ការខ្វែងគំនិតគ្នារវាង​ គណបក្សភឿថៃ និង MFP នៅតែបន្ត

សមាជិកសភារបស់គណបក្សភឿថៃភាគច្រើនកំពុងទទូចថា ប្រធានសភាថ្មីត្រូវតែជាបេក្ខជនមកពីគណបក្សរបស់ពួកគេ។ សមាជិកសភារបស់គណបក្សភឿកបានបន្តទៀតថា អ្នកនៅក្នុងសភាគួរតែស្តាប់យោបល់ ពីអ្នកមានសិទ្ធិបោះឆ្នោតនៅទីនេះ វាប្រសើរជាជាងការស្តាប់តែគណបក្សដែលឈ្នះឆ្នោតតែម្នាក់(MFP) មតិច្រើនគួរតែមានអាទិភាព។

តាមដានយើងតាមរយៈ Telegram CPN Daily

បញ្ហាមួយ​នេះ​ត្រូវ​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ពុធម្សិលមិញនេះ គឺនៅ​ក្នុង​សិក្ខាសាលា​មួយ​សម្រាប់​សមាជិក​សភា​ថ្មី​របស់​គណបក្ស​ដែល​ទទួល​បានការ​គាំទ្រ​ដោយ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (EC) ​កាលពី​ថ្ងៃ​ច័ន្ទ​បន្ទាប់ពី​ការបោះឆ្នោតជា​សកល​ថ្ងៃទី ១៤ ឧសភា។ ក្នុងនោះផងដែរ ក៏មានវត្តមានរបស់នាយកប្រតិបត្តិបក្សដូចជាមេដឹកនាំបក្សភឿថៃ លោក Cholnan Srikaew អនុប្រធានលោក Phumtham Wechayachai និងអគ្គលេខាធិការ លោកPrasert Chantararuangthong ក៏បានចូលរួមផងដែរ។

  យោងតាមប្រភពគណបក្ស សមាជិកសភាជាច្រើននាក់មានការខកចិត្តជាខ្លាំង បន្ទាប់ពីនាយកប្រតិបត្តិគណបក្សមួយចំនួនបាននិយាយថា ជាគោលការណ៍តំណែងប្រធានសភាគួរតែជា MFP ព្រោះគណបក្សមួយនេះទួលបានអាសនៈសភាច្រើនជាងគេ ខណៈដែលគណបក្សភឿថៃដែលបានបញ្ចប់ជាបេក្ខជនឈរឈ្មោះនឹងកាន់តំណែងត្រឹមជា អនុប្រធានសភា។ ជាមួយគ្នានោះដែរ MFP បានបញ្ចប់ជាលើកដំបូងនៅក្នុងការស្ទង់មតិកាលពីខែមុន ជាមួយនឹងអាសនៈចំនួន 151 ដែលច្រើនជាងគណបក្សភឿថៃចំនួន 10 ។ គណបក្ស​ទាំងពីរ​និង​គណបក្ស​ចំនួន​ប្រាំមួយ​ផ្សេងទៀត​បាន​បង្កើត​សម្ព័ន្ធ​អនាគត​ដែលមាន​សមាជិក​ចំនួន 313 ដែល​សង្ឃឹម​ថា​នឹង​ក្លាយជា​រដ្ឋាភិបាល​បន្ទាប់។ ក្នុងអំឡុងពេលសិក្ខាសាលា សមាជិកសរបស់ភាគណបក្សភឿថៃ លោក Adisorn Piengkes បាននិយាយថា ប្រធានសភាត្រូវតែមកពីគណបក្សភឿថៃ។

  ថ្វីត្បិតតែ”យើងទទួលបានត្រឹមតែ 141 អាសនៈនៅក្នុងសភា វាមានចំនួនតិចជាង គណបក្សពួកគេ [MFP] ដែលទទួលបាន 151 ក៏ពិតមែន។ ប៉ុន្តែហេតុអ្វីបានជាយើងត្រូវនូវក្រោមពួកគេគ្រប់ពេលវេលានោះ? MFP គួរតែដឹកនាំសាខាប្រតិបត្តិ ប៉ុន្តែក៏វាមិនច្រើនពេកដល់ថ្នាក់ មានការកាន់តំណែងជាប្រធានសភាទៀតនោះ។ នៅពេលនេះ”ខ្ញុំកំពុងតស៊ូដើម្បីផលប្រយោជន៍រួមរបស់គណបក្សភឿថៃ យើងមិនអាចអនុញ្ញាតឱ្យ MFP យកកៅអីប្រធានសភាបាននោះទេ។ យើងមានបេក្ខជនជាច្រើនដែលស័ក្តិសមសម្រាប់តំណែងនេះ ហើយពួកយើងក៏មិនឱនលំទោនចំពោះ MFP ជ្រុលពេកដែរ។

