបាននិយាយថា ការធានានេះនឹងអនុញ្ញាតឱ្យមានការបន្តជួយ “គឺការកសាងជីវិតរបស់ពួកគេឡើងវិញ បន្ទាប់ពីរងនូវការបំផ្លិចបំផ្លាញពីសង្គ្រាម” ។
សហរដ្ឋអាមេរិកវិញ ក៏ត្រូវបានគេរំពឹងថា នឹងដាក់ចេញកញ្ចប់ជំនួយថ្មីឲ្យកាន់តែរឹងមាំ សម្រាប់អ៊ុយក្រែននៅថ្ងៃពុធផងដែរ។
ព្រោះថាបន្ទាប់ពីសង្រ្គាមជាងមួយឆ្នាំនៅអ៊ុយក្រែន លោក Rishi Sunak សង្ឃឹមថា សន្និសីទនេះនឹងលើកទឹកចិត្តដល់វិស័យឯកជនឱ្យប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីជួយពន្លឿនការកសាងឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។ ប៉ុន្តែមន្ត្រីក៏នឹងត្រូវតស៊ូជាមួយនឹងបញ្ហានៃការផ្តល់ការធានារ៉ាប់រងប្រភេទការពារនូវការខូចខាត និងការបំផ្លិចបំផ្លាញដោយសង្រ្គាមផងដែរ។
ការិយាល័យរបស់គាត់បាននិយាយថា៖ គាត់ក៏នឹងចាប់ផ្តើមសន្និសិទក្នុងទីក្រុងឡុងដ៍សម្រាប់ការធានារ៉ាប់រងហានិភ័យដោយសារសង្គ្រាមនៅឯកិច្ចប្រជុំកំពូល ហើយថាក្រុមហ៊ុនធំ ៗ មួយចំនួនបានចុះហត្ថលេខារួចរាល់ ចំពោះអ្វីដែលហៅថាអ៊ុយក្រែន Business Compact ដែលជាសេចក្តីថ្លែងការណ៍នៃការគាំទ្រសម្រាប់ការងើបឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន។
នៅក្នុងពេលនេះ អ៊ុយក្រែនកំពុង ស្វែងរកថវិកា រហូតដល់ 40 ពាន់លានដុល្លារដើម្បីផ្តល់មូលនិធិដល់ផ្នែកដំបូងនៃ “ផែនការ Green Marshall” ដើម្បីកសាងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ រួមទាំងការអភិវឌ្ឍឧស្សាហកម្មដែកគ្មានធ្យូងថ្ម នេះបើតាមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនដែលបាននិយាយមុនពេលបើកសន្និសីទ។
វិក័យប័ត្រសរុបនឹងមានទំហំធំ រវាងអ៊ុយក្រែននិងធនាគារពិភពលោក ហើយគណៈកម្មការអឺរ៉ុប និងអង្គការសហប្រជាជាតិបានធ្វើការប៉ាន់ស្មានក្នុងខែមីនាថា ការចំណាយនិងអាចឈានដល់ ៤១១ ពាន់លានដុល្លារសម្រាប់ឆ្នាំដំបូងនៃសង្គ្រាម ឬក៏អាចឈានដល់ជាង 1 ពាន់ពាន់លានដុល្លារ។