វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអាទិត្យថា ការប្រជែងដែលមិនធ្លាប់មានពីមុនមកចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយក្រុមអ្នកប្រយុទ្ធ Wagner បានលាតត្រដាងនូវ “ការប្រេះឆា” ថ្មីនៅក្នុងភាពរឹងមាំនៃការដឹកនាំរបស់លោក ដែលនិងអាចចំណាយពេលច្រើនសប្តាហ៍ ឬច្រើនខែដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងមួយនេះ។
លោក Antony Blinken ដែលជាសមាជិកសភារបស់អាមេរិកបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា ភាពចលាចលកាលពីថ្ងៃសៅរ៍នៅក្នុងប្រទេសរុស្ស៊ី បានធ្វើឱ្យលោក ពូទីន ឲ្យចុះខ្សោយនូវក្នុងការប្រយុទ្ធ ដែលជាការវាយលុករបស់អ៊ុយក្រែន ប្រឆាំង នឹងកងកម្លាំងរុស្ស៊ីនៅក្នុងទឹកដីរបស់ខ្លួន។
លោក Antony Blinken បាននិយាយនៅក្នុងកម្មវិធី “This Week” របស់ ABC បន្ទាប់ពីមានការបះបោរនៃកងកម្លាំងដែលដឹកនាំដោយលោក Yevgeny Prigozhin ថា “ខ្ញុំមិនគិតថាយើងអាចទទួលបាននូវទង្វើចុងក្រោយមួយនេះទេ” ។
លោក Blinken បាននិយាយថា ភាពតានតឹងដែលជំរុញឱ្យមានសកម្មភាពកើនឡើងជាច្រើនខែ ហើយបានបន្ថែមការគំរាមកំហែងនៃភាពចលាចលផ្ទៃក្នុង អាចប៉ះពាល់ដល់សមត្ថភាពយោធារបស់ទីក្រុងម៉ូស្គូជាមួយនិងអ៊ុយក្រែន។
“យើងបានឃើញស្នាមប្រេះកាន់តែច្រើនបានលេចឡើងនៅរុស្ស៊ី ហើយពួកគេនិងមានមានសំណួរថ្មីៗគ្រប់ប្រភេទ ដែលតម្រូវឲ្យលោកពូទីនត្រូវដោះស្រាយ។
លោក Blinken បាននិយាយថា “ការផ្តោតអារម្មណ៍របស់ពួកគេគឺជាការតាំងចិត្ត ឥតឈប់ឈរក្នុងវាយលុកលើអ៊ុយក្រែន ដោយធ្វើឱ្យប្រាកដថា ខ្លួនត្រូវការវាដើម្បីការពារខ្លួន និងដណ្តើមយកទឹកដីដែលរុស្ស៊ីដណ្តើមពីមុនមកត្រូវតែយកត្រឡប់មកវិញ” ។
មន្ត្រីរបស់សហរដ្ឋអាមេរិកបានរំពឹងថា នឹងស្វែងយល់បន្ថែមក្នុងពេលឆាប់ៗនេះ អំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី រួមទាំងព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងជាមួយ មេដឹកនាំទាហ៊ានស៊ីឈ្នួល លោក Prigozhin ដែលត្រូវបានសម្របសម្រួលដោយប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ដើម្បីនាំឱ្យអ្នកប្រយុទ្ធ Wagner ត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ។
លោក Blinken បាននិយាយថា “វាប្រហែលជាលោក ពូទីន មិនចង់បន្ទាបខ្លួនដល់កម្រិតនៃការចរចាដោយផ្ទាល់ជាមួយនិងលោក Prigozhin” នោះទេ។
លោក Blinken បានប្រាប់ ABC ថា “ចំពោះវិសាលភាពដែលរុស្ស៊ីមានការរំខាន និងបែងចែក វាអាចនឹងធ្វើឱ្យការឈ្លានពានរបស់ពួក ក្នុងការប្រឆាំងនឹងអ៊ុយក្រែនកាន់តែពិបាក” ។
ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភាតំណាងរាស្រ្ត Mike Turner បាននិយាយថា សកម្មភាពនាពេលអនាគតរបស់ពូទីននៅអ៊ុយក្រែនអាចត្រូវបានរារាំងដោយការអះអាងរបស់ Prigozhin ដែលហេតុផលសម្រាប់ការឈ្លានពានអ៊ុយក្រែនគឺផ្អែកលើតែការកុហក។
លោក Turner បានប្រាប់កម្មវិធី “Face the Nation” របស់ CBS ថា “ការទម្លាក់ចោលការសន្និដ្ឋានធ្វើឱ្យវាកាន់តែពិបាកសម្រាប់ពូទីន ក្នុងការបន្តងាកទៅរកប្រជាជនរុស្ស៊ី ហើយនិយាយថាយើងគួរតែបន្តបញ្ជូនមនុស្សឱ្យស្លាប់ទៀតដែរឬយ៉ាងណា” ។
ឧត្តមសេនីយ Philip Breedlove ដែលចូលនិវត្តន៍របស់កងទ័ពអាកាសអាមេរិក អតីតប្រធានទីបញ្ជាការអឺរ៉ុបរបស់សហរដ្ឋអាមេរិក បាននិយាយថា ភាពចលាចលនេះកំពុងតែបង្ហាញពីការថយចុះសមត្ថភាពរបស់រុស្ស៊ី។
លោក Philip Breedlove បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “លទ្ធផលមួយក្នុងចំណោមលទ្ធផលដែលខ្ញុំជឿថាក្នុងរយៈពេល 36 ម៉ោងចុងក្រោយ ប្រហែលជា 48 ម៉ោងគឺថាស្ថាប័នដែលយើងបានឃើញជាយូរមកហើយថាមានសុវត្ថិភាពបំផុតនៅក្នុងប្រទេសរុស្ស៊ីនិងចាប់ផ្តើមដំណើរការបន្តិចម្តងៗ” ។ ហើយចំនែក”ស្ថាប័នទាំងមូលនៃយោធារបស់យោធារុស្ស៊ីឥឡូវនេះគឺបានថយចុះច្រើន”។
ព្រឹទ្ធសមាជិកអាមេរិក Ben Cardin បាននិយាយថា ភាពចលាចលចុងសប្តាហ៍នៅក្នុងប្រទេសរុស្ស៊ីមិនបន្ធូរបន្ថយតម្រូវការរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបន្តផ្តល់ជំនួយដល់អ៊ុយក្រែន ខណៈដែលខ្លួនចាប់ផ្តើមការវាយលុកដែលរង់ចាំជាយូរមកហើយប្រឆាំងនឹងរុស្ស៊ី។
“នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់អ៊ុយក្រែនក្នុង ការវាយលុកវិញ ដែលត្រូវបានកំណត់ថាតើយើងនឹងទៅកន្លែងណានៅឆ្នាំក្រោយ ឬពីរឆ្នាំខាងមុខ” Cardin ដែលជាអ្នកប្រជាធិបតេយ្យដែលអង្គុយនៅគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាបានប្រាប់ Fox News ។
តំណាងរាស្រ្តគណបក្សសាធារណរដ្ឋ លោក Don Bacon ដែលជាអតីតឧត្តមសេនីយកងទ័ពអាកាសអាមេរិក ដែលអង្គុយនៅគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធរបស់សភា បានប្រាប់ NBC ថាការធ្លាក់ចុះរបស់លោកពូទីន នឹងក្លាយជាអត្ថប្រយោជន៍សម្រាប់ប្រទេសជិតខាងរបស់រុស្ស៊ី រួមមានហ្វាំងឡង់ អេស្តូនី ឡាតវី លីទុយអានី និងប៉ូឡូញ។
Bacon បាននិយាយថា “វានឹងខុសគ្នាប្រសិនបើពូទីនចង់ក្លាយជាអ្នកជិតខាងដែលមានសន្តិភាព ប៉ុន្តែសម្រាប់ស្ថានភាពនៅពេលនេះ គឺគាត់មិនមែនទេ” ។