បន្ទាប់ពីមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh និងភាគីវៀតណាម គឺឧត្តមសេនីយ៍ Phan Van Gang នៅទីក្រុង New Delhi កាលពីថ្ងៃច័ន្ទសប្តាហ៍មុន ដោយទីក្រុងញូវដែលីនឹងប្រគល់ កាំជ្រួចមីស៊ីលឥណ្ឌា INS Kirpan ដល់កងទ័ពជើងទឹករបស់វៀតណាម ក្នុងគោលបំណងដើម្បីដឹកជញ្ជូន កាំជ្រួចមីស៊ីល ដែលជានាវាចម្បាំងតូចសម្រាប់ការប្រើប្រាស់ជាចម្បងក្នុងការការពារឆ្នេរសមុទ្រ។
ទទន្ទឹមនិងនោះរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន លោក Li Shangfu បាននិយាយកាលពីថ្ងៃអង្គារ ទី 27ខែ ឧសភាថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងយោធារបស់ពួកគេ ខណៈដែលលោកបានជួបជាមួយនិងភាគីខាងប្រទេសវៀតណាម។
ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងប៉េកាំង លោក Li Shangfu បាននិយាយថា ស្ថានភាពអន្តរជាតិកំពុងតែមានភាពវឹកវរ និងជាប់ទាក់ទងគ្នា ហើយសន្តិសុខនៃតំបន់អាស៊ីប៉ាស៊ីហ្វិកក៏កំពុងប្រឈមមុខនឹងបញ្ហាផងដែរ។
លោក Li Shangfu បាននិយាយនៅក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រី Phan Van Giang នៃក្រសួងការពារជាតិវៀតណាមថា “ចិន និងវៀតណាម គួរតែបន្តធ្វើការរួមដៃគ្នា និងរួបរួមយ៉ាងជិតស្និទ្ធក្នុងដំណើរថ្មីនៃសង្គមនិយម ការពារផលប្រយោជន៍យុទ្ធសាស្ត្ររួមរបស់ប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់ សន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោក Li Shangfu បានប្រាប់រដ្ឋមន្ត្រី Phan ថា ទំនាក់ទំនងរវាងយោធារបស់ពួកគេបានអភិវឌ្ឍយ៉ាងល្អ ដោយលោកបានបន្ថែមថា យោធារបស់ចិនគឺពិតជាមានឆន្ទៈក្នុងការជំរុញទំនាក់ទំនងទៅកម្រិតថ្មីមួយទៀត។
កិច្ចប្រជុំរបស់ពួកគេបានកើតឡើងបន្ទាប់ពីនាវា USS Ronald Reagan បានផ្ទុកយន្តហោះអាមេរិកចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមវៀតណាម បានឈប់នៅកំពង់ផែរបស់វៀតណាមនៃទីក្រុង Danang កាលពីថ្ងៃអាទិត្យ។ ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកអាមេរិក បានកើតឡើងចំពេលមានភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកដូចគ្នាទៅនិង នៅក្នុងសមុទ្រចិនខាងត្បូង ដែលភាគច្រើន ភាគីចិនតែងតែអះអាងថា មហាអំណាចទាំងពីរកំពុងចោមរោមដណ្តើមឥទ្ធិពលនៅក្នុងតំបន់ដែលសម្បូរដោយថាមពល។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ លោក Li បានជួបជាមួយមេបញ្ជាការកងកម្លាំងការពារប្រទេសអាហ្វ្រិកខាងត្បូង និងជាមេទ័ពរបស់ប្រទេសថៃ ប៉ុន្តែលោកមិនបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នោះទេ។
ទាំងលោក Li Shangfu និង Lloyd Austin បានចូលរួម កិច្ចប្រជុំកំពូល សន្តិសុខ នៅប្រទេសសិង្ហបុរីកាលពីដើមខែមិថុនា ប៉ុន្តែលោក Li បានបដិសេធការផ្តល់ជូននៃកិច្ចប្រជុំមួយនេះទៅវិញ។
លោក Li Shangfu ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិកាលពីខែមីនា គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជុំវិញតួនាទីរបស់គាត់នៅក្នុងការទិញអាវុធកាលឆ្នាំ 2017 ពីក្រុមហ៊ុននាំចេញអាវុធដ៏ធំបំផុតរបស់ប្រទេសរុស្ស៊ី។ នៅពេលនេះចិនបាននិយាយថា ខ្លួនចង់ឲ្យការទម្លាក់ទណ្ឌកម្មនេះដើម្បីសម្រួលដល់ការពិភាក្សា។
នៅពេលដែលភាពតានតឹងកាន់តែក្តៅគគុកនៅក្នុងសមុទ្រចិនខាងត្បូង វាជាកន្លែងដែលប្រទេសជាច្រើនមានការទាមទារទឹកដីត្រួតស៊ីគ្នា និងការធ្វើ សមយុទ្ធ យោធា នៅក្នុងដែនទឹករបស់ខ្លួន ភាពរអាក់រអួលក្នុងទំនាក់ទំនងយោធាចិន-អាមេរិកកំពុងត្រូវបាន ពិភពលោកឃ្លាំមើលយ៉ាងដិតដល់ ។
ទីក្រុងប៉េកាំងបានលុបចោលមធ្យោបាយសំខាន់ៗ ចំនួនបីនៃការទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិកកាលពីខែសីហាឆ្នាំមុន ក្នុងការឆ្លើយតបដ៏ខឹងសម្បារមួយចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកNancy Pelosi ទៅកាន់កោះតៃវ៉ាន់ដើម្បីគាំទ្រដល់កោះមួយនេះក្នុងការគ្រប់គ្រងដោយខ្លួនឯងនោះ។