លោក Adisorn Piengkes បាននិយាយថា “ភឿថៃមានបទពិសោធន៍លើការងារនយោបាយ 22 ឆ្នាំហើយវាគួរតែមិនមែនត្រឹមតែជាបណ្តាញរបស់ MFP នោះទេ”។ ថ្លែង​បន្ទាប់​ពី​សិក្ខាសាលា លោក​បណ្ឌិត Cholnan Srikaew អនុប្រធានបក្សបាន​និយាយ​ថា សមាជិក​សភា​បក្ស​ភាគ​ច្រើន​យល់​ស្រប​ថា ប្រធាន​សភា​គួរ​តែ​ជា​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណបក្ស​ភឿថៃ។ មនុស្សជាង 10 លាននាក់បានបោះឆ្នោតឱ្យគណបក្សក្នុងអំឡុងពេលបោះឆ្នោត។ ទោះ​យ៉ាង​ណា លោក​ថា គណបក្ស​ប្រហែល​ជា​ត្រូវ​កោះ​ប្រជុំ​ដើម្បី​សម្រេច​លើ​បញ្ហា​នេះជាមុនសិន។ 

លោក Phumtham បាននិយាយក្រោយសិក្ខាសាលាថា លោកបានដឹកនាំក្រុមអ្នកចរចាដើម្បីពិភាក្សាអំពីការបែងចែកអាសនៈគណៈរដ្ឋមន្ត្រីជាមួយ MFP ។ លោក​បាន​មាន​ប្រសាសន៍​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​ថា លោក​បាន​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ទទួល​បាន​អាសនៈ​គណៈរដ្ឋមន្ត្រី​ចំនួន ១៤ ដែល​គណបក្ស​នីមួយៗ​មាន​សិទ្ធិ​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី។ លោក Phumtham Wechayachai បាននិយាយថា លោកក៏បានស្នើផងដែរថា ដោយសារតែចំនួនអាសនៈសភា ដែលឈ្នះដោយគណបក្សភឿថៃគឺតិចជាង MFP វាជារឿងពិត តែបើយើងលើរឿងដែលជាការសមរម្យវិញ តំណែងប្រធានសភាគួរតែជារបស់ភឿថៃ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ស្នើ​ឲ្យ​ពួក​គេ​ពិចារណា​សំណើ​នេះ​ឲ្យ​បាន​លឿន ប៉ុន្តែ​មិន​មាន​ការ​ពិភាក្សា​បន្ថែម​ទៀត​បាន​កើត​ឡើង​ទេ”។  

សមាជិក​សភា​រង​គណបក្ស​ភឿថៃ លោក Sutin Klungsang បាន​និយាយ​ថា មិន​ទាន់​មាន​ការ​សន្និដ្ឋាន​ថា​អ្នក​ណាម្នាក់ដែលអាច​ទទួល​តំណែង​ប្រធាន​សភា​ក្នុង​ពេល​សិក្ខាសាលា​នោះ​ទេ។ លោក Sutin បាននិយាយថាគណបក្សភឿថៃនឹងធ្វើមហាសន្និបាតម្តងទៀតដើម្បីបោះឆ្នោតលើបញ្ហានេះ។  លោកបានបន្ថែមថា នាយកប្រតិបត្តិគណបក្ស នឹងត្រូវលុបបំបាត់បញ្ហានេះ និងស្វែងរកវិធីសាស្ត្រផ្សេងទៀត ដើម្បីជៀសវាងជម្លោះជាមួយ MFP ។ មេដឹកនាំគណបក្ស Prachachat លោក Wan Muhamad Nor Matha បាននិយាយថា ការបង្កើតរដ្ឋាភិបាលថ្មី ប្រហែលជាមិនដំណើរការដោយរលូននោះទេ ប្រសិនបើសមាជិកសភាត្រូវបានផ្តល់ការបោះឆ្នោតដោយសេរីលើមុខតំណែងប្រធានសភាបែបនេះនោះ។ ការ​ប្រយុទ្ធ​គ្នា​គ្នាដើម្បី​ទទួល​បាន​តំណែង​ដែលកំពុងកើតឡើងជា​បន្ត​បន្ទាប់​ពី​គណបក្ស​ភឿ​ថៃ ​ដោយកាលពី​ថ្ងៃ​ច័ន្ទ​ ពួកគេគឺតែប្រកាន់ជំហរក្នុង​បដិសេធ​មិន​ឱ្យ MFP ទទួលនូវតំណែងនោះ​ទេ​។ លោក Phumtham Wechayachai កាលពីថ្ងៃច័ន្ទនោះដែរក៏បាននិយាយថា ភាគីទាំងពីរនៅតែត្រូវយល់ព្រមលើបញ្ហានេះ ទោះបីជាមានការអះអាងកាលពីថ្ងៃអាទិត្យថា MFP បានយល់ព្រមផ្តល់ឱ្យគណបក្សភឿថៃអាចទទួលបាននូវតំណែងជាអនុប្រធានសភាពីររូប ដែលជាថ្នូរនឹងតំណែងប្រធានសភាក៏ដោយ។ លោក Phumtham Wechayachai ​បាន​ដើរ​ថយក្រោយបន្តិច​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ ដោយលោកបាន​និយាយ​ថា លោក​គ្រាន់​តែ​បញ្ជាក់​ពី​ជំនឿ​របស់​លោកក្រោមអត្ថន័យថា តំណែង​ប្រធាន​សភា​គួរ​បានទៅ​គណបក្ស​ដែល​ឈ្នះ​អាសនៈ​សភា​ច្រើន​ជាង​គេ​ នៅក្នុង​ការ​បោះ​ឆ្នោត។

Reporter:
scroll to top