ការស្នើរសុំធ្វើវិសោធនកម្មច្បាប់លើ​ផ្នែក  ១១២ ​របស់ MFP ត្រូវបានរងការរិៈគន់ពីអ្នកនយោបាយ

តុលាការធម្មនុញ្ញបានស្នើទៅអគ្គមេធាវីសម្រាប់ការធ្វើបច្ចុប្បន្នភាពលើញត្តិ ដែលដាក់ប្រឆាំងនឹងគណបក្ស ចលនាឆ្ពោះទៅមុខ (MFP) និងមេដឹកនាំរបស់ខ្លួន Pita Limjaroenrat ជុំវិញគោលនយោបាយរបស់ពួកគេដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថ។

តាមដានយើងតាមរយៈ Telegram CPN Daily

ដើមឡើយត្រូវបានប្តឹងដោយ Theerayut Suwankesorn ញត្តិនេះព្យាយាមបង្ខំឱ្យតុលាការបញ្ជាឱ្យ MFP និងលោក Pita ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស រារាំងចលនានៃការលើកឡើងមួយនេះ ព្រោះថាសកម្មភាពនេះគឺវាអាចផ្ទុយនឹងធម្មនុញ្ញ។

លោក Theerayut បានលើកឡើងទៀតថា ផែនការរបស់ MFP គឺជាការរំលោភលើផ្នែកទី 49 ដែលហាមប្រាមប្រជាជនពីការប្រើប្រាស់សិទ្ធិ និងសេរីភាពរបស់ពួកគេ ដើម្បីផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

វាក៏បញ្ជាក់ផងដែរថា បុគ្គលដែលដឹងពីទង្វើបែបនេះ អាចសុំឱ្យអគ្គមេធាវីបញ្ជូនរឿងនេះទៅតុលាការធម្មនុញ្ញ។ ក្នុងករណីដែលអគ្គមេធាវីបដិសេធញត្តិ ឬមិនចាត់វិធានការក្នុងរយៈពេល 15 ថ្ងៃ បុគ្គលនោះអាចដាក់ញត្តិដោយផ្ទាល់ទៅតុលាការធម្មនុញ្ញ។

នៅក្នុងញត្តិរបស់គាត់ លោក Theerayut បានអះអាងថា លោកបានដាក់ញត្តិទៅអគ្គមេធាវីកាលពីថ្ងៃទី៣០ ខែឧសភា ហើយសម្រេចយករឿងនេះទៅតុលាការធម្មនុញ្ញ ព្រោះអគ្គមេធាវីមិនបានចាត់ការក្នុងរយៈពេល ១៥ថ្ងៃបាននោះទេ។

លោក Theerayut បានលើកឡើងពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ស្តីពីការអំពាវនាវឱ្យមានកំណែទម្រង់របបរាជានិយមដោយមេដឹកនាំតវ៉ាដើម្បីគាំទ្រញត្តិរបស់គាត់។

តុលាការបានសម្រេចកាលពីខែវិច្ឆិកា ឆ្នាំ 2021 ថា សកម្មភាពរបស់មេដឹកនាំបាតុករបីនាក់នៅឯការជួបជុំនៅសកលវិទ្យាល័យ Thammasat ក្នុងខែសីហា ឆ្នាំ 2020 គឺជាការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

នៅឯការប្រមូលផ្តុំនេះ លោក Panusaya Sithijirawattanakul បានអាននូវសំណុំនៃការទាមទារចំនួន 10 រួមទាំងការកែទម្រង់របបរាជានិយមផងដែរ។ ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជាច្រើន ហើយ​ក្រុម​បាតុករ​ត្រូវបាន​ចោទប្រកាន់ថា​បាន​ឆ្លងកាត់​ខ្សែបន្ទាត់​។

បន្ទាប់មក លោក Natthaporn Toprayoon មេធាវី និងជាអតីតទីប្រឹក្សាប្រធានការិយាល័យទទួលបន្ទុកសិទ្ធិមនុស្ស បានដាក់ញត្តិទៅតុលាការដើម្បីពិចារណាលើចំណាត់ការរបស់មេធាវីសិទ្ធិមនុស្ស Arnon Nampa លោក Panupong Jadnok និងលោកស្រី Panusaya។

ចៅក្រមបានសម្រេចថា សកម្មភាពរបស់អ្នកទាំងបីមានចេតនាលាក់កំបាំងក្នុងការអនុវត្តសិទ្ធិ និងសេរីភាពរបស់ពួកគេ ដើម្បីបំផ្លាញ និងផ្ដួលរំលំរបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខ ហើយអ្នកទាំងបីត្រូវបានបញ្ជាឱ្យបញ្ឈប់សកម្មភាពបែបនេះ។

Reporter:
scroll to top