ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចុះបញ្ជីក្នុងការតវ៉ាជាផ្លូវការលើការលើកឡើងរបស់លោកប្រធានាធិបតី Joe Biden ចំពោះមេដឹកនាំចិនលោក Xi Jinping ថាជា “ជនផ្តាច់ការ” ខណៈដែលលេខាធិការរតនាគារ លោកស្រី Janet Yellen បានសង្កត់ធ្ងន់លើសារៈសំខាន់ដ៏សំខាន់នៃមហាអំណាចគូប្រជែងទាំងពីរក្នុងការរក្សាទំនាក់ទំនងទោះបីជាមានការខ្វែងគំនិតគ្នាក៏ដោយ។
ការកត់សម្គាល់របស់លោក Joe Biden បាននិយាយនៅពេលដែលលោកធ្វើសេចក្តីថ្លែងការ កាលពីថ្ងៃអង្គាររ៍ សម្រាប់ការបោះឆ្នោតឡើងវិញសម្រាប់ឆ្នាំ 2024 គឺនៅក្នុងថ្ងៃបន្ទាប់ដែលរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។ គួរបញ្ជាក់ថា ការធ្វើដំណើររបស់ទៅកាន់ប្រទេសចិនរបស់រដ្ឋមន្ត្រីរូបនេះ គឺមានគោលបំណង ស្វែងរកស្ថេរភាពនៃទំនាក់ទំនងធ្វេរភាគី និងការកែរលម្អទំនាក់ទំនងឲ្យបានប្រសើរឡើងវិញជាមួយនិងប្រទេសចិន។ ប៉ុន្តែសម្រាប់លោក Joe Biden បានហៅប្រធានាធិបតីចិនថា ជាជនផ្តាច់ការ ដោយសារលោកបានពណ៌នាថា លោក Xi Jinping គឺជាមនុស្សគ្មានទំនាក់ទំនង កំឡុងពេលរដូវរងាចុងក្រោយដែលមានភាពចលាចលលើអំពើរចារកម្មនៅក្នុងប្រទេសចិន ហើយប្រទេសមួយនេះនិងមាន “ការលំបាកខាងសេដ្ឋកិច្ចយ៉ាងពិតប្រាកដ” ។
ស្ថានទូតចិនក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនបានធ្វើការតវ៉ាជាផ្លូវការ ដោយឯកអគ្គរដ្ឋទូតចិនឈ្មោះថា Xie Feng បានប្រាប់រដ្ឋមន្ត្រីជាន់ខ្ពស់នៅសេតវិមាន និងក្រសួងការបរទេសកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោន “គួរតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីលុបចោលនូវផលប៉ះពាល់ជាអវិជ្ជមាន” នៅអ្វីដែលលោក Joe Biden បាននិយាយ”។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូតបាននិយាយទៀតថា “ជាមួយនឹងសុន្ទរកថាដែលមិនទទួលខុសត្រូវចុងក្រោយបង្អស់របស់ថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិក គឺវាពាក់ព័ន្ធអំពីប្រព័ន្ធនយោបាយរបស់ប្រទេសចិន និងមេដឹកនាំកំពូលរបស់ខ្លួនទាំងស្រុង។ ហើយចំពោះប្រជាជនចិនមិនអាចជួយអ្វីបាន ក្រៅពីចោទសួរពីភាពស្មោះត្រង់ពីខាងភាគីអាមេរិក” ពិតជាមានបំណងក្នុងការស្វែងរកស្ថេរភាពនៃទំនាក់ទំនងដែរឬទេ។ «ព្រោះបន្ទាប់ពីការរិះគន់របស់លោក Joe Biden គឺមិនអាចជះឥទ្ធិពលមកលើមន្ត្រីរដ្ឋបាល និងប្រជាជនចិនឲ្យទទួលយកការញុះញង់ផ្នែកនយោបាយណាមួយ ដើម្បីប្រឆាំងនឹងមេដឹកនាំកំពូលរបស់ខ្លួនជាដាច់ខាត។
ក្នុងនាមជាអ្នកទំនាក់ទំនងផ្លូវការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សាររបស់ឯកអគ្គរដ្ឋទូតចិន សូមថ្លែងទៅកាន់រដ្ឋបាលរបស់លោក Biden ថា វាពិតមានធ្ងន់ធ្ងរណាស់សម្រាប់ការរិះគន់មួយនេះ។ ប៉ុន្តែប្រទេសចិនក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីរបៀបដែលឯកអគ្គរដ្ឋទូតបានថ្លែងទៅអាមេរិកដែរ។ អ្វីដែលជាចម្ងល់របស់អ្នកនយោបាយនៅពេលនេះ តើចិនកំពុងតែស្វែងរកការសូមទោសពីរដ្ឋាភិបាលសហរដ្ឋអាមេរិកលោក Joe Biden ឬយ៉ាងណា។
ចិន និងអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងជំរុញឲ្យមានភាពល្អកករជុំវិញទំនាក់ទំនងការទូត។ ប្រទេសចិនបានប្រើប្រាស់វិធានការការទូត រហូតដល់ការធ្វើសមយុទ្ធយោធាចេញពីកោះតៃវ៉ាន់ ដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ខ្លួនចំពោះសហរដ្ឋអាមេរិកថែមទៀតផង។
មន្ត្រីរដ្ឋបាលរបស់លោក Joe Biden កាលពីថ្ងៃពុធបានការពារការលើកឡើងរបស់លោក Biden ដោយនិយាយថា លោកប្រធានាធិបតីបានបង្ហាញពីភាពខុសគ្នារវាងលទ្ធិប្រជាធិបតេយ្យ និងស្វ័យភាពរបស់ពិភពលោកតែប៉ុណ្ណោះ។ ហើយក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនធ្វើការអត្ថាធិប្បាយលើការពិភាក្សាការទូតជាឯកជននោះទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលមិនពាក់ព័ន្ធក្នុងទីក្រុងប៉ារីស លោកស្រី Janet Yellen ដែលជាសេដ្ឋវិទូជនជាតិអាមេរិកបាននិយាយថា “ការទាក់ទងទៅនឹងការអត្ថាធិប្បាយ ខ្ញុំគិតថាលោកប្រធានាធិបតី Joe Biden និងខ្ញុំទាំងពីរនាក់ជឿថា វាជារឿងសំខាន់ក្នុងការថែរក្សាទំនាក់ទំនង ដើម្បីជម្រះការយល់ខុស និងការយល់ច្រឡំមួយចំនួន។ ហើយប្រទេសយើងទាំងពីរ គួរតែធ្វើការជាមួយគ្នាតាមដែលអាចធ្វើទៅបាន។”
លោកស្រីបានបន្ថែមថា៖ «យើងមានការខ្វែងគំនិតគ្នា ហើយយើងក៏និយាយដោយត្រង់ដែរក្នុងការទទួលស្គាល់ថាយើងមានការខ្វែងគំនិតគ្នា»។
លោកស្រី Yellen បានបន្តទៀតថា “ខ្ញុំជឿថា វាមានសារៈសំខាន់ ដូចដែលលោកប្រធានាធិបតី Joe Biden បាននិយាយថាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ និងធ្វើការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល”។
លោកស្រីក៏បានសង្កត់ធ្ងន់ថា ការរៀបចំរចនាសម្ព័ន្ធបំណុលជាអាទិភាពរបស់សហរដ្ឋអាមេរិក ខណៈដែលប្រទេសមួយចំនួនកាន់តែច្រើនកំពុងតស៊ូជាមួយបំណុលដែលមិនមាននិរន្តរភាព។ ហើយវាកាន់តែធ្ងន់ធ្ងរឡើងដោយសារការធ្លាក់ចុះនៃការប្រែប្រួលអាកាសធាតុ។ លោកស្រី Yellen បានលើកទឹកចិត្តម្ចាស់បំណុលទាំងអស់ឱ្យចូលរួមក្នុងការចរចាដើម្បីធ្វើឱ្យបន្ទុកទាំងនោះមាននិរន្តរភាពឡើងវិញ។ ប្រទេសចិនគឺជាប្រទេសផ្តល់ប្រាក់កម្ចីរដ្ឋាភិបាលដ៏ធំបំផុតរបស់ពិភពលោក។ ដោយលើកឡើងពីប្រទេស Zambia ជាប្រទេសអាហ្វ្រិកខាងត្បូងដែលលោកស្រីបានទៅលេងក្នុងខែមករា។ លោកស្រីYellen បាននិយាយថា ខ្ញុំត្រូវបានគេ “លើកទឹកចិត្តដោយការរីកចម្រើន” ទាក់ទងនឹងការចរចាបំណុល ហើយកំពុងសង្ឃឹមថា “ការព្យាបាលបំណុលអាចឈានទៅមុខក្នុងពេលឆាប់ៗនេះ”។
លោកស្រីបានបន្ថែមថា “ករណីដែលមិនទាន់សម្រេចជាបន្ទាន់ផ្សេងទៀត ក៏ត្រូវតែឆ្ពោះទៅមុខយ៉ាងឆាប់រហ័សផងដែរ” ដោយលើកឡើងពីប្រទេសហ្គាណា និងស្រីលង្កា។ (AP)