ការ​ផ្ទុះ​អគារ​នៅ​ប៉ារីស បានបណ្តាលឲ្យ មនុស្ស​ជាង​៣០​នាក់​រង​របួស និង​២​នាក់​បាត់​ខ្លួន

មានការផ្ទុះអាគារបុរាណមួយបានកើតឡើង នៅក្នុងនោះគឺជាសាលារចនាដែលពេញនិយមមួយសម្រាប់សិស្សនិស្សិតជាតិ និងអន្តរជាតិ ដែលស្ថិតនៅក្នុងសង្កាត់ទី 5 នៃរដ្ឋធានីបារាំង នៅក្បែរ Latin Quarter បណ្តាលឱ្យអគារបានដួលរលំ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Gérald Darmanin ​ បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ នៅពេលល្ងាចគឺកំពុងតែស្វែងរកគំនរបាក់បែកសម្រាប់មនុស្សពីរនាក់ដែលបាត់ខ្លួន។

លោកបានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា ជនរងគ្រោះដែលរបួសធ្ងន់៤នាក់ គឺកំពុងស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ ខណៈដែលមានមនុស្ស ៣៣នាក់ផ្សេងទៀតរងរបួសស្រាល។

លោក Florence Berthout អភិបាលក្រុង Arrondissement បាននិយាយអំពីការផ្ទុះថា៖ “កាផ្ទុះនោះវាពិតសាហាវណាស់” កញ្ចក់បានផ្ទុះជាបំណែកតូចៗ ហើយធ្លាក់ពីលើអគារដែលផ្ទុះនោះ។

អ្នកនាំពាក្យប៉ូលីស Loubna Atta បាននិយាយថា ការផ្ទុះនេះ វាពិតជាលឿនពេកហើយ យើងពិតជាពិបាកក្នុងការកំណត់ប្រភពនៃអគ្គីភ័យ ហើយក៏មិនអាចបញ្ជាក់តាមរបាយការណ៍ណាមួយ ថាវាបណ្តាលមកពីអ្វីឲ្យប្រាកដនោះទេ។

រូបភាពនៅក្នុងទូរទស្សន៍បានបង្ហាញពីគំនរបាក់បែកពីសាលា Paris American Academy ពាសពេញផ្លូវ Rue Saint-Jacques ព្រមទាំងមានផ្សែងហុយចេញពីអគារ ដែលនៅក្បែរអាគារដែលបានឆាបឆេះនោះ។

ហេតុការណ៍​ផ្ទុះ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ និង ​៥៥ ​នាទី​រសៀល​ ក្នុង​មូលដ្ឋាន ខណៈ​មនុស្ស​កំពុង​ចេញពី​ធ្វើការ​ទៅ​ផ្ទះ ។ រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​ ៧០​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ ​២៧០​គ្រឿង​បាន​ចូលរួម​ក្នុង​ការ​ឆ្លើយ​តប​ជា​បន្ទាន់​។

Rue Saint-Jacques ដឹកនាំពី វិហារ Notre-Dame ទៅសាកលវិទ្យាល័យ Sorbonne និង Val de Grace ដែលជាប្លុកទីពីរទីបី ពី Jardin du Luxembourg ដ៏ពេញនិយម។

Reporter:
scroll to top