មេដឹកនាំរបស់គណបក្សចលនាឆ្ពោះទៅមុខ MFP លោក Pita Limjaroenrat បានព្រមានសមាជិកព្រឹទ្ធសភា កុំប្រើចេតនារបស់គណបក្សរបស់លោកក្នុងវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមកហាលក្សត្រ មកធ្វើជាលេសដើម្បីរារាំងការបោះឆ្នោតរបស់លោកជានាយករដ្ឋមន្ត្រី ព្រោះសកម្មភាពដែលអ្នកកំពុងធ្វើវានឹងឱ្យមានប៉ះពាល់ដល់ស្ថាប័នដែលប្រឆាំងនឹងសម្លេងរបស់ប្រជាជន។
លោក Pita បាននិយាយនៅក្នុងសភាកាលពីថ្ងៃអង្គារថា រាល់ការប៉ុនប៉ងណាមួយក្នុងគោលបំណងនៃការប្រើប្រាស់ផែនការរបស់ MFP ដើម្បីកែប្រែផ្នែកទី 112 នៃក្រមព្រហ្មទណ្ឌ តែបែរជាមានអ្នកឆ្លៀតឱកាសប្រើប្រាស់វាដើម្បីទប់ស្កាត់ការក្លាយជានាយករដ្ឋមន្ត្រីរបស់លោក នោះទើបជាបញ្ហាដ៏គួរឲ្យមានការព្រួយបារម្ភពិតប្រាកដ។
លោក Pita បាននិយាយនៅពេលដឹកនាំសមាជិកសភាថ្មីរបស់គណបក្សលោក ក្នុងការរាយការណ៍ទៅលេខាធិការដ្ឋានសភាថា ខ្ញុំគិតថា សកម្មភាពរបស់អ្នករិៈគន់វាហាក់ដូចជាមានលក្ខណៈមិនសមរម្យ ហើយវាអាចនឹងមានគ្រោះថ្នាក់ថែមទៀតផង ព្រោះថា វាស្មើនឹងការអនុញ្ញាតឱ្យសំឡេងរបស់ពលរដ្ឋ បានប៉ះទង្គិចដោយផ្ទាល់ជាមួយនិងស្ថាប័នទៅវិញ។
- មាត្រា ១១២ ការពារស្ថាប័នព្រះមហាក្សត្រកុំឲ្យមានការប្រមាថ។
លោកថ្លែងថា៖ «មាត្រា ១១២ ត្រូវបានគេប្រើជាឧបករណ៍នយោបាយប្រឆាំងនឹងអ្នកដែលមានយោបល់ខុសគ្នា ហើយវាមិនល្អសម្រាប់ស្ថាប័នណាមួយនោះទេ។
មេដឹកនាំគណបក្សឈ្នះឆ្នោតបានបញ្ជាក់ថា លោកនឹងរក្សាប្រព័ន្ធរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅប្រទេសថៃដដែល។
លោក Pita បាននិយាយថា “គណបក្សជាច្រើននៅតែយល់ខុស ពីអត្ថន័យនៃ វិសោធនកម្ម គឺមិនមែនជាការដកហូតនោះទេ។ ដោយមានការពិភាក្សាជាមួយសមាជិកព្រឹទ្ធសភា ហើយពួកគេកំពុងចាប់ផ្តើមយល់ថា ដើម្បីរក្សារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ត្រូវតែមានការផ្លាស់ប្តូរសមស្របនៅពេលដែលប្រទេសថៃស្ថិតក្នុងដំណាក់កាលអន្តរកាល។
លោកក៏សុំការអត្ថាធិប្បាយពីសមាជិកព្រឹទ្ធសភាផងដែរ ដែលពួកគេបានប្រកាសថា មិនបោះឆ្នោតឲ្យលោកធ្វើជានាយករដ្ឋមន្ត្រី។ លោក Pita បាននិយាយថា លោកសង្ឃឹមថា ពួកគេនឹងប្រកាន់ខ្ជាប់នូវគោលការណ៍មិនប្រឆាំងនឹងសំឡេងប្រជាជន។ ពីព្រោះការបោះឆ្នោតជាសកលកាលពីថ្ងៃទី ១៤ ខែ ខែឧសភា គឺគណបក្សរបស់លោកទទួលបានអាសនៈសភាចំនួន ១៥១ អាសនៈច្រើនជាងគណបក្សដទៃទៀត។
រដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភាចូលរួមជាមួយតំណាងសភា ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅពេលអង្គុយរួម។ សភាមានតំណាងជាប់ឆ្នោតចំនួន 500 នាក់ និងសមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងមានចំនួន 250 រូប។
ដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវការការគាំទ្រពីសមាជិកភាគច្រើន នៃសមាជិកសភាចំនួន 750 នាក់ យ៉ាងហោចណាស់ 376 សំឡេង។
បើទោះយ៉ាងណាក៏ដោយ លោក Pita បានអះអាងកាលពីថ្ងៃអង្គារថា លោកនិងមានការគាំទ្រគ្រប់គ្រាន់ក្នុងព្រឹទ្ធសភា ដើម្បីធានាដល់ការបោះឆ្នោតជ្រើសរើសលោកជានាយករដ្ឋមន្ត្រីបន្ទាប់